វិធីសាស្រ្តធ្វើឲ្យប៉ាម៉ាក់ជឿជាក់លើយើង
Loading...
មនុស្សយើងមានការរស់នៅផ្សេងៗគ្នា
អ្នកខ្លះមានទំនាក់ទំនងល្អជាមូយក្រុមគ្រួសារ និងអ្នកខ្លះទៀតមិនដូចគ្នាទេ។
ទោះជាយ៉ាងណាមិញ ការទាមទារភាពជឿជាក់ពីលោកទាំងពីរជាការចាំបាច់ ព្រោះយើងត្រូវការគាត់ក្នុងការផ្តល់ក្តីសង្ឃឹម
និងសេរីភាពលើការសំរេចចិត្តផ្សេងៗក្នុងជីវិតរបស់អ្នក ៖
ជាការពិត ពេលខ្លះ យើងមិនអាចប្រាប់តាមត្រង់១០០%បានទេ ប៉ុន្តែបើសិនជាអាចគួរប្រឹងប្រែងក្នុងការពន្យល់ពួកគាត់។ មានតែភាពស្មោះត្រង់ទេ ទើបអាចឲ្យពួកគាត់ជឿជាក់លើយើង ហើយក៏អាចជួយក្នុងការយល់ច្រឡំ និងជំលោះមួួយចំនួនបានផងដែរ។
![]() |
| Photo Credit: Silk86 |
១. រក្សាភាពស្មោះត្រង់ជាមួយពួកគាត់
ជាការពិត ពេលខ្លះ យើងមិនអាចប្រាប់តាមត្រង់១០០%បានទេ ប៉ុន្តែបើសិនជាអាចគួរប្រឹងប្រែងក្នុងការពន្យល់ពួកគាត់។ មានតែភាពស្មោះត្រង់ទេ ទើបអាចឲ្យពួកគាត់ជឿជាក់លើយើង ហើយក៏អាចជួយក្នុងការយល់ច្រឡំ និងជំលោះមួួយចំនួនបានផងដែរ។
២. កំុតមាត់
វាមិនចំលែកទេ ដែលកូនមិនដែលតមាត់ជាមួយឪពុកម្តាយព្រោះ
យើងម្នាក់ៗចង់ត្រូវរៀងៗខ្លួន ប៉ុន្តែការជៀសវាងដ៏ល្អមួយគឺគ្រាន់តែរក្សាភាពស្ងៀមស្ងាត់ អោយគាត់និយាយអោយអស់ចិត្តទៅ គាត់នឹងស្ងប់ចិត្តហើយ។
៣. កំុរអ៊ូនឹងការប្រដៅ
របស់ពួកគាត់
កំុទៅ រអ៊ូប្រាប់គាត់ពី រឿងសេរីភាព ដែលពួកគាត់ផ្តល់អោយ កំុនិយាយច្រំដែល ខឹងច្រឡោតដាក់ពួកគាត់ ព្រោះ កាយវិការទាំងអស់នេះហើយដែលបញ្ជាក់ថា យើងមិនទាន់ចាស់ចិត្តគំនិតនៅ ឡើយ ហើយពួកគាត់មិនទាន់អាចជឿជាក់យើងបានទេ។
៤. ចេះជួយការងារផ្ទះ
មិនខ្វល់ថានៅក្រៅ យើងធ្វើការអ្វីទេ
វាមិនដូចការបង្ហាញសមត្ថភាពខ្លួននៅផ្ទះ អោយគាត់ឃើញឡើយ។ ពួកគាត់គិតថាកូនៗដែលអាចរៀបចំផ្ទះសំបែង ចេះមើលឃើញ ការងារជំុវិញខ្លួន ចេះជួយពួកគាត់ ជាកូនដែលមានគំនិតចាស់ទំុហើយល្អគ្រប់គ្រាន់នឹងរស់នៅ
ដោយខ្លួនឯងបាន។
អត្ថបទដោយ៖ ហ៊ុន កែវលីដែត
ប្រភព៖ letstalkrelations.com
(ហាមដាច់ខាតការយកអត្ថបទនេះដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 010 666 520)
(ហាមដាច់ខាតការយកអត្ថបទនេះដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 010 666 520)









No comments