បញ្ហានិងគន្លឹះដោះស្រាយសំខាន់ៗសម្រាប់ IELTS Matching Headings
Loading...
អ្នកដែលធ្លាប់ប្រឡង Reading Sectionរបស់ IELTS ច្បាស់ជាធ្លាប់ជួបប្រទះជាមួយលំហាត់ Matching
Headings។ សិស្សជាច្រើនតែងតែលើកឡើងនូវបញ្ហាមួយចំនួនដែលពួគគេជួបប្រទះ។
អត្ថបទមួយនេះ នឹងបង្ហាញនូវបញ្ហាទាំងអស់នោះ និងមធ្យោបាយមួយចំនួនដែលអាចជួយឲ្យអ្នកទទួលបានពិន្ទុល្អលើចំណុចនេះ៖
បញ្ហា
១. ពេលវេលាតិចពេក និងមានអ្វីត្រូវអានជាច្រើន ដែលធ្វើឲ្យសិស្សមួយចំនួនមិនអាចធ្វើវាបានទាន់ពេលវេលានោះទេ។
២. ការព្យាយាមរកឬភ្ជាប់ពាក្យក្នុង Headings ទៅនឹងពាក្យក្នុង Paragraph
៣. Heading ជាច្រើនមើលទៅមានន័យដូចគ្នាដែលបណ្ដាលឲ្យមានការច្រឡំមិនដឹងថាជ្រើសមួយណា
៤. សិស្សមួយចំនួនអានត្រឹមតែប្រយោគដំបូងនៃ Paragraphប៉ុណ្ណោះដោយពួកគេមិនបានយល់ច្បាស់ពី Paragraph នោះទេ
៥. ការចំណាយពេលយូរពេកលើ Paragraphមួយ រឺ Heading មួយ
៦. ចម្លើយរបស់វាមិនមែនស្ថិតតាមលំដាប់នោះទេ
មធ្យោបាយដោះស្រាយល្អៗ
១. អ្នកមិនចាំបាច់អានគ្រប់ពាក្យទាំងអស់នៃParagraphនីមួយៗនោះទេ ព្រោះថាការធ្វើបែបនេះនឹងចំណាយពេលយ៉ាងច្រើន។
អ្វីដែលអ្នកត្រូវធ្វើ គឺអានប្រយោគទី១រឺទី២ និងប្រយោគចុងនៃ Paragraphនីមួយៗដើម្បីយល់ច្បាស់ពីគំនិតសំខាន់ៗនៃ
Paragraphទាំងនោះ។
២. បើសិនជាមានពាក្យដែលអ្នកមិនយល់ក៏ដោយ សូមកុំបារម្ភ ព្រោះថាអ្វីដែលអ្នកត្រូវធ្វើគឺយល់ពីន័យរួមរបស់
Paragraphតែប៉ុណ្ណោះ មិនមែនពាក្យនីមួយៗនោះទេ។ សូម្បីតែជនជាតិដែលប្រើប្រាស់ភាសាអង់គ្លេសពេលខ្លះក៏មិនអាចយល់គ្រប់ពាក្យក្នុង
IELTS Reading បានផងដែរ។
៣. អ្នកត្រូវតែមានចំណេះដឹងលើពាក្យន័យដូច ( Synonyms)។ សិស្សមួយចំនួនតែងតែប្រព្រឹត្តខុសដោយព្យាយាមស្វែងរកតែពាក្យដែលដូចគ្នាបេះដាក់ប៉ុណ្ណោះ។
Example: នៅក្នុង Heading មានពាក្យគន្លឹះ រឺពាក្យសំខាន់ Beautiful ដូច្នេះហើយមានពាក្យជាច្រើនដែលមានន័យដូចនឹងពាក្យ Beautiful ដែលអ្នកត្រូវតែស្វែងរកក្នុង Paragraph
ដូចជាពាក្យ Attractive
និងពាក្យ Lovely រឺពាក្យ Prettyជាដើម។
៤. បើសិនជាមាន Heading ២រឺ៣ដែលស្រដៀងគ្នានោះ អ្នកគួរតែសរសេរពួកវានៅក្បែរ Paragraph
និងព្យាយាមស្វែងរកភាពខុសគ្នារវាង Headingsទាំងនោះដូចជាអ្វីទៅជា ពាក្យគន្លឹះ រឺពាក្យសំខាន់ ( Keyword ) និងព្យយាមគិតថា
Heading មួយណាដែលត្រូវជាមួយ Paragraph ជាងគេ។
៥. បើសិនជាអ្នកនៅតែបន្តមិនអាចបែងចែកថា Heading មួយណាត្រូវជាមួយ Paragraph មួយណាជាគេនោះទេ
អ្វីដែលអ្នកត្រូវធ្វើបន្ទាប់គឺត្រូវរម្លងវាចោលសិនដើម្បីទៅធ្វើអាផ្សេងទៀត។
នៅពេលដែលសល់ចម្លើយតិចនោះនឹងមានភាពងាយស្រួលជាងមុន។
៦. កុំភិតភ័យពេកបើសិនជាអ្នកមិនដឹងពីប្រធានបទទូទៅនៅក្នុង IELTS Reading។ ទោះបីជាអ្នកមិនដឹងពីប្រធានបទទាំងនោះក៏ដោយ អ្នកនៅតែអាចធ្វើវាបានផងដែរដោយផ្ដោតអារម្មណ៍ឲ្យបានស្ងប់ព្យាយាមធ្វើវាដោយយកចិត្តទុកដាក់។
៧. កុំព្យាយាមអាន Headings មុនអាន Paragraphs ព្រោះវានឹងធ្វើឲ្យអ្នកព្យាយាមស្វែងរកដូចគ្នាក្នុង
Headings ជាសជាងគំនិតសំខាន់នៃ Paragraphs។ អ្នកត្រូវតែទុក Headingsចោលមួយឡែកសិន
ហើយត្រូវទៅអាន Paragraphs
ឲ្យយល់ពីគំនិតសំខាន់ជាមុនសិនទើបត្រឡប់មកមើល Heading។
ប្រភព៖ IELTS ADVANTAGE
អត្ថបទដោយ៖ ប៉ោ គឹមហុក





No comments