មើលចរិតមនុស្សតាមរយ:ឥរិយាបថនៃការគេង
Loading...
ការគេងគឺជាទម្លាប់ប្រចាំថ្ងៃដែលមនុស្សយើងគ្រប់គ្នាធ្វើជាប្រចាំ។
តាមរយ:ឥរិយាបថនៃការគេង អ្នកវិទ្យាសាស្ត្រអាចបង្ហាញអោយដឹងអំពីអត្តចរិតធម្មជាតិរបស់បុគ្គលនីមួយៗបានដោយងាយ។
១. គេងត្រង់ខ្លួនដូចអុស
ការគេងដោយសណ្តូកជើង និងដៃត្រង់ស្មើតាមបណ្តោយខ្លួន មើលទៅស្មើដូចគល់អុស
ជាឥរិយាបថគេងដែលពេញនិយមសម្រាប់មនុស្សភាគច្រើន វាបង្ហាញថា
បុគ្គលម្នាក់នោះជាមនុស្សចូលចុះនឹងសង្គម និងងាយស្រួលចុះសម្រុងជាមួយអ្នកដទៃ។ ពួកគេចូលចិត្តបង្កើតការសន្ទនាជាមួយគ្រប់ប្រភេទមនុស្ស
ហើយពួកគេក៏ជាមនុស្សដែលអាចទុកចិត្តបានដែរ។
២. គេងត្រង់ដូចទាហ៊ាន
ឥរិយាបថគេងបែបនេះបង្ហាញថា
បុគ្គលនោះជាមនុស្សរឹងមាំ ហើយស្ងប់ស្ងាត់ មិនចូលចិត្តកន្លែងមានមនុស្សអ៊ូអរ។ ពួកគេជាមនុស្សដែលយកចិត្តទុកដាក់បំផុតចំពោះមនុស្សជុំវិញខ្លួន
ហើយក៏ចង់អោយអ្នកដទៃធ្វើបែបនោះដូចគ្នាចំពោះខ្លួនឯង។ អ្វីដែលគួរអោយចាប់អារម្មណ៍គឺថាពួកគេមានទម្លាប់គេងស្រមុកខ្លាំងណាស់ដែរ។
៣. គេងផ្កាប់មុខ
អ្នកដែលចូលចិត្តគេងផ្កាប់មុខ ដាក់ដៃអោបជុំវិញខ្នើយកើយ
ភាគច្រើនជាមនុស្សដែលមានអត្តចរិតលេងសើច និងបើកចិត្តទូលាយ។ ប៉ុន្តែមានពេលខ្លះ
ពួកគេច្រើននិយាយអ្វីចំៗពេក ដែលធ្វើអោយមនុស្សមួយចំនួនមិនសូវសប្បាយចិត្តជាមួយ។ បើទោះបីជាមើលទៅ
អ្នកដែលគេងបែបនេះជាមនុស្សដែលមិនសូវខ្វាយខ្វល់ច្រើនក៏ពិតមែន
ប៉ុន្តែអ្វីដែលគួរអោយភ្ញាក់ផ្អើកគឺពួកគេក៏មានភាពក្រេវក្រោធ
និងឆាប់ខឹងនៅពេលអ្នកដទៃរិះគន់ច្រើន។
៤. គេងផ្អៀងអង្កុយជើង
ស្ថានភាពគេងបែបនេះ គឺជាឥរិយាបថគេងដ៏ពេញនិយមបំផុត។ វាបង្ហាញថាបុគ្គលនោះមានចរិតអៀនខ្មាស់ច្រើន និងឆាប់ខឹងណាស់ដែរនៅក្នុងចិត្ត បើទោះជាសម្បកក្រៅ
មើលទៅរឹងមាំ ធម្មតាក៏ដោយ។ មានពេលខ្លះពួកគេក៏ជាមនុស្សដែលចូលចិត្តគិតច្រើនហួសចំពោះបញ្ហាអ្វីមួយ
និងបារម្ភច្រើនពេកដែរ។
រៀបរៀង និងសរសេរដោយ: ចន
ច័ន្ទបូតា
ប្រភពអត្ថបទពី: littlethings.comហាមដាច់ខាតការយកអត្ថបទនេះទៅផ្សាយបន្តដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 010 666 520








No comments