ព័ត៌មានថ្មីបំផុត

ចង់ក្លាយ​ជា​សិស្ស​ល្អ​មិន​ត្រូវ​ធ្វើ​រឿង​ទាំង​នេះ​ទេ​

Loading...
ចង់ក្លាយខ្លួនជាសិស្សល្អម្នាក់ដែលគ្រូចូលចិត្តនិងមិត្តរួមថ្នាក់ចូលចិត្តស្រលាញ់រាប់អានមែនទេ? អត្ថបទនេះនឹងបញ្ជាក់ប្រាប់អ្នកយ៉ាងច្បាស់ថា មិនត្រូវធ្វើអ្វីខ្លះដើម្បីឆក់យកក្ដីស្រលាញ់ពីគ្រូបង្រៀននិងអ្នកផ្សេងទៀតបានសម្រេច។




១. ហាមញ៉ាំក្នុងថ្នាក់រៀន

 

សិស្សមួយចំនួនតែងតែយកនំកញ្ចប់រឺរបស់ផ្សេងៗមកញ៉ាំក្នុងថ្នាក់រៀនពេលកំពុងសិក្សា ដោយគេគិតថាវាជារឿងធម្មតា។ ប៉ុន្តែការធ្វើបែបនេះ គឺជាការរំខាន់មួយយ៉ាងខ្លាំងចំពោះអ្នកដទៃ ជាពិសេសសម្លេង និងក្លិនរបស់វា។ បែបនេះហើយអ្នកគួរតែហូបឲ្យបានមុនពេលថ្នាក់រៀនចាប់ផ្ដើម។


២. ហាមមកយឺត


ការមកយឺតនេះមានភាពអវិជ្ជមានខ្លាំងណាស់សម្រាប់អ្នក ហើយវាក៏ប៉ះពាល់សម្រាប់មិត្តរួមថ្នាក់ដទៃផងដែរ។ ពេលអ្នកមកយឺត អ្នកនឹងខកខានមេរៀនសំខាន់ៗមួយចំនួនដែលគ្រូបានពន្យល់នៅពេលដើមម៉ោង ហើយវាក៏ធ្វើឲ្យអ្នកដទៃបង្វែរការចាប់អារម្មណ៍ផងដែរ នៅពេលដែលអ្នកបើកទ្វាចូលមកដោយមិនរំពឹងទុកបែបនេះ។


៣. ហាមគេងក្នុងថ្នាក់


សិស្សមួយចំនួនចូលចូលចិត្តណាស់លួចគេងក្នុងថ្នាក់រៀនដោយគេមិនខ្វល់ពីគ្រូបង្រៀននោះទេ។ ទោះបីជាគ្រូមួយចំនួនមិនបានថាអ្វីក៏ដោយ តែអ្នកសាកគិតមើលទៅថាវាត្រឹមត្រូវដែររឺទេ? វាពិតជាបង្ហាញនូវការមិនគោរពនិងមិនឲ្យតម្លៃដល់គ្រូបង្រៀនខ្លាំងណាស់។


៤. មិនត្រូវសួររំខាន


ការសួរសំនួរក្នុងថ្នាក់រៀនគឺជារឿងល្អមួយ។ តែការគ្មានមូលដ្ឋាន ផ្ដេសផ្ដាសមិនជារឿងល្អនោះទេ វានឹងប្រែជារឿងរំខានមួយ។ ជាពិសេសនៅពេលដែលអ្នកសួរសំនួរដែលគ្រូទើបតែបានឆ្លើយហើយភ្លាម។ ការធ្វើបែបនេះបង្ហាញថា អ្នកមិនបានយកចិត្តទុកដាក់ពេលគ្រូពន្យល់នោះទេ។


៥. មិនត្រូវនិយាយច្រើនពេកទេ

អ្នកខ្លះចូលមកដល់ក្នុងថ្នាក់ភ្លាមចាប់ផ្ដើមនិយាយភ្លែត តាំងពីចាប់ផ្ដើមរហូតដល់ចប់។ ការធ្វើបែបនេះរំខានដល់អ្នកដទៃខ្លាំងណាស់ ព្រោះគ្មានអ្នកណាម្នាក់ចង់ស្ដាប់រឿងរបស់អ្នកនោះទេ។ អ្វីដែលពួកគេត្រូវការគឺការពន្យល់ពីគ្រូបង្រៀន។


៦. ចុចទូរស័ព្ទពេលម៉ោងកំពុងសិក្សា


កុំគិតថាគ្រូរបស់អ្នកមិនដឹងថាអ្នកលួចចុចទូរស័ព្ទពេលកំពុងសិក្សាអោយសោះ គ្រាន់តែពេលខ្លះគាត់មិននិយាយប៉ុណ្ណោះ។ វាជារឿងដែលមិនអោយតម្លៃមួយ ចំពោះការខិតខំរបស់គ្រូបង្រៀន ហើយវាក៏អាចធ្វើឲ្យអ្នកស្ដាប់ មិនទាន់នូវចំណុចសំខាន់មួយចំនួនផងដែរ។


៧. ត្រូវដាក់ទូរស័ព្ទsilent ជានិច្ច


អ្នកអាចស្រម៉ៃទៅមើលថាតើពេលដែលអ្នកកំពុងស្ដាប់មេរៀនយ៉ាងជក់ ស្រាប់តែមានសម្លេងទូរស័ព្ទរោទ៍ឡើង។ តើអ្នកនឹងមានអារម្មណ៍យ៉ាងណា? មនុស្សគ្រប់គ្នានឹងងាកមើលអ្នកជាមួយទឹកមុខមិនពេញចិត្តដោយសារតែសម្លេងរោទ៍មួយនេះ។


ប្រភព៖ unigo
អត្ថបទដោយ៖ ប៉ោ គឹមហុក

(ហាមដាច់ខាតការយក​អត្ថបទនេះដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 010 666 520)

No comments