ទម្លាប់ល្អៗមួយចំនួនជួយឲ្យអ្នកឆាប់ងងុយគេង
Loading...
យើងម្នាក់ៗតែងចង់បានការគេងដ៏ស្កប់ស្កល់មួយ
តែជួនកាលវាពិបាកជាងការគិតទៅទៀតបើសិនជាយើងអនុវត្តទម្លាប់អាក្រក់មួយចំនួន។
ដើម្បីឲ្យគេងឆាប់លក់ និងគេងបានស្កប់ស្កល់នៅពេលយប់
វិធីសាស្ត្រខាងក្រោមអាចជួយអ្នកបាន។
វាគឺជាទម្លាប់ល្អៗដែលអ្នកគួរប្រព្រឹត្តិនៅពេលយប់
ជាពិសេសមុនពេលចូលគេង។
1. អានសៀវភៅមុនពេលចូលគេង
វីធីសាស្ត្រថ្មី ហើយមានប្រសិទ្ធភាពសម្រាប់ការគេងគឺអ្នកគេងនៅក្នុងបន្ទប់មានពន្លឺភ្លើងតិចៗ ហើយអានសៀវភៅគេង។ សៀវភៅដែលអ្នកអាននោះមិនចាំបាច់ជាសៀវភៅដែលគួរឲ្យធុញខ្លាំងទេ គ្រាន់តែជាសៀវភៅធម្មតា ក៏អាចជួយអ្នកបានដែរ។ ហេតុនេះ លើកក្រោយបើសិនជាជួបបញ្ហានេះទៀត កុំស្ទាក់ស្ទើរក្នុងការប្រើវិធីសាស្ត្រនេះឲ្យសោះ។
2. កំណត់ម៉ោងគេងឲ្យបានត្រឹមត្រូវ
ភ្នែករបស់អ្នកធ្វើតាមទម្លាប់របស់អ្នក។ នេះមានន័យថា បើសិនជាអ្នកធ្លាប់គេងនៅម៉ោងណា អ្នកគួរគេងនៅម៉ោងនោះ ព្រោះវាគឺជាទម្លាប់ល្អមួយ។ ធ្វើបែបនេះ អ្នកកម្រនឹងមានជំងឺគេងមិនលក់ណាស់។ មិនតែប៉ុណ្ណោះ អ្នកគេងលក់ស្កប់ស្កល់ ហើយស្រស់ស្រាយនៅពេលក្រោកពីគេងទៀតផង។
3. រក្សាភាពត្រជាក់នៅក្នុងបន្ទប់របស់អ្នកជានិច្ច
វីធីជួយឲ្យឆាប់គេងលក់មួយទៀតគឺការរក្សាបន្ទប់ឲ្យបានត្រជាក់ តែកុំឲ្យត្រជាក់ពេក។ ភាពត្រជាក់ក្នុងបន្ទប់គឺជារឿងសំខាន់ណាស់។ ការសិក្សាបានបង្ហាញថា សីតុណ្ហភាពក្នុងខ្លួនរបស់អ្នកចាប់ផ្តើមធ្លាក់ចុះនៅពេលដែលអ្នកគេងលក់។ ហេតុនេះមុនពេលគេង ដើម្បីឲ្យឆាប់គេងលក់គឺត្រូវរកកន្លែងត្រជាក់បែបនោះហើយ។
4. ហាត់យោហ្កា (Yoga) មុនពេលគេង
ការសិក្សាបានបង្ហាញថា ការហាត់យោហ្កា ជួយឲ្យរាងកាយរបស់អ្នកចង់សម្រាក។ នេះមានន័យថា ពេលហាត់ អ្នកនឹងទទួលអារម្មណ៍ហត់បន្តិច ហើយក៏ស្រួលខ្លួនដែរ។ ពេលនោះ គ្រាន់តែអ្នកទម្រេតខ្លួនទៅលើគ្រែភ្លាម អ្នកនឹងឆាប់គេងលក់ភ្លាម។
5. ញ៉ាំទឹកដោះគោក្តៅៗ ហើយឈប់ញ៉ាំកាហ្វេ
ទឹកដោះគោក្តៅៗគឺជាអាហារល្អណាស់សម្រាប់ពេលយប់។ វាជួយកម្តៅរាងកាយរបស់អ្នក និងជួយឲ្យឆាប់គេងលក់ផង។ ជាមួយគ្នានេះដែរ សារជាតិកាហ្វេអ៊ីនគួរកាត់ផ្តាច់នៅពេលយប់ ដូចជាកាហ្វេ តែ ហើយសូកូឡាផង។ ពួកវាមានសារធាតុបង្អាក់ការគេងរបស់អ្នក។
6. ផ្តាច់ដំណើរការគ្រឿងអេឡិចត្រូនិច
អ្នកសិក្សាពីការគេងបានបញ្ជាក់ថាភ្លើងភ្លឺៗរបស់ទូរស័ព្ទបង្អាក់សកម្មភាពគេងរបស់អ្នក ព្រមទាំងធ្វើឲ្យខួរក្បាលរបស់អ្នកគិតថាវានៅជាពេលថ្ងៃនៅឡើយ។ ពន្លឺទាំងនោះបញ្ជូនទៅកាន់ខួរក្បាលដែលរារាំងមិនឲ្យអ្នកសម្រាកបាន។ ទាំងនេះហើយជាហេតុផលដែលអ្នកត្រូវគិតគូរទុកទូរស័ព្ទឲ្យបានត្រឹមត្រូវដើម្បីឲ្យអ្នកមានដំណេកស្កប់ស្កល់មួយ។
7. ការធ្វើសមាធិឬការធ្វើចិត្តឲ្យស្ងប់
បន្ទាប់ពីមានភាពតានតឹងជាមួយការងារឬការសិក្សាពេញមួយថ្ងៃ មនុស្សម្នាក់ៗតែងតែចង់បានពេលនៅស្ងប់សុខនៅពេលយប់ ហើយការសមាធិនេះអាចជាវិធីល្អណាស់។ ការសិក្សានៅឆ្នាំ២០១៤បានបញ្ជាក់ថាការសមាធិអាចធ្វើឲ្យមានការកាត់បន្ថយភាពតានតឹង ការខឹង ការធ្លាក់ទឹកចិត្ត ការឈឺចាប់ឬជម្ងឺជាដើម។
ដោយ៖ ហ៊ាង សុគន្ធារី
ប្រភព៖ Lifehack
(ហាមដាច់ខាតការយកអត្ថបទនេះដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 010 666 520)

No comments