ស្គាល់ដែរទេ ប្រភេទសត្វដែលជិតផុតពូជនៅក្នុងប្រទេសយើង
Loading...
ការបាត់ជំរក ការបំផ្លិចបំផ្លាញពីសំណាក់ប្រជាជន បានធ្វើឲ្យប្រភេទថនិកសត្វខ្លះស្ទើរតែផុតពូជទៅហើយ។ មានសត្វមួយចំនួនបានបាត់ដាននៅលើប្រទេសកម្ពុជាយើង។ ខាងក្រោមនេះជាប្រភេទសត្វទាំង១០ដែលជិតផុតពូជនៅក្នុងប្រទេសកម្ពុជា។
១. គោព្រៃ (Kouprey)
រួបគោព្រៃជានិមិត្ដរូបនៃប្រទេសកម្ពុជា (រូបភាពដោយ Google Images)
គោព្រៃត្រូវបានកំណត់ជាសត្វនិមិត្ដរូបនៃព្រះរាជាណាចក្រកម្ពុជា (មរតកធម្មជាតិ) តំណាងឲ្យពពួកថនិកសត្វ។ គោព្រៃជាប្រភេទគោសាទិសមានរាងស្រដៀងទន្សោង។ ស្នែងគោព្រៃ ឈ្មោលនិងញីមានលក្ខណះខុសគ្នាដោយស្នែងឈ្មោលធំជាងស្នែងញី វាដុះចេញមកក្រៅ កោងទៅមុខរួចងើបឡើងលើនិងមានបែកចុងស្នែង នៅពេលវាមានអាយុប្រមាណ៣ឆ្នាំ។ គោព្រៃជាសត្វដែលឆាប់ផ្អើលជាងប្រភេទសត្វដទៃទៀត។ ក្នុងរយៈពេល៣០ឆ្នាំកន្លងមកនេះគេពុំដែលប្រទះឃើញវត្ដមានរបស់គោព្រៃនៅលើប្រទេសកម្ពុជាយើងទេ។ វាស្ថិតនៅក្នុងក្រុមប្រភេទជិតផុតពូជ និងជាប្រភេទត្រូវបានចុះក្នុងបញ្ជីក្រហម IUCN(CR) ថាជាប្រភេទកំពុងរងគ្រោះថ្នាក់ឈានទៅរកការវិនាសផុតពូជបំផុតក្នុងពិភពលោក។
២. ក្ដាន់ (Hog Deer)
រូបសត្វក្ដាន់ (រូបភាពដោយWWF)
ក្ដាន់មានរូបរាងតូចជាងប្រើស មានពណ៌ប្រផេះចាស់ឬត្នោតលឿង ហើយពណ៌ប្រែប្រួលទៅតាមរដូវ។ វាមានចុងកន្ទុយពណ៌ស និងមានទម្ងន់ជាងមធ្យម ៥០គីឡូក្រាម។ ក្ដាន់ឈ្មោលមានស្នែងប្រហាក់ប្រហែលស្នែងសត្វប្រើស តែតូច និងខ្លីជាងហើយរលោងជាង។ នៅកម្ពុជាក្ដាន់ជាប្រភេទសត្វជិតពូជ វាងាយរងគ្រោះថ្នាក់ ដោយសារការបរបាញ់ ឬពពួកសត្វស៊ីសត្វជាអាហារ និងការបាត់បង់ទីកន្លែងរកចំណី។ ក្ដាន់ត្រូវបានផុតពូជពីព្រៃធម្មជាតិមួយចំនួន។
៣. ក្របីព្រៃ (Wild Water Buffalo)
រូបក្របីព្រៃ (រូបភាពដោយ WCS)
ក្របីព្រៃមានរូបរាងដូចក្របីស្រុកដែរ ប៉ុនន្ដែក្របីព្រៃមានភាពរហ័សរហួនជាង និងឆាប់ក្រេវក្រោធ។ ទម្ងន់មានពី ៧០០ ទៅ ១២០០ គ.ក វាមានពណ៌ប្រផេះឬត្នោតខ្មៅ។ ក្របីឈ្មោលមានកម្ពស់រហូតដល់ ២ម៉ែត្រ។ ក្របីព្រៃជាប្រភេទសត្វកម្រ វាមានចំនួនតិចតួចដែលនៅសេសសល់ក្នុងប្រទេសកម្ពុជា ។ ប្រភេទនេះប្រឈមមុខនឹងការរងគ្រោះថ្នាក់ដោយសារការបាត់បង់ទីជម្រក ការរាំងស្ងួតនៃទីជម្រកនិងការបរបាញ់។
