ចំនុចសំខាន់ដែលអ្នកគួរដឹងពេលធ្វើដំណើរតាមយន្តហោះ
Loading...
ការធ្វើដំណើរតាមយន្តហោះ
គឺជាមធ្យោបាយធ្វើដំណើរដ៏ពេញនិយម និងងាយស្រួលបំផុតនាពេលបច្ចុប្បន្ននេះ ប៉ុន្តែមានអ្នកដំណើរមួយចំនួនមិនបានដឹងពីចំនុចសំខាន់ៗដែលគួរធ្វើ
ឫមិនគួរនៅពេលជិះយន្តហោះទេ។ ចង់ដឹងទេថាតើចំនុចទាំងនោះមានអ្វីខ្លះ
តោះអានទាំងអស់គ្នា។
១. កៅអីនៅជិតបង្អួចជាងគេ
គឺជាកន្លែងដែលមានសីតុណ្ហភាពត្រជាក់ជាងគេបំផុត
២. អ្នកមិនគួរទទួលទានកាហ្វេ ឫតែទេនៅពេលជិះយន្តហោះ ជាពិសេសសម្រាប់អ្នកដែលមានអាការ:ពុលយន្តហោះ។ អ្នកគួរទទួលទានទឹកបរិសុទ្ធ ឫទឹកក្រូចច្របាច់វិញប្រសើរជាង។
៣. តុបត់សម្រាប់ដាក់ចំនីអាហារទទួលទានតាមយន្តហោះ និងហោប៉ៅកៅអីសម្រាប់ដាក់កាសែត
ឫទស្សនាវដី គឺជាកន្លែងដែលគ្មានអនាម័យបំផុតនៅលើយន្តហោះ។ អ្នកមិនគួរប៉:ពាល់ច្រើនពេកទេ បើសិនមិនមានការចាំបាច់។
៤. ពេលធ្វើដំណើរតាមយន្តហោះដ៏ល្អបំផុត គឺនៅពេលព្រឹក។
ភាគរយនៃការពន្យារជើងហោះហើរមានតិចបំផុតនៅពេលព្រឹក។ មិនតែប៉ុណ្ណោះ អ្នកជំនាញក៏បានណែនាំអោយអ្នកមានអាការ:ពុលយន្តហោះ ធ្វើដំណើរនៅពេលព្រឹកផងដែរ។
៥. អ្នកដែលអង្គុយផ្នែកក្រោយគេនៃយន្តហោះ
ភាគច្រើនទទួលបានការបម្រើដិតដល់ជាង។
៦. ជ្រើសរើសចំនីអាហារអោយបានត្រឹមត្រូវនៅពេលធ្វើដំណើរតាមយន្តហោះ
ជាការល្អ អ្នកគួរជ្រើសពិសារអាហារខ្ចប់ស្រាប់។
រៀបរៀង និងសរសេរដោយ: ចន
ច័ន្ទបូតា
ប្រភពអត្ថបទពី: Brightside.me
(ហាមដាច់ខាតការយកអត្ថបទនេះដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 010 666 520)
(ហាមដាច់ខាតការយកអត្ថបទនេះដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 010 666 520)











No comments