៧យ៉ាងបញ្ជាក់ថាហេតុអ្វីយើងបាត់បង់មិត្តភក្តិ
Loading...
ផ្នែកមួយដែលអាក្រក់បំផុតនៅក្នុងពេលដែលយើងរីកលូតលាស់ឡើងនោះ គឺការបាត់បង់មិត្តភក្តិម្ដងមួយៗ ទោះបីជាស្និទ្ធស្នាលនឹងគ្នាខ្លាំងយ៉ាងណាក៏ដោយ។ នៅពេលដែលយើងឈានចូលដល់វ័យជំទង់ ពួកគេនឹងចាប់ផ្ដើមបាត់ទៅដូចគ្នា ហើយខាងក្រោមនេះគឺជាហេតុផលដែលអ្នកគួរតែដឹង៖

១. កាលៈទេសៈត្រូវបានផ្លាស់ប្ដូរ
នៅពេលដែលអ្នកធំឡើង អ្នកចាប់ផ្ដើមត្រូវចំណាយពេលវេលាច្រើនជាមួយការងារផ្ទាល់ខ្លួននិងមិនមានសូម្បីពេលវេលាសម្រាប់ជួបជុំមិត្តភក្តិ ទោះបីជាម្នាក់នោះស្និទ្ធស្នាលនឹងអ្នកខ្លាំងប៉ុណ្ណាក៏ដោយ ហើយនៅថ្ងៃណាមួយ អ្នកនឹងមានអារម្មណ៍ថា ជីវិតហាក់ដូចបាត់បង់អ្វីមួយជាក់ជាមិនខាន ប៉ុន្តែប្រហែលជាហួសពេលបាត់ទៅហើយ។
២. យើងភ្លេចគិតថាមិត្តភាពមិនអាចខ្វះការយកចិត្តទុកដាក់បាននោះទេ
ការរាប់អានមិត្តភក្តិគឺពិតជាងាយស្រួល តែបើចង់រក្សាវាអោយបានគង់វង្ស គឺពិតជាមិនងាយស្រួលនោះទេ។ ការជួបជុំគ្នាអំឡុងពេលសិក្សាគឺពិតជាមានភាពងាយស្រួល តែនៅពេលដែលពេលវាលាវំកិលទៅមុខ ពួកយើងក៏ចាប់ផ្ដើមខ្វះការយកចិត្តទុកដាក់ចំពោះមិត្តភាពទាំងនោះហើយគម្លាតនៃភាពស្និទ្ធស្នាលក៏ចាប់ផ្ដើមមាន។
៣. ស្នេហា
ស្នេហាក៏ជាផ្នែកមួយដែលនាំអោយមិត្តភាពបាត់បង់ដូចគ្នាព្រោះនៅពេលដែលនរណាម្នាក់ចាប់ផ្ដើមមានស្នេហាពួកគេក៏ចាប់ផ្ដើមបែងចែកអារម្មណ៍ដែលចាត់ទុកមិត្តភាពគឺជារឿងដែលត្រូវគិតបន្ទាប់ពីស្នេហារបស់ពួកគេ។
៤. នៅពេលដែលមិត្តភក្តិថ្មីឈានជើងចូលមក
នៅពេលដែលពួកគេមានមិត្តភ័ក្តថ្មីយើងក៏ចាប់ផ្ដើមមានអារម្មណ៍ថា ពួកគេចាប់ផ្ដើមប្រែប្រួលដូចគ្នា ជួនកាលពួកគេខ្វល់និងស្និទ្ធស្នាលជាមួយមិត្តភ័ក្តថ្មីច្រើនជាងយើង ហើយបែបនេះហើយទើបនាំអោយយើងគិតថាពួកគេកាន់តែឃ្លាតឆ្ងាយទៅៗ។
៥. ការអន់ចិត្ត
ជួនកាលយើងបានខំប្រឹងច្រើនចំពោះមិត្តភាពមួយនេះ តែផលតបស្នងដែលទទួលបានគឺមិនដូចអ្វីដែលយើងរំពឹងទុក ដែលនាំអោយយើងមានអារម្មណ៍ថាគេមិនអោយតម្លៃយើងដូចដែលយើងបានធ្វើចំពោះគេនោះទេ។
៦. ការប្រឹក្សា
ក្រៅពីក្រុមគ្រួសារ គឺមិត្តភ័ក្តនេះហើយដែលជាអ្នកប្រឹក្សាដល់សំខាន់តែការប្រឹក្សាចាប់ផ្ដើមបាត់បង់ យើងក៏ចាប់ផ្ដើមមានអារម្មណ៍ថាមិនសូវមានភាពស្និតស្នាលដូចមុនដែលជាហេតុនាំអោយមិត្តភាពបានបាត់បង់ផងដែរ។
៧. ការធុញទ្រាន់
មិត្តភ័ក្តខ្លះគឺល្អចំពោះយើងនិងលេងសើចច្រើន តែភាពរញ៉េរញ៉ៃរបស់ពួកគេបែរជាធ្វើអោយយើងមានអារម្មណ៍ថាធុញទ្រាន់ទៅវិញហើយយើងក៏ចាប់ផ្ដើមដកថយម្ដងមួយជំហានៗឆ្ងាយទៅៗ។
អត្ថបទដោយ៖ ជុំ រស្មី
ហាមដាច់ខាតការយកអត្ថបទនេះដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 010 666 520

No comments