ព័ត៌មានថ្មីបំផុត

"យុទ្ធនាការបញ្ចូលទំនិញក្នុងថង់តែមួយ​" ជ្រើសរើសយុវជនស្ម័គ្រចិត្ត

Loading...
យុទ្ធនាការបញ្ចូលទំនិញក្នុងថង់តែមួយគឺជាយុទ្ធនាការ​ ដែលធ្វើឡើងដោយអង្គការ Fondazione ACRA ក្នុងគោលបំណងដើម្បីលើកកំពស់ការយល់ដឹង និងផ្តល់ឱកាសដល់យុវជនក្នុងការបំពេញការងារជួយសង្គម និងចូលរួមដោះស្រាយបញ្ហាថង់ប្លាស្ទិកនៅកម្ពុជា។​ អង្គការACRAនឹងធ្វើការជ្រើសរើសយុវជនស្ម័គ្រចិត្តចំនួន៤រូប ដើម្បីចូលរួមជាក្រុម​ ក្នុងកម្មវិធីរបស់យុទ្ធនាការ ដោយពួកគេនឹងទទួលបានការបង្ហាត់បង្ហាញបន្ថែមអំពីវិធីក្នុងការរស់នៅប្រកបដោយចីរភាព បន្ថែមជាមួយនឹងការទទួលបាននូវជំនាញទៅលើរបៀបបង្កើតគំនិតថ្មី ក្នុងការអនុវត្តសកម្មភាពមួយចំនួនរបស់កម្មវិធី។


                                  "Social Media Coordinator"  Wanted



 ក្នុងដំណាក់កាលបន្ទាប់ អ្នកស្ម័គ្រចិត្តទាំង៤រូបនឹងមានសិទ្ធិក្នុងការអភិវឌ្ឍគំនិតផ្ទាល់ខ្លួនរបស់ពួកគេ និងអនុវត្តគំនិតផ្តួចផ្តើមរបស់ខ្លួនទៅលើបណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់យុទ្ធនាការបញ្ចូលទំនិញក្នុងថង់តែមួយ។


លក្ខខ័ណ្ឌនៃការចូលរួម៖

១ បេក្ខជនត្រូវមានអាយុចាប់ពី ១៥ ទៅ ២២ ឆ្នាំ

២ ធ្វើការស្ម័គ្រចិត្តយ៉ាងតិច៣ខែ ជាមួយអង្គការ Fondazione ACRA (បេក្ខជនត្រូវចំណាយមានពេលយ៉ាងយ៉ោចណាស់៤ម៉ោងក្នុងមួយសប្តាហ៍)

៣ មានសមត្ថភាពផ្តួចផ្តើម និងអនុវត្តគំនិតទៅលើយុទ្ធនាការ “social media campaign” (បេក្ខជនអាចបង្កើតជាOnline Event /OffLine Event)

៤ រួសរាយ ងាយស្រួលសម្របខ្លួន និងក្លាហានក្នុងការចូលរួម (ពុំត្រូវការបទពិសោធន៍នោះទេ, លើកទឹកចិត្តអោយចូលរួមចំពោះសិស្សវិទ្យាល័យ!)


លក្ខណៈ​សម្បត្តិក្នុងការចូលរួម៖

ប្រសិនបើបេក្ខជនមានសម្ថភាពក្នុងការ៖

១. អាចបង្កើតគំនិតថ្មីនៅលើបណ្តាញផ្សព្វផ្សាយសង្គម (អាចបង្កើតជាOnline Event/ Offline Event)

២. អាចគ្រប់គ្រង និងអនុវត្តទៅលើគំនិតថ្មីទាំងនោះ

៣. អាចសរសេរអត្ថបទជាភាសាខ្មែរ ឬ អង់គ្លេស (ជាជម្រើស)

៤. ចេះកម្មវិធី Photoshop ឬ ថតវីដេអូ (ជាជម្រើស)

ហេតុអ្វីបានជាអ្នកមិនហ៊ានសាកល្បង!

អត្ថប្រយោជន៍ក្នុងការចូលរួម៖

១ ទទួលបានការទទួលស្គាល់ និងប័ណ្ណសរសើរពី អង្គការ Fondazione ACRA

២ ទទួលបានវគ្គបណ្តុះបណ្តាលជាច្រើនប្រភេទ

៣ មានឱកាសក្នុងការអភិវឌ្ឍជំនាញគ្រប់គ្រងគម្រោង និងប្រព័ន្ធផ្សព្វផ្សាយសង្គម

៤ បង្កើនការយល់ដឹងពីការគ្រប់គ្រងកាក់សំណល់ និងមធ្យោបាយក្នុងការដោះស្រាយបញ្ហា

៥ មានឱកាសទំនាក់ទំនងជាមួយភាគីពាក់ព័ន្ធ ដូចជាអង្គការអន្តរជាតិ និងក្រុមហ៊ុនក្នុងស្រុកជាដើម

៦ អ្នកស្ម័គ្រចិត្តនិមួយៗនឹងទទួលបាន ដបទឹកសីលេកូន១ កាបូបបរិស្ថាន១ បំពង់បឺតទឹក១ និងប្រអប់អាហារ១


ការវិភាគវគ្គបណ្តុះបណ្តាល៖

1. Launching Event Saturday, 20th May 2017 (full day)

Training 1: Symposium and Storytelling workshop

2. Training 2: Plastic Free Lifestyle and Project Management

Saturday, 27th May 2017 (full day)

3. Training 3: Planning of design and execution of social media campaigns

Sunday, 28th May 2017 (half day)

4. Training 4: Tasks Review and Problem Solving

Thursday, 1st June 2017 (half day)

5. Training 5: Team Building, Risk Management...and MOVIE TIME!

Sunday, 11th June 2017

*សម្គាល់៖ ខ្លឹមសារអត្ថបទខាងលើគឺមិនមែនជារបស់ យើងឡើយ ហើយការបកប្រែនិងចែករំលែកនេះក្នុងគោលបំណងចែករំលែកព័ត៌មានតែប៉ុណ្ណោះ។
*Disclaimer: We don’t own the content. Our purpose is purely to help spread the information.

No comments