៤. ខ្ទីង (Gaur)
រូបសត្វខ្ទីង (រូបភាពដោយ Shendurney Wildlife Sanctuary)
ខ្ទីងមានមាឌធំ ខ្លួនខ្មៅ បូកក្រាស់ លាតសន្ធឹងរហូតដល់ស្ទើរពាក់កណ្ដាលខ្នង។ កខ្លីបន្ដិច រាងមាំដោយមានបួរនៅផ្នែកខាងក្រោម។ ជើងទាំងបួនចាប់ពីជង្គង់ចុះក្រោមមានពណ៌ប្រផេះ នៅលើថ្ងាសមានរោមវែងពណ៌ប្រផេះ ឬ ពណ៌លឿងមាសស្រាល។ ខ្ទីងមានទម្ងន់ពី ៥០០ទៅ ១០០០ គ.ក។ ខ្ទីងឈ្មោលពេញវ័យមានកម្ពស់ ១.៨៥ម៉ែត្រនិងញី១.៦០ម៉ែត្រ។ ខ្ទីងឈ្មោលមានកម្ពស់ខ្ពស់បំផុតរហូតដល់ ២ ម៉ែត្រ។ ខ្ទីងស្ថិតនៅក្នុងប្រភេទមានដោយកម្រ ហើយកំពុងប្រឈមមុខនឹងការរងគ្រោះថ្នាក់ដោយការបាត់បងទីជម្រករស់នៅ ការបរបាញ់ដើម្បីយកសាច់ ស្នែង ឆ្អឹង និងការជួញដូរ។ ប្រភេទនេះត្រូវបានចុះក្នុងបញ្ជីក្រហម IUCN (VU) ថាជាប្រភេទងាយរងគ្រោះជាសកល។
៥. ខ្លាឃ្មុំធំ (Asian Black Bear)
រូបខ្លាឃ្មុំធំ (រូបភាពដោយ Allan Michaud)
ខ្លាឃ្មុំធំមានមាឌជាងគេក្នុងចំណោមប្រភេទខ្លាឃ្មុំទាំងអស់ ដងខ្លួនគ្រប់ដណ្ដប់ដោយរោមក្រាស់វែងៗពណ៌ត្នោត និងឆ្នូតពណ៌លឿងខ្ចីរាងអក្សរV នៅខាងក្រោមក។ ជាមធ្យមខ្លាឃ្មុំឈ្មោលមានទម្ងន់ពី ១១០ ទៅ ១៥០ គ.ក ចំណែកខ្លាឃ្មុំញីវិញមានទម្ងន់ពី ៦៥ ទៅ ៩០គ.ក។
ខ្លាឃ្មុំធំបង្កើតកូនម្ដងបាន ១ឬ២ ក្បាលបន្ទាប់ពីពពោះរយះពេល ៧ទៅ៨ខែ។ ខ្លាឃ្មុំធំស្ថិតនៅក្នុងក្រុមប្រភេទជិតផុតពូជ វាបានថយចុះដោយសារការបាត់បង់ទីជំរក ការខ្វះខាត់ទីតាំងរកចំណី និងការបរបាញដើម្បីយកសំណាកធ្វើអាជីវកម្ម។
៦. ខ្លាធំឬ ខ្លាដំបង (Tiger)
រូបខ្លាធំ (រូបភាពដោយ Allan Michaud)
ខ្លាធំជាប្រភេទដែលមានមាឌធំជាងគេបំផុតក្នុងចំណោមអំបូរឆ្មា និងងាយស្រួលចំណាំ។ វាមានសម្បុរក្រហម លឿង ឬត្នោតខ្ចី មានឆ្នូតបង្កង់ពណ៌ក្រហមកាត់ទទឹងដងខ្លួន។ វាអាចបង្កើតកូនបានពី ១ទៅ៧ក្បាលបន្ទាប់ពីពពោះរយៈពេលប្រហែល១០០ថ្ងៃ។ ខ្លាធំស្ថិតនៅក្នុងប្រភេទជិតផុតពូជ វារងគ្រោះថ្នាក់ដោយសារការបរបាញ់ យកឆ្អឹង ស្បែកដើម្បីធ្វើពាណិជ្ជកម្ម និង ប្រើប្រាស់ជាឧិសថបុរាណ។
៧. ដំរី (Asian Elephant)
រូបដំរី (រូបភាពដោយ WWF)
