ព័ត៌មានថ្មីបំផុត

វិធី​ធ្វើ​អោយ​ខ្លួនឯង​ក្លាយ​​ជា​មនុស្ស​មាន​គំនិត​វិជ្ជមាន​

Loading...


ក្នុង​ជិវិត​របស់​យើង​ម្នាក់​ៗ ជាប់​ប្រទះរឿង​ល្អ និង​អាក្រក​់រាប់​មិន​អស់​ ដែល​អ្នក​មួយ​ចំនួន​មិន​អាច​រត់​ចេញពីអារម្មណ៍​ដែល​បង្ក​ឡើង​ដោយ​ឧបសគ្គ​អាក្រក់​មួយ​ចំនួន​ដែល​ធ្វើ​អោយ​ជីវិត​គេ​អួរ​អាប់​ និង​មាន​បញ្ហា​ជាមួយ​សុខភាព ផ្លូវ​ចិត្ត​ ដូច្នេះ​ដើម្បី ធ្វើ​អោយ​វា​ល្អ​ប្រសើរ​គួរ​មាន​គំនិត​វិជ្ជមាន​សំរាប់​ខ្លួន​ឯង ហើយ​ចំណុច​ទាំង​អាច​ជួយ​បាន៖​







១.​ សួរ​សំណួរ​ខ្លួន​ឯង​ដើម្បីអោយ​ឃើញ​ពីចំណុច​វិជ្ជមាន​របស់​អ្វីមួយ
នៅ​ពេល​ជួប​ជាមួយ​រឿង​អាក្រក់​ឬឧបសគ្គ​នៅក្នុង​ជីវិត ត្រូវ​រំលឹក​ខ្លួន​ឯង​ដោយ​បង្កើត​សំណួរ​សំរាប់​ខ្លួន​ឯង​អោយ​ឃើញពីចំណុច​ល្អ​ឬ​មេរៀន​ដែល​ទទួល​បាន​ពីហេតុ​ការណ៍មួយ​ វា​អាច​ធ្វើ​អោយ​យើង​មាន​អារម្មណ៍​ធូរ​ស្រាល​ និង​ទទួល​សម្ពាធ​តិច​ពីបញ្ហា​នោះ ។​


២. ស្វែងរក​ការ​គាំ​ទ្រ​វិជ្ជមាន​ពីបរិស្ថាន​ជំុវិញខ្លួន​

- ជួប​ជាមួយ​មនុស្ស​ដែល​យើង​គិត​ថា​នឹង​ផ្តល់​ភាព​រីករាយ​អោយ​អ្នក​ដូចជា​ការ​លេងសើច ឬ រឿង​សំណើច​ផ្សេងៗដែ​ល​ធ្វើ​អោយ​យើង​ផ្អាកគិត​ពី​រឿង​មិន​ល្អ​។
- ស្វែងរក​ព័ត៌មាន​ដែល​មាន​ប្រយោជន៍សំរាប់​ការ​អភិវឌ្ឍរបស់​ខ្លួន​ដូច​ជា​ការ​អាន​សៀវភៅ ដែល​ត្រូវ​ចំណូល​ចិត្ត​ខ្លួន​ ឬ អត្ថបទលើអីុន​ធើណេត​ផ្សេងៗ។


៣. ចាប់​ផ្តើម​ថ្ងៃ​ថ្មី​របស់​អ្នក​ដោយ​ក្តី​រីករាយ
ការ​ចាប់​ផ្តើម​ថ្ងៃថ្មី ដូច​ជា​ការ​កំណត់សតិ​អារម្មណ៍​របស់​យើង​អញ្ចឹង​ បើ​សិន​ជា​យើង​ធ្វើអោយ​វា​ល្អនោះ​វា​អាច​នឹង​មាន​ឥទ្ធិពល​ល្អ​ដល់​ម៉ោង​ក្រោយ​ៗទៀត ហើយ​អាច​ជួយ​បង្កើន​ទឹក​ចិត្ត​ក្នុង​ការ​ធ្វើ​អ្វីមួយ​។ ឧទាហរណ៍ ការ​ហាត់​ប្រាណ​ ការ​បរិភោគអាហារ​សុខភាព ការ​ស្តាប់​ចំរៀង​ ។ល។



អត្ថបទដោយ ៖ ហ៊ុន កែវលីដែត
ប្រភព៖
positivity blog 

(ហាមដាច់ខាតការយក​អត្ថបទនេះដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 010 666 520)

No comments