ព័ត៌មានថ្មីបំផុត

គួរ​តែ​ត្រៀម​អ្វីខ្លះ​មុន​ពេល​ធ្វេី​ដំណេីរ​កំសាន្ត​តាម​យន្តហោះ​?​

Loading...
តេីនេះគឺជាដំណេីរកំសាន្តតាមយន្តហោះជាលេីកដំបូងរបស់អ្នកមែនទេ?​ តេីអ្នកមិនដឹងថាគួរតែត្រៀមអ្វីខ្លះសម្រាប់ការហោះហេីរដំបូងរបស់អ្នកមែនទេ?​ កុំបារម្ភអត្ថបទមួយនេះអាចជួយអ្នកបាន។


១.​ មេីលអោយច្បាស់រាល់បម្រាម
ភាគច្រេីនជេីងហោះហេីរនីមួយៗតែងតែមានបម្រាមខុសៗគ្នា ចំពោះអ្វីដែលអ្នកអាចយកទៅក្រៅប្រទេសបាន ដូច្នេះអ្នកត្រូវតែមេីលអោយបានច្បាស់ដេីម្បីកុំអោយមានរឿងពិបាកកេីតឡេីង នៅពេលឡេីងយន្តហោះ។



២.​ ត្រូវប្រាកដថាអ្នកមានសព្វគ្រប់

យ៉ាងហោចណាស់អ្នកគួរតែចំណាយពេល១០​ ទៅ២០នាទីដេីម្បីឆែកមេីលថាអ្នកបានរៀបចំប្រដាប់ប្រដាលប្រេីប្រាស់គ្រប់គ្រាន់ហេីយអង្គុយគិតអោយបានច្បាស់ថាមានភ្លេចអ្វីដែរឬអត់។



៣.​ ត្រៀមសំលៀកបំពាក់អោយបានគ្រប់គ្រាន់

ឧទាហរណ៍ថាអ្នកទៅដេីរលេងក្រៅប្រទេស៥ថ្ងៃ​ ដូចនេះអ្នកត្រូវត្រៀមសំលៀកបំពាក់យ៉ាងហោចណាស់៥កំប្លេរ​ និងយ៉ាងហោចណាស់ត្រូវត្រៀមបន្ថែម២កំប្លេរទៀត។



៤.​ ខុសដោយអចេតនា
ត្រូវប្រាកដថាក្នុងវ៉ាលីរបស់អ្នកពុំមានរបស់ហាមឃាត់ដែលអាចនាំអោយអ្នកធ្វេីខុសដោយអចេតនា​ដូចជា​ កាំបិត​ ឬឱសថដែលមានសារធាតុហាមឃាត់ជាដេីម។



៥.​ គួរតែដឹងពីទម្ងន់វ៉ាលីរបស់អ្នក
ពេលដែលរៀបចំឥវ៉ាន់រួចរាល់អ្នកគួរតែយកជញ្ជីងមកថ្លឹងវ៉ាលីរបស់អ្នកអោយបានត្រឹមត្រូវទៅតាមទម្ងន់ដែលជេីងហោះហេីររបស់អ្នកយលស្រប់ព្រោះបេីសិនលេីសពីនោះជួនកាលអ្នកត្រូវបង់លុយបន្ថែមក៏អាចថាបាន។



៦.​ ត្រូវប្រាកដថាអ្នកមិនភ្លេចរបស់សំខាន់
អត្តសញ្ញាណប័ណ្ណ,​ Passport, សំបុត្រយន្តហោះ​ គឺសុទ្ធតែជារបស់សំខាន់ដែលអ្នកមិនអាចភ្លេចឬបាត់ក្នុងការជិះយន្តហោះ ដូចនេះអ្នកគួរទុកវាក្នុងកាបូបតូចមួយជាប់ខ្លួនជានិច្ ចនៅពេលដែលរៀបចំចេញទៅអាកាសយានដ្ឋាន។




៧.​ សារធាតុដែកនៅលេីសំលៀកបំពាក់

ត្រូវចាប់អារម្មណ៍ថាសំលៀកបំពាក់របស់អ្នកមានសារធាតុដែកដែលឬអត់ ព្រោះថាពេលដែលអ្នកទៅដល់ម៉ាស៊ីនស្កេនអ្នកត្រូវតែដោះវាចេញជាដាច់ខាត។



អត្ថបទដោយ៖​ ជុំ​ រស្មី

ប្រភព៖ Wikihow

 ហាមដាច់ខាតការយក​អត្ថបទនេះដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 010 666 520

No comments