ព័ត៌មានថ្មីបំផុត

ជិត​​ប្រឡង​​មែន​​​ទេ?​​​ ត្រៀម​ខ្លួន​​ជាមួយ​​វិធី​​សាស្រ្ត​ទាំង​នេះ!​

Loading...
ការប្រឡងគឺពិតជាសំខាន់សម្រាប់មនុស្សម្នាក់ៗ ព្រោះថាវាគឺជាការធ្វើតេសខ្លួនឯង ដើម្បីឆ្លងទៅកាន់ដំណាក់កាលមួយផ្សេងទៀត តែទោះជាយ៉ាងណាការប្រឡងរបស់យើងមិនអាចជោគជ័យនោះទេ បើសិនជាយើងមិនបានត្រៀមខ្លួនឲ្យបានត្រឹមត្រូវ ដូច្នេះថ្ងៃនេះយេីងនិងបង្ហាញអ្នកពីវិធីត្រៀមខ្លួនអោយបានដេីម្បីឲ្យការប្រឡងទទួលបានជោគជ័យ។




១.​ ដឹងអោយច្បាស់ថាការប្រឡងទាក់ទងមេរៀនមួយណា វាគឺជាចំណុចចាប់ផ្ដេីមមួយដែលយេីងត្រូវតែដឹងឲបានច្បាស់ ដេីម្បីចៀសវាងការមេីលមេរៀនខុសនាំអោយខាតពេលវេលា។ ២.​ ដកស្រង់ចំណុចសំខាន់ បន្ទាប់ពីកណត់គោលដៅមេរៀនរួចហេីយ អ្នកគួរតែត្រៀមក្រដាសដេីម្បីដកស្រង់រាល់ចំណុចសំខាន់ក្នុងមេរៀនចេញមក​ ការធ្វេីដូច្នេះអាចជួយអោយអ្នកមានភាពងាយស្រួលក្នុងការចងចាំ​និងមិនសូវមានភាពរញ៉េរញ៉ៃផងដែរ។ ៣.​ ជំនួយក្នុងការចងចាំ ការអាននូវរាល់អ្វីដែលអ្នកបាន note ទុកគឺពិតជាត្រឹមត្រូវ ប៉ុន្តែការធ្វេីបែបនេះតែមួយមុខគឺមិនគ្រប់គ្រាន់នោះទេ ដូចនេះអ្នកគួរតែប្រេីវិធីជំនួយដោយអ្នកគួរសសេរឡេីងវិញផងដែរ អំឡុងពេលដែលអ្នកកំពុងអាន ព្រោះការធ្វេីបែបនេះអាចជំរុញអោយអ្នកចងចាំរាល់កំណត់ត្រាបានយ៉ាងរហ័សនិងយូរអង្វែង។ ៤.​ ចាប់ផ្ដេីមឆ្លេីយសំណួរ នៅពេលដែលអ្នកគិតថាបានចងចាំគ្រាន់បេីហេីយ​ អ្នកគួរតែចាប់ផ្ដេីមឆ