៥យ៉ាងគួរចងចាំពេលស្រលាញ់មនុស្សដែលកើតជម្ងឺ Depression
Loading...
ជម្ងឺបាក់ទឹកចិត្ត ឬធ្លាក់ទឹកចិត្ត ជាប្រភេទជម្ងឺដែលងាយកើតមានចំពោះមនុស្សនាពេលបច្ចុប្បន្ន ដូចនេះហើយប្រសិនបើអ្នកស្រលាញ់នរណាម្នាក់ដែលកើតជម្ងឺនេះអ្នកគួរតែយល់ដឹងពីចំណុច៥យ៉ាងដែលទាក់ទងនឹងអ្នកកើតជម្ងឺនេះ។

១. គ្មានអ្នកណាចង់កើតជម្ងឺនេះទេ
អ្នកកើតជម្ងឺនេះជួលកាលមានអារម្មណ៍ថាស្រងូតស្រងាត់ ខ្លះទៀតមានអារម្មណ៍ថាក្នុងលោកនេះគ្មានអ្វីទាល់តែសោះសំរាប់ខ្លួន។ មានពេលខ្លះទៀតពួកគេមានអារម្មណ៍ថាមិនអាចធ្វើអ្វីដែលពួកគេចូលចិត្ដ ស្រលាញ់ និងគិតអ្វីបានដូចមុន។ អ្នកត្រូវចាំថា ជម្ងឺបាក់ទឹកចិត្ត មិនមែនជាជម្រើសសំរាប់អ្នកដែលកើតវានោះឡើយ គ្មានអ្នកចង់មានវានោះទេ។
២. អ្នកមិនមែនជាអ្នកខុស
នៅពេលដែលអ្នកស្រលាញ់អ្នកណាម្នាក់ដែលកើតជម្ងឺនេះអ្នក វាពិតជាលំបាកណាស់ក្នុងការយល់ពីអារម្មណ៍និងការគិតរបស់គេ។ មានពេលខ្លះគេមានអារម្មណ៍ថាឯកាណាស់ ប៉ុន្ដែអ្នកកុំបន្ទោសខ្លួនឯងថា មកពីអ្នកទើបធ្វើឲ្យគេមានអារម្មណ៍បែបនេះអី។ នៅពេលដែលគេចង់នៅឆ្ងាយពីអ្នកមួយរយៈ អ្នកគួរបណ្ដោយទៅតាមអារម្មណ៍របស់គេ ហើយអ្នកកុំបន្ទោសខ្លួនឯងថាអ្នកជាដើមហេតុ នេះគឺមកពីជម្ងឺរបស់គេតែប៉ុណ្ណោះ។
៣. កុំព្យាយាមប្រៀបធៀបបទពិសោធន៍របស់អ្នកជាមួយគេ
នៅពេលដែលគេជួបបញ្ហាអ្វីមួយដែលស្រដៀងជាមួយអ្នក អ្នកមិនគួរប្រាប់ឬក៏បកស្រាយថាអ្នកក៏ធ្លាប់ជួបបញ្ហានោះដែរ ហើយផ្ដល់ដំបូន្មានឲ្យគេដោះស្រាយតាមវិធីអ្នកនោះទេ។ ព្រោះថាវាកាន់តែធ្វើឲ្យគេមានអារម្មណ៍ថា អ្នកកំពុងតែមើលស្រាលមកលើរូបគេ។ អ្វីដែលអ្នកអាចធ្វើបាននៅពេលនោះគឺធ្វើជាអ្នកស្ដាប់រាល់រឿងរ៉ាវដែលគេត្អូញត្អែរមកកាន់អ្នក។
៤. រៀបចំកាលវិភាគនៅជាមួយគ្នា
អ្នកគួរតែចំណាយពេលនៅជាមួយគេឲ្យបានទៀងទាត់ ដោយការដើរលេង មើលកុនជាមួយគ្នាជាដើម។ ប្រសិនបើអ្នកចេះចម្អិនអាហារ អ្នកគួរឆ្លៀតពេលមកចម្អិនអាហារឲ្យគេឲ្យបានច្រើនព្រោះការចម្អិនអាហារក៏ជាផ្នែកមួយដែលធ្វើឲ្យជម្ងឺគេធ្វើទុកផងដែរ។
៥. អ្នកដែលមានជម្ងឺបាក់ទឹកចិត្តមិនមែនមានន័យថាគេខ្សោយនោះទេ
អ្វីដែលអ្នកគួរតែចង់ចាំក្នុងចិត្ដគឺថាអ្នកលកើតជម្ងឺបាក់ទឹកចិត្ត មិនមែនជាមនុស្សខ្សោយនោះទេ គេគ្រាន់តែមានបញ្ហាផ្លូវចិត្ដតែប៉ុណ្ណោះ៕
ប្រែសម្រួលដោយ ធានី
ប្រភពអត្ថបទ Thought Catalog

No comments