ព័ត៌មានថ្មីបំផុត

ចៀសផុតពីភាពតប់​ប្រមល់ ដោយ​បញ្ឈប់​នូវ​ទង្វើ​ទាំង​នេះ​លើ​ខ្លួន​ឯង!​

Loading...
វាជារឿងធម្មតាទេ ដែលមនុស្សរស់នៅមានក្តីទុក្ខ មានក្តីរីករាយ គ្រាន់តែពេលខ្លះយើងខ្លួនឯងមានអារម្មណ៍ថា ជីវិតខ្លួនឯងជួបតែភាពម៉ងសៅ មិនសូវសប្បាយដូចគេ។ ហើយអ្នកខ្លះវិញ ដឹងតែខ្លួនឯងមានអារម្មណ៍តប់ប្រមល់ដោយគ្មានមូល ហេតុដូច្នេះ ចំណុចទាំងនេះអាចជាមូលហេតុនៃភាពតប់ប្រមល់ក្នុងជីវិត ៖
Photo Credit : Toni Jackson


១. ប្រៀប​ធៀប​ខ្លួនឯង​នឹង​អ្នក​ដទៃ
មនុស្ស​កើត​មក​ត្រូវ​បាន​ផ្តល់​អោយ​នូវ​វាសនា​ផ្សេងៗ​គ្នា ហើយ​មាន​តែ​ខ្លួន​ឯង​ទេ​ជា​អ្នក​គ្រប់​គ្រង​វា​បាន។ ការ​ប្រៀប​ធៀប​ក្នុង​ន័យ​ស្ថាបនាវា​ជា​រឿង​ល្អ​មួយ​ ប៉ុន្តែ​ការ​ដែល​ចាំតែ​ប្រៀប​ធៀប​ខ្លួន​ជាមួួ​យ​គេ រឿង​នេះ​រឿង​នោះ នឹង​មិន​ផ្តល់​ក្តីសុខ​ទេ។

២. ការ​ហាម​មិន​អោយ​ខ្លួន​សប្បាយ​
ខ្លាច​នេះ ខ្លាច​នោះ កំុ​គិត​តែ​ពី​ខំប្រឹង​លើ​ការងារ​ពេក ជិវិត​មនុស្ស​មិន​ទៀង​ទេ ដូច្នេះ​អនុញ្ញាត​អោយ​ខ្លួន​ទទួល​យក​អារម្មណ៍​ធូរ​ស្រាល​ម្តង​ម្កាលវា​មិន​មែន​ជា​ការ​ខាត​បង់​ទេ ។​

៣. ចង់​បាន​ការ​យក​ចិត្ត​ទុក​ដាក់​ហួស​ហេតុ
កំុ​ខ្វល់​ពីរឿង​អ្នក​ដទៃ​មើល​មក​យើង និយាយ​ពីយើង ហើយ​ឈប់​ធ្វើ​អ្វីៗ ដើម្បីអោយ​គេ​ចាប់​អារម្មណ៍។ ការ​ទាម​ទារ​បែប​នេះ ​នាំ​តែ​យក​បញ្ហា​និង​ភាពសៅ ហ្មង​ដាក់​ខ្លួន​ទេ ព្រោះថាអ្នក​ផ្សេង​គេ​មិន​គិត​ដូច​អ្វីដែល​យើង​គិត​នោះទេ ។​

៤.​ ឈប់​ភ្ជាប់​ខ្លួន​ជាមួយ​នឹង​អតី​តកាល​មិន​ល្អ​

រឿង​ដែល​ហួស​ហើយ​មិន​អាច​ផ្លាស់​ប្តូរ​បាន​ទេ ទោះបីជា​គិត​ពីវា​ច្រើន​យ៉ាង​ណា​ក៏​មិន​អាច​ប្រែ​ជាល្អ​វិញដែរ ផ្ទុយ​មក​វិញ​វា​នាំតែ​ភាពឈឺចាប់​ទេ។ ពេល​ខ្លះ​យើង​រវល់​គិត​ពីអតីតកាល​រហូត​ដល់​ភ្លេច​ថា​ខ្លួន​កំពុង​ត្រូវ​ការ​អ្វី កំពុង​ធ្វើ​អ្វី ហើយ​គួរ​ធ្វើ​អ្វីនៅថ្ងៃ​មុខ​។

បំភ្លេច​ចោល​រឿង​អាក្រក់ បន្សល់​ទុក​នូវ​អ្វីល្អ​ៗ ដូច្នេះវា​នឹង​អាច​ជួយ​យើងចេញពីភាពក្រៀម​ក្រំបាន​។​

អត្ថបទដោយ​៖ ហ៊ុន​ កែវលី​ដែត​

No comments