ព័ត៌មានថ្មីបំផុត

របៀប​ប្រើ​សញ្ញា​ Apostrophe (‘) ​ឲ្យ​បាន​ត្រឹម​ត្រូវ​ក្នុង​ភាសា​អង់គ្លេស​

Loading...
តើ​អ្នក​មាន​បញ្ហា​ក្នុង​ការ​ប្រើ​ប្រាស់​វណ្ណយុត្តិ​មួយ​ចំនួន​ក្នុង​ភាសា​អង់​គ្លេស​ទេ? វណ្ណយុត្តិធ​ក្នុង​ភាសា​អង់គ្លេស​មាន​ច្រើនណាស់ ហើយការ​ប្រើ​ប្រាស់​របស់​វា​មាន​ភាព​ខុស​គ្នា​ខ្លាំង​ដែរ។ ឧទាហរណ៍ដូចជា​ការ​ប្រើ​បា្រស់​​ Apostrophe (‘) ជាដើម។ ភាគ​ច្រើន ​ក្នុង​ភាសា​អង់គ្លេសអ្នក​អាច​នឹង​មិន​សូវ​ឃើញ​ការ​ប្រើ Apostrophe (‘) ​ផ្លែក​ៗគ្នា​ប៉ុន្មាន​ទេ។ ហេតុ​នេះ​ដើម្បី​ឲ្យ​កាន់​តែ​ច្បាស់ ខាង​ក្រោម​នេះ​គឺជា​របៀប​ប្រើ​ប្រាស់​មួយ​ចំនួន​របស់​ Apostrophe (‘) ដែល​យើង​បាន​ដក​ស្រង់​មក។


1. ប្រើ​សម្រាប់​សម្គាល់​ម្ចាស់​កម្មសិទ្ធ

យើង​ប្រើ​សញ្ញា Apostrophe (‘) ដើម្បី​បង្ហាញពី​ម្ចាស់​កម្មសិទ្ធ​អ្វី​មួយ។ នៅ​ពេល​ប្រើ ចំពោះ​នាមឯក​ឬពហុវចនៈ​ដែល​មិន​បញ្ចប់​ដោយ​អក្សរ S យើង​ត្រូវ​ប្រើ Apostrophe (‘) ហើយ​បន្ថែម s នៅ​ពី​ក្រោយ​ទៀត។ ឧទាហរណ៍៖ teacher’s name, Women’s right…។ តែបើ​សិន​ជា​ប្រើ​ជា​មួយ​នាម​ពហុវចនៈ​ដែល​បញ្ចប់​ដោយ​អក្សរ​ s យើង​ប្រើ​តែ​ Apostrophe (‘) នៅ​ក្រោយ​នោះ​ទៅបាន​ហើយ មិន​ចាំ​បាច់​ដាក់​ s ទៀត​ទេ។ ឧទាហរណ៍៖ The girls’ supply, the dogs’ food.


2. មិន​ប្រើ​នៅ​ពេល​ដែល​ប្រើ​ពាក្យ​ដូចជា for, by, of

ជា​ធម្មតា ពេល​ដែល​យើង​ប្រើ​ពាក្យ​ដូចជា for, by, of នៅ​ក្នុង​ប្រយោគ​ហើយ យើង​មិន​ប្រើ​ Apostrophe (‘)ទេ ​ព្រោះ​ពាក្យ​ទាំង​អស់​នេះ​មាន​ន័យ​បញ្ជាក់​ពី​កម្មសិទ្ធ​រួច​ទៅ​ហើយ។ បើ​សិន​ប្រើ Apostrophe (‘)ទៀត យើង​នឹង​មាន​បញ្ហា​វេយ្យាករណ៍​មួយ​ទៀត​គឺការ​ប្រើ​ជាន់​គ្នា (redundant)។


3. ប្រើ​ពេល​ដែល​លុប​អក្សរ

ក្នុង​ភាសាអង់គ្លេស យើង​អាច​ប្រើ​ពាក្យ​មួយ​ចំនួន​ជា​ទម្រង់​ខ្លី​​ (short-form) បាន ហើយ​ Apostrophe (‘)ក៏​ត្រូវ​បាន​ប្រើ​សម្រាប់​សម្គាល់​អក្សរ​ទាំង​នោះ។ ពាក្យ​ដែល​យើង​តែង​ឃើញ​ប្រើ​ជា​ទម្រង់​កាត់​មាន​ដូចជា have (‘ve), is (‘s), are (‘re), had (‘d), would (‘d), will (‘ll), do not (don’t), … ព្រម​ទាំង​ពាក្រ​ជា​ច្រើន​ទៀត។


4. ប្រើ​សម្រាប់​បង្ហាញ​ពហុវចនៈ​របស់​អក្ស​តែ​មួយ

នៅ​ពេល​ប្រើ​អក្សរ​តែ​មួយ​ដែល​ជា​ពហុវចនៈ​ យើង​តែង​ប្រើ​ Apostrophe (‘)។ ឧទាហរណ៍៖

- There are two A’s and three B’s in the box.

- Mind you, I need C’s card to win.

ដោយ៖ ហ៊ាង​ សុគន្ធារី​
ប្រភព៖ AP Style Book

(ហាមដាច់ខាតការយក​អត្ថបទនេះដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 010 666 520)

No comments