ងាយៗជួយឲ្យប្រឡងបានពិន្ទុខ្ពស់លើសំណួរ MCQ
Loading...
ពេលប្រឡងម្ដងៗអ្នកណាក៏ធ្លាប់ជួបប្រទះនឹងប្រភេទ MCQ ដែរ។ អ្នកខ្លះរអ៊ូថាពិបាក អ្នកខ្លះថាវាងាយស្រួលនោះទេ។ ដើម្បីទទួលបានពិន្ទុខ្ពស់លើវិញ្ញាសារប្រឡងមួយនេះ អ្នកត្រូវដឹងពីដំបូន្មានសំខាន់ៗមួយចំនួន៖
១. អានសំនួរឲ្យបានច្បាស់
វាជាកំហុសមួយដែលខុសឆ្គងសម្រាប់សិស្សគ្រប់គ្នា ដែលមិនបានអានសំនួរច្បាស់លាស់ហើយប្រញ៉ាប់មកមើលចម្លើយ និងជ្រើសរើសវាភ្លាមៗ។ ការធ្វើបែបនេះនឹងធ្វើឲ្យអ្នកបង្កើតភាពភ័ន្តច្រឡំ។
២. គូសខ្វែងលើចម្លើយដែលខុស
វាក៏ជារឿងមួយដែលត្រូវធ្វើពេលប្រឡង MCQ ផងដែរ។ នៅពេលដែលដឹងច្បាស់ថា ចម្លើយមួយណាខុសហើយ អ្នកត្រូវតែគូសវាចោលដើម្បីកុំឲ្យវាច្រឡំជាមួយចម្លើយដែលត្រឹមត្រូវ។
៣. ជ្រើសរើសចម្លើយដែលត្រឹមត្រូវបំផុត
ក្នុងវិញ្ញាសារប្រភេទ MCQនេះមានចម្លើយជាច្រើនដែលវាទំនងជាត្រឹមត្រូវ។ ប៉ុន្តែវាមានចម្លើយត្រឹមត្រូវតែមួយគត់។ បែបនេះហើយ អ្នកត្រូវតែជ្រើសយកចម្លើយមួយនោះ ដោយមិនត្រូវជ្រើសយកចម្លើយដែលប្រហាក់ប្រហែលរឺទំនងនោះទេ។
៤. ត្រូវតែអានចម្លើយទាំងអស់ឲ្យបានច្បាស់លាស់
សិស្សមួយចំនួនមានការប្រហែស ដោយមិនបានអានចម្លើយទាំងអស់បានម៉ត់ចត់នោះទេ។ ពេលខ្លះពួគគេគ្រាន់តែក្រឡេកភ្លាម ហើយឃើញចម្លើយណាមួយក៏សន្មត់ថាជាជម្រើសដែលត្រឹមត្រូវ។ ការធ្វើបែបនេះមិនត្រឹមត្រូវនោះទេ ព្រោះសំនួរប្រភេទ MCQនេះមានចម្លើយប្រហាក់ប្រហែល រឺទំនងត្រូវជាច្រើនដើម្បីធ្វើឲ្យសិស្សមានការភ័ន្តច្រឡំ។
៥. ធ្វើសំណួរណាដែលអ្នកចេះមុន
នៅពេលដែលអ្នកធ្វើសំណួរប្រភេទ MCQ នេះច្បាស់ណាស់អ្នកនឹងជួបសំណួរខ្លះដែលអ្នកមិនចេះ។ បែបនេះហើយអ្នកត្រូវតែរំលងទៅសំណួរផ្សេងទៀតដែលស្រួលៗ ពេលបញ្ចប់វាអស់ចាំត្រឡប់មកធ្វើសំណួរដែលអ្នកមិនចេះវិញ។
៦. ជាធម្មតាចម្លើយដែលជ្រើសរើសមុនដំបូងជាចម្លើយត្រឹត្រូវ
វាជាជម្រើសដែលល្អមួយដែលអ្នកគួរតែប្រកាន់ជំហរយកចម្លើយ ដែលអ្នកបានជ្រើសរើសមុនគេបង្អស់។ ព្រោះថាពេលខ្លះ ការប្ដូរចម្លើយរបស់អ្នកអាចខុស ប៉ុន្តែវាមិនមែនមានន័យថាចម្លើយដែលជ្រើសមុនដំបូងគេជាចម្លើយដែលត្រឹមត្រូវរហូតនោះទេ។
៧. All of above និង Non of above
នៅពេលដែលអ្នកឃើញពាក្យទាំងពីរនេះក្នុងចម្លើយ MCQ នោះអ្នកត្រូវតែប្រយ័ត្ន និងឆ្លាតក្នុងការជ្រើសរើស។ ឧទាហរណ៍៖ បើសិនជាមានពាក្យ All of above ក្នុងចម្លើយ ហើយអ្នកឃើញថាមានចម្លើយណាមួយមិនត្រឹមត្រូវនោះទេ បែបនេះអ្នកមិនត្រូវយកវានោះទេ។ សម្រាប់ពាក្យ Non of above ក៏ដូចគ្នាផងដែរ បើសិនជាអ្នកឃើញថាមានចម្លើយណាមួយត្រឹមត្រូវ នោះអ្នកមិនត្រូវជ្រើសយកចម្លើយ Non of aboveទេ។
៨. គួរតែជ្រើសយកចម្លើយវិជ្ជមាន ( positive)
ពេលដែលមានចម្លើយពីរ មួយគឺវិជ្ជមាន( positive) និងមួយទៀតគឺអវិជ្ជមាន( negative) ហើយអ្នកមិនដឹងថាចម្លើយមួយណាជាជម្រើសដែលត្រឹមត្រូវនោះ អ្នកគួរតែជ្រើសយកចម្លើយវិជ្ជមាន។ ប៉ុន្តែវាមិនមែនមានន័យថា ចម្លើយវិជ្ជមានសុទ្ធតែត្រឹមត្រូវទាំងអស់នោះទេ។
៩. គួរតែជ្រើសយកចម្លើយដែលផ្ទុកព័ត៌មានច្រើន
ដំណាក់កាលនេះ គឺកើតឡើងនៅពេលដែលអ្នកមិនដឹងថា ចម្លើយមួយណាជាជម្រើសដែលត្រឹមត្រូវនោះ។ បែបនេះហើយ អ្វីដែលអ្នកត្រូវធ្វើគឺ ព្យាយាមស្វែងរកចម្លើយមួយណាដែលមានព៌ត័មានច្រើន ព្រោះថាជាញឹកញាប់ចម្លើយប្រភេទនេះជាចម្លើយដែលត្រឹមត្រូវ។
ប្រភព៖ educationcorner
អត្ថបទដោយ៖ ប៉ោ គឹមហុក

No comments