អេ៎ ស្រីៗ! ដឹងពីល្បិចមនុស្សប្រុសក្នុងការចង់បែកគ្នាដែរអត់?
Loading...
ពេលដែលស្រឡាញ់គ្នាដំបូង ស្នេហារបស់អ្នកគឺពិតជាផ្អែមជាងទឹកឃ្មុំធម្មជាតិទៅទៀត
អ្នកមិនខ្វល់នឹងអ្នកដទៃមើលមកយ៉ាងម៉េចទេទេ។ ប៉ុន្តែនៅដំណាក់កាលបន្ទាប់មកទៀតនៃទំនាក់ទំនងស្នេហា
វាប្រហែលជាលែងផ្អែមល្ហែមដូចលើកមុនហើយ ហើយបើសិនជាអ្នកមិនសូវយកចិត្តទុកដាក់ទៀត ស្នេហានោះនឹងកាន់តែយ៉ាប់ទៅៗហើយ។
មនុស្សប្រុសមានល្បិចជាច្រើននៅពេលដែលគេមានអ្នកថ្មី ឫចង់បែកគ្នា។
ដូច្នេះហើយអានចំណុចខាងក្រោមបន្តិចមើល ក្រែងលោកអាចមើលចិត្តប្រុសៗធ្លុះ។
១. កាលមុនគាត់ផ្ញើសារមកអ្នកមិនឈប់ តែក្រោយមកគាត់ឈប់តបសារអ្នកស្ទើរតែពេញមួយខែ។
២. គាត់មិនឆ្លើយតបសារទាល់តែសោះ
ប៉ុន្តែគាត់ចុច Like លើរូបថតអ្នក។
៣. គាត់ប្រាប់ថាគាត់នឹកអ្នកណាស់ ប៉ុន្តែគាត់មិនដែលមានគម្រោងចំនាយពេលជាមួយអ្នកទេ។
៤. គាត់ចូលចិត្តដើរញ៉ែអ្នកដទៃ
ហើយមិនខ្វល់នឹងអារម្មណ៍អ្នកសោះឡើយ។
៥. គាត់ចាត់ទុកអ្នកជាមិត្តស្រី
ប៉ុន្តែមើលទៅគាត់ហាក់ដូចជាមិនច្បាស់លាស់សោះក្នុងទំនាក់ទំនងស្នេហាមួយនោះ។
៦. គាត់ចូលចិត្តបង្កើតសន្យា
ប៉ុន្តែធ្វើមិនដែលបានសោះ។
៧. គាត់បានថើបអ្នក
ប៉ុន្តែធ្វើដូចជាគ្មានរឿងអីកើតឡើងសោះ។
៨. គាត់អញ្ជើញអ្នកទៅផ្ទះគាត់
ប៉ុន្តែតាមពិតគាត់ចង់នាំអ្នកទៅក្នុងបន្ទប់គេងរបស់គាត់ទេ។
រៀបរៀង និងសរសេរដោយ: ចន
ច័ន្ទបូតា
ប្រភពអត្ថបទពី: thoughtcatalog.com
(ហាមដាច់ខាតការយកអត្ថបទនេះដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 010 666 520)
(ហាមដាច់ខាតការយកអត្ថបទនេះដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 010 666 520)













No comments