ព័ត៌មានថ្មីបំផុត

គន្លឹះ​ពិសេសៗ​ជួយ​ឲ្យ​បាន​ពិន្ទុ​ខ្ពស់​លើ​វិញ្ញាសា​ប្រឡង​True​ or​ False​

Loading...
ពេល​ប្រឡង​កាល​ណា ​កម្រ​គេច​ផុត​ពី​វិញ្ញាសា​​ True or False​ណាស់​។ អ្នក​ខ្លះ​គិត​ថា​វាងាយ​ស្រួល​ព្រោះ​ថា​ វា​អាច​ទាយ​បាន​បើ​សិន​ជា​យើង​មិន​ចេះ​ ប៉ុន្តែ​បើ​សិន​ជា​ទាយ​ខុស​គឺ​ខុស​ហើយ​គ្មាន​បាន​ពិន្ទុ​នោះទេ​​ ដោយសារ​តែ​វា​មាន​ចម្លើយ​តែ​ពីរ​ប៉ុណ្ណោះ​។ ការ​ពិត​ទៅ​មាន​វិធី​ងាយ​ៗ​មួយ​ចំនួន​ដែល​អ្នក​អាច​អនុវត្ត​ខ្លួន​ឯង​បាន​ដើម្បី​ទទួល​ពិន្ទុ​យ៉ាង​គាប់​ប្រសើរ​សម្រាប់​វិញ្ញាសារ​មួយ​នេះ​។


១. ប្រយោគមួយដែល True គ្រប់ផ្នែកទាំងអស់ត្រូវតែ True
ប្រយោគមួយចំនួនគ្រាន់តែក្រឡេកមើលមួយភ្លែត វាហាក់បីដូចជា Trueដោយសារតែវាផ្ទុកទិន្ន័យ និងឃ្លាដែល True។ ប៉ុន្តែអ្នកត្រូវតែប្រយ័ត្នព្រោះថា បើសិនជាផ្នែកណាមួយនៃប្រយោគវាមិនមែន Trueនោះ ប្រយោគទាំងមូលនឹងក្លាយជា False ជាមិនខាន។

២. កុំឲ្យប្រយោគបដិសេដធ្វើឲ្យអ្នកច្រឡំ
ប្រយោគបដិសេធមួយចំនួនធ្វើឲ្យអ្នកមានការភ័ន្តច្រឡំដោយមិនដឹងច្បាស់ថា ត្រូវជ្រើសរើសយកចម្លើយ True or False​នោះទេ។ ដើម្បីដោះស្រាយបញ្ហាបែបនេះបាន អ្នកត្រូវអានប្រយោគមួយនោះសារជាថ្ មីដោយត្រូវដកចេញនូវពាក្យបដិសេធនោះ ហើយបើសិនជាដកចេញហើយប្រយោគវា True មានន័យថាប្រយោគបដិសេធទាំងមូលនោះគឺ Falseហើយ។

៣. ត្រូវតែប្រយ័ត្នជាមួយប្រយោគណាដែលមាន Double Negatives
វាកាន់តែច្រឡំជាមួយប្រយោគមួយចំនួនដែលមាន Double NegativesExample.​ It is unlikely the car will not win the race. ប្រយោគមួយនេះការពិតមានន័យថា​ It is likely the car will win the race. ពាក្យមួយចំនួនទៀតដែលមានន័យបដិសេធ ហើយអ្នកត្រតែប្រយ័ត្នផងដែរនោះមានដូចជាពាក្យផ្ដើមដោយ Prefix: dis, il, im, in, ir, non and un ។​

៤. ប្រុងប្រយ័ត្នជាមួយប្រយោគមួយចំនួនដែលមាន Absolute Qualifiers
ប្រយោគខ្លះប្រាកដជាបង្កប់ Absolute Qualifiers​មកជាមួយហើយ។​​ Absolute Qualifiers​ មួយចំនួនដែលអ្នកត្រូវតែប្រុងប្រយ័ត្ននោះមានដូចជា៖​ all, always, never, entirely, completely, best, worst, none, absolutely ជាដើម។​ ក្នុងករណីជាច្រើន ប្រយោគណាដែលមានផ្ទុកពាក្យទាំងនេះគឺ False
៥. ធ្វើការទាយដែលវៃឆ្លាតមួយ
ការទាយចម្លើយគឺចៀសមិនផុតនោះទេ ព្រោះគ្មានអ្នកណាម្នាក់ចាំបានទាំងអស់នោះទេ។ 
បែបនេះហើយនៅពេលដែលអ្នកមិនប្រាកដថាប្រយោគមួយនឹង True or False នោះ អ្នកត្រូវតែជ្រើសយក​ True។ អ្នកត្រូវតែចាំថាក្នុងលំហាត់ True or Falseមានចម្លើយ Trueច្រើនជាង False

៦. ប្រយោគដែលវែងទំនងជា False
អ្នកត្រូវតែចាំថា ប្រយោគមួយដែល Trueត្រូវតែគ្រប់ផ្នែកទាំងអស់ True។​ ហេតុដូចច្នេះហើយ បើសិនជាអ្នកជួបប្រទះនឹងប្រយោគដែលវែង ហើយអ្នកមិនដឹងថាជ្រើសរើសយក True or Falseនោះ អ្នកគួរតែយក​​ False។​ ប្រយោគណាដែលវែងៗជាធម្មតាអាចមានផ្នែកណាមួយដែលមិនមែន​ True​បែបនេះហើយ Falseជាចម្លើយដែលល្អបំផុត។​

៧. ប្រយោគមួយចំនួនដែលបញ្ជាក់ពីហេតុផលទំនងជា False
ចំណុចមួយនេះអ្នកត្រូវតែចាំផងដែរ រាល់ប្រយោគដែលបញ្ជាក់ពីហេតុផលភាគច្រើនគឺ False។ ក្នុងនោះអ្នកអាចចំណាំនូវពាក្យបញ្ជាក់ពីហេតុផលមួយចំនួនដូចជា៖​ because, reason, since ជាដើម។​

៨. ត្រូវគណនាពេលវេលាឲ្យបានច្បាស់លាស់
មុននឹងចាប់ផ្ដើមធ្វើ អ្នកត្រូវតែមើលពេលវេលាកំណត់ឲ្យបានច្បាស់លាស់។ ឧទាហរណ៍៖ បើសិនជាអ្នកមានរយៈពេលមួយម៉ោងសម្រាប់ ៦០សំនួរនោះ អ្នកមិនត្រូវចំណាយពេលលើសពី ១នាទីសម្រាប់សំណួរមួយនោះទេ។

ប្រភព៖ educationcorner
អត្ថបទដោយ៖ ប៉ោ គឹមហុក




(ហាមដាច់ខាតការយក​អត្ថបទនេះដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 010 666 520)

No comments