ធ្វើម៉េចទើបប្រើ Articles (A, An, THE) ឲ្យបានត្រឹមត្រូវ?
Loading...
1. ការប្រើប្រាស់របស់ The
· ប្រើចំពោះប្រធានបទបានដឹងហើយ៖ នេះមានន័យថា ប្រើ The នៅពេលដែលនិយាយពីរឿងអ្វីដែលអ្នកនិយាយគ្រប់គ្នាបានដឹងហើយថាវាសំដៅទៅលើអ្វី។
Ex: From the day we met, I know that you are the one for me.
· ប្រើនៅពេលនិយាយឡើងវិញ ៖ នៅពេលដែលមានស្ថានភាព ឬ អ្វីមួយដែលអ្នកធ្លាប់បាននិយាយពីមុនហើយ អ្នកត្រូវប្រើ the នៅពេលដែលអ្នកចង់លើកនិយាយពីវាម្តងទៀត។
EX: Political study has been taken seriously among university students. The course is quite popular.
· ប្រើសម្រាប់បង្ហាញភាពពិសេសឬរឿងផ្លែកណាមួយ៖ យើងប្រើ The នៅពេលដែលយើងនិយាយដល់អ្វីដែលមានតែមួយ មនុស្សល្បីណាមួយដែលអ្នកគ្រប់គ្នាស្គាល់ ឬ រឿងចំលែកណាមួយ។
EX: I really would love to go to the Moon.
· ប្រើក្នុងទំហៀបន័យ (Comparative)
EX:
- The more you eat, the fatter you become.
- The harder you try, the more you get.
· ការប្រើប្រាស់ផ្សេងៗទៀត៖ ក្រៅពីនេះ មានការប្រើប្រាស់ផ្សេងៗទៀត ដូចជាការប្រើ the នៅមុខឈ្មោះប្រទេស ឈ្មោះទន្លេ ឈ្មោះសមុទ្រ ឈ្មោះប្រជុំភ្នំ...។ ពាក្យទាំងនោះមានដូចជា The Niles, The Dead Sea, The Pacific Ocean, The United State, The Netherland… ។
2. ការប្រើប្រាស់ A/ An :
សម្រាប់ A/ An ការប្រើប្រាស់របស់វាគឺអាស្រ័យទៅលើនាមបន្ទាប់ពីវា។ A/ An ប្រើបានតែជាមួយនាមរាប់បាន (Countable Noun) ប៉ុណ្ណោះ មិនអាចជាមួយនាមរាប់មិនបាន (Uncountable Noun) ទេ។
· ប្រធានបទមិនជាក់លាក់ណាមួយ៖ យើងប្រើប្រាស់ A/ An នៅពេលដែលប្រធានបទដែលកំពុងនិយាយមិនបានសំដៅឬកំណត់ឲ្យបានច្បាស់។ យើងមិនបានដឹងថាអ្វីដែលកំពុងនិយាយនោះជាមួយណាឲ្យពិតប្រាកដទេ។
Ex: I want to buy a note book. Is there a bookstore near here?
· ការលើកឡើងដំបូង៖ នៅពេលដែលប្រធានបទដែលនឹងត្រូវនិយាយទើបតែត្រូវបានលើកឡើងជាលើកដំបូង យើងប្រើ A/ An។
Ex: Can you believe it? A 14 –years-old boy is attending university.
· ប្រើសម្រាប់និយាយពីរបស់តែមួយ មិនមែនពីរឬបីទេ
Ex:
- I want a room that overlook the ocean view.
- Mary has lived in the US for a year.
· ប្រើនៅពីមុខតួនាទី ឬ ឈ្មោះការងារ
Ex:
- I want to be a teacher.
- She is an architecture.
ដោយ៖ ហ៊ាង សុគន្ធារី
(ហាមដាច់ខាតការយកអត្ថបទនេះដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 010 666 520)





No comments