ដំរីជាប្រភេទសត្វចតុបាទដែលមានមាឌធំជាងគេបំផុត។ វាមានប្រមោយវែង មានស្បែកក្រាស់ពណ៌ប្រផេះ និងមានរោមរឹមៗ ស្លឹកត្រចៀកមានរាងដូចផ្លឹតតែស្ដើង។ ដំរីញី មានភ្លុក”ចែ” ដែរ តែវាមិនបញ្ចេញមកក្រៅឲ្យឃើញច្បាស់ដូចដំរីឈ្មោលពេញវ័យទេ។ ដំរីផ្ដល់កំណើតកូន១ក្បាលឬភ្លោះប៉ុន្ដែកម្រណាស់ ដំរីមេអាចផ្ដល់កំណើតពី៤ទៅ៥ដង ហើយពពោះរយៈពេល២១ខែ(យូរបំផុត២៥ខែ) វាអាចមានអាយុពី ៥០ ទៅ៧០ឆ្នាំ។ ដំរីជាប្រភេទជិតផុតពូជ និងបានចុះក្នុងបញ្ជីក្រហម IUCN (EN) ជាប្រភេទដែលជិតផុតពូជនៅលើពិភពលោក។
៨. រមាសកុយមួយ (Lesser One-horned Rhinoceros)
រូបរមាសកុយមួយ (រូបភាពដោយ WWF)
រមាសកុយមួយមានលក្ខណៈខុសពីរមាសកុយពីរ ដោយសារវាមានទំហំធំជាង ហើយមានស្បែកក្រាសរលីងពណ៌ប្រផេះរាងជាផ្នត់ៗចំនួន៣ផ្ទាំងពេញនលើខ្នង។ ដែលផ្នត់ទី១ ស្ថិតនៅខាងក្រោយក ផ្នត់ទី២នៅផ្នែកខាងក្រោយស្មា និងផ្នត់ទី៣នៅលើត្រគាក។ រមាសកុយមួយជាប្រភេទកម្របំផុត និងត្រូវបានចុះក្នុងបញ្ជីក្រហម IUCN (CR) ជាប្រភេទជិតពូជបំផុតលើពិភពលោក និងគម្រាមកំហែងខ្លាំងដោយសារការបំផ្លញទីជម្រក តម្រូវការអាជីវកម្មនិងសំរាប់ផលិតជាឱសថ។
៩. រមាំង (Eld’s Deer)
រូបរមាំង (រូបភាពដោយ WWF)
រមាំងជាថនិកសត្វតិណាសីដែលមានតូចជាងប្រើស និងធំជាងសត្វឈ្លូសបន្ដិច។ រមាំងជាសត្វមិនសូវផ្អើល វារស់នៅលក្ខណះជាហ្វូង ១០ទៅ១៥ក្បាល។ រមាំងស្ថិតក្នុងក្រុមប្រភេទជិតផុតពូជ និងមានចុះក្នុងបញ្ជីឧបសម្ព័ន្ធទី១ នៃអនុសញ្ញាសាយតេស។ ប្រភេទនេះទទួលរងគ្រោះថា្នក់ដោយសារការបរបាញ់យកសាច់ ស្បែក ស្នែងនិងឆ្អឹង ដើម្បីធ្វើពាណិជកម្ម។
១០. ខ្លាពពក (Clouded Leopard)
រូបខ្លាពពក (រូបភាពដោយ WWF)
ខ្លាពពកមានមាឌធំជាងខ្លាផ្កាភ្ញីភ្លើង មានសម្បុរពណ៌ក្រម៉ៅប្រផេះ នៅលើដងខ្លួនមានផ្ទាំងៗ ដូចពពកធំៗ នៅផ្នែកខាងក្រោយនៃផ្ទាំងនេះមានពណ៌ខ្មៅខ័ណ្ឌជាកំណាត់ដុំផ្ទាំងនីមួយៗ។ ខ្លាពពួកនេះអាចបង្កើតកូនបានម្ដងបានពី ២ទៅ៤ក្បាល បន្ទាប់ពីពពោះ៩០ទៅ៩៥ថ្ងៃ។ ខា្លពពកស្ថិតក្នុងក្រុមប្រភេទដែលជិតផុតពូជនិងងាយរងគ្រោះថា្នក់នៅក្នុងពិភពលោក៕
អត្ថបទដោយ៖ ណយ ធានី
ប្រភព សៀវភៅថនិកសត្វនៃប្រទេសកម្ពុជា បោះពុម្ពលើកទី២ ឆ្នាំ២០០៨
![]() |
| រូបសំណាកគោព្រៃដែលជាតំណាងឲ្យខេត្ដមណ្ឌលគីរី (រូបភាពដោយ RFA) |

No comments