ព័ត៌មានថ្មីបំផុត

វិធី​សាស្រ្តទប់​ទល់​ជាមួយ​មនុស្ស​កុហក​

Loading...
ការ​ភូត​កុហក​មាន​ចំណុច​ល្អ​នឹង​អាក្រក់​ ហើយ​ពេល​ខ្លះ​យើង​មិន​អាច​ជៀស​វាង​នឹង​ការ​កុហក​នោះទេដើម្បី ការពារ​នរណា​ម្នាក់​ពីភាព​ឈឺចាប់​ពេល​ទទួល​យក​ការពិត។​ ចំពោះខ្លួន​ផ្ទាល់​ត្រូវ​ចាំថាអោយ​តែ​ការ​កុហក​គឺវា​មិន​មែន​ជា​រឿង​ល្អ​ទេ ប៉ុន្តែ​បើ​យើង​មាន​បំណង​ល្អ​ពី​ក្រោយ​ការ​កុហក​មែននោះ ការ​អភ័យ​ទោស​ដោយ​ក្តីសណ្តោស​ប្រណី នឹង​អាច​កើត​មាន​ឡើង តែ​បើ​កុហក​ដើម្បីតែប្រយោជន៍ខ្លូន​នោះ យូរ​នឹង​ឆាប់​គង់​តែ​លាតត្រដាង​ជាមិន​ខានហើយ​អ្នក​ដែល​រង​គ្រោះ​អាច​មិន​មាន​តែយើង​ម្នាក់​នោះទេ​។​

 យ៉ាង​ណា​មិញ វិធីដែល​យើង​ទប់​ទល់ជាមួយ​មនុស្ស​កុហក​គឺ​អាស្រ័យ​ទៅការទំនាក់​ទំនង​ដែល​ចង់​បាន​ជាមួយ​អ្នក​ដែល​កុហក​យើង​នោះ៖​
Photo credit: Quora
សំរាប់​ការ​កុហក​ធុន​ស្រាល៖
១.​ លាក់​ទុក​ក្នុង​ចិត្ត​៖
បើ​អាច​គួរ​លាក់​វា​ទុក​សិន​ទៅ​បើ​មិន​ខូចខាត​ខ្លាំ​ង​ ព្រោះ​បើ​គេ​យើង​ទម្លាយ​វា​ចេញ ហើយ​គេ​មិន​ជឿយើង​នោះ គេ​អាច​នឹង​យល់​ច្រឡំបាន។

២.​ ទម្លាយ​​ដោយ​​ធ្វើ​​អោយ​​គេ​សប្យាយ​​ចិត្ត
ប្រាប់​ពី​មូល​ហេតុដែល​គេ​កុហក​ វា​មិន​ត្រឹម​តែ​ធ្វើ​អោយ​គេ​មិន​យល់​ច្រឡំហើយ ធ្វើ​អោយ​អ្នក​កុហក​ដឹង​ខ្លួន​ផង។

៣​. ទម្លាយ​​ការ​​កុហក​​ប៉ុន្តែ​បង្ហាញ​ការ​​យោគ​យល់​
ស្វែង​រក​មូល​ហេតុ​ដែល​អាច​អោយ​មនុស្ស​ម្នាក់​កុហក​បាន​ ហើយ​ពន្យល់​ខ្លួន​ឯង​អោយ​ទទួល​ស្គាល់​នូវ​បញ្ហា​នោះ។

សំរាប់​ការ​កុហក​បែប​ធ្ងន់ ៖
កំុ​ខ្លាច​អ្វីនឹង​ប្រឈម​ ព្រោះបើ​វា​ដល់​ថ្នាក់​បង្ក​ផល​ប៉ះពាល់​ខ្លាំង​នោះ គេរាល់​គ្នា​នឹង​ធ្វើ​ការ​អង្កេត​លើ​រឿង​នោះ​ហើយ​អោយ​អ្នក​រាល់​គ្នា​ពិចារណា​ទៅលើ​កំហុស​របស់​អ្នក​នោះ​ កំុ​ទុក​អោយ​យក​ផល​ពីយើង​ហើយ​នឹង​អ្នក​រង​គ្រោះផ្សេង​ទៀត។

អត្ថបទដោយ​៖​​ ហ៊ុន កែវលីដែត




No comments