តើមានអ្វីកើតឡើង នៅពេលដែលអ្នកញ៉ាំចេកមួយថ្ងៃ២ផ្លែ?
Loading...
ចំណីអាហារដែលមានជីជាតិចិញ្ចឹមល្អទាំងអស់សុទ្ធតែមិនប្រាកដថាមានរសជាតិឆ្ងាញ់ទេ។
ប៉ុន្តែផ្លែចេកជាករណីលើកលែងមួយ។ វាមិនត្រឹមតែមានជាតិឆ្ងាញ់គួរអោយចង់ពិសារទេ
វាថែមទាំងមានអត្ថប្រយោជន៍ជាច្រើនដល់សុខភាពដែលយើងនឹកស្មានមិនដល់ទៀតផង។
១. សម្ពាធឈាមក្រហមដំណើរការល្អ
ចេកអាចជួយកាត់បន្ថយការឡើងខ្ពស់នៃសម្ពាធឈាម
នេះដោយសារតែវាមានផ្ទុកនូវជាតិប៉ូតាស្យ៉ូ មប្រមាណជាង ៤២០មីលីក្រាម។
២.
កាត់បន្ថយការឡើងទម្ងន់ច្រើន
ចេកសម្បូរទៅដោយជាតិហ្វាយប៊ឺរ
ដែលអាចជួយអ្នកអោយឆ្អែត និងមិនសូវចង់ទទួលទានអាហារច្រើនទៀត។ មិនតែប៉ុណ្ណោះ
វាក៏អាចកាត់បន្ថយបរិមាណជាតិស្ករក្នុងឈាម
និងជួយរំញោចប្រព័ន្ធអាំងស៊ុយលីនក្នុងសារពាង្គកាយបានទៀតផង។
៣. ពង្រឹងប្រព័ន្ធរំលាយអាហារ
ចេកជាចំណីដែលក្រពះងាយរំលាយបានលឿននិងម៉ត់ល្អ។
ចេកជាផ្លែឈើដែលគ្រូពេទ្យណែនាំអោយទទួលទាននៅពេលដែលអ្នកមានអាការ:ឈឺក្រពះ ឫចុកពោះពិបាករំលាយអាហារ ហើយចេកជាឱសថដ៏ល្អដែលមានផ្ទុកជាតិទឹកសម្រាប់អ្នកដែលមានអាការ:រាគរួសជាដើម។
៤. កាត់បន្ថយភាពតានតឹង
ចេកអាចជួយធ្វើអោយអ្នកមានអារម្មណ៍ប្រសើរឡើង
ព្រោះវាមានផ្ទុកនូវជាតិទ្រីពតូហ្វានដែលរាងកាយត្រូវការចាំបាច់សម្រាប់បង្កើនអរម៉ូនម្យ៉ាង ដែលធ្វើអោយយើងស្រណុកចិត្ត។
ជាមធ្យម ចេកមួយផ្លែមានផ្ទុកនូវជាតិម៉ាញ៉េស្យ៉ូមប្រមាណ ២៧មីលីក្រាម ដែលវាអាចធ្វើអោយអ្នកមានអារម្មណ៍ល្អ
និងគេងលក់ស្រួល។
៥. បង្កើនថាមពលក្នុងរាងកាយ
ជាតិប៉ូតាស្យ៉ូមដែលមានក្នុងផ្លែចេកអាចជួយការពារសាច់ដុំពីភាពឈឺចាប់ឫរមួល
ហើយជាតិកាបូនហាយដ្រាតជួយផ្តល់ថាមពលអោយអ្នកគ្រប់គ្រាន់ ជាពិសេសសម្រាប់អ្នកហាត់កីឡា។
រៀបរៀង និងសរសេរដោយ: ចន ច័ន្ទបូតា
ប្រភពអត្ថបទពី: brightside.me










No comments