ព័ត៌មានថ្មីបំផុត

ហាត់​យូហ្គា​យ៉ាង​ម៉េច​ឲ្យ​ស្រក​ទម្ងន់?

Loading...
ដូចដែលអ្នកបានដឹងរួចហើយថាយូហ្គាជាកីឡាម្យ៉ាងដែលជួយឲ្យអ្នកមាន​សមាធិល្អ អាចកាត់បន្ថយស្រ្ដេសបាន។ ប្រសិទ្ធភាពមួយទៀតការហាត់យូហ្គា​ក៏អាចឲ្យអ្នកស្រកទម្ងន់បានដែរ។ ខាងក្រោមនេះនេះជាក្បាច់ងាយៗដែលអាច​ឲ្យអ្នកស្រកទម្ងន់បាន។





ក្បាច់ទី១







១. ក្បាច់ចំណិតព្រះចន្ទ
ជាដំបូងអ្នកគ្រាន់តែចំកោងខ្លួនឡើងលើ បន្ទាប់មកបោះជើងម្ខាងរបស់អ្នកទៅ​មុខ។ បន្ទាប់មកទៀតងើបខ្លួនរបស់អ្នកឡើង រួចយកដៃដាក់លើកជើង បន្ទាប់មក​ដាក់ភ្លៅ រួចដាក់លើចង្កេះ ចុងក្រោយលើកដៃឲ្យផុតក្បាល។ (សូមមើលរូបភាពក្បាច់ទី១ដើម្បីឲ្យកាន់តែច្បាស់)



ក្បាច់ទី២


២. ក្បាច់ twisted chair pose​
ជំហានដំបូងអ្នកត្រូវផ្គុំជើងឲ្យស្មើគ្នា បន្ទាប់មកអ្នកត្រូវតែបន្ទន់ជង្គង់ទៅមុខបន្ដិចហើយដាក់ដៃ​ទៅត្រង់ទាំងពីរ។ ជំហានបន្ទាប់​ដាក់ដៃរបស់អ្នកផ្គុំចូលគ្នាត្រឹមដើមទ្រូង។ រួចអ្នក​បង្វិលខ្លួន​អ្នក​មកខាងឆ្វេងឬខាងស្ដាំតាមចិត្ដដែលអ្នកចង់។ (សូមមើលរូបភាពក្បាច់ទី២ដើម្បីឲ្យកាន់តែច្បាស់)



ក្បាច់ទី៣



៣. ក្បាច់ Bridge Pose
ដំបូងអ្នកត្រូវគេងនៅលើកម្រាល ហើយបញ្ឈរជង្គង់។ បន្ទាប់មកដៃរបស់អ្នកគួរតែដាក់បញ្ឈរ​សិន រួចមកអ្នកត្រូវតែបង្ហើបខ្លួនអ្នកជាសន្សឹមៗ ចុងក្រោយអ្នកត្រូវដាក់ដៃនៅខាងក្រោមខ្លួន៕ សូមមើលរូចភាពដើម្បីឲ្យកាន់តែច្បាស់)។


ប្រែសម្រួលដោយ ណយ ធានី
ប្រភពអត្ថបទ Health Digezt

ហាមដាច់ខាតការយក​អត្ថបទនេះដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 010 666 520

No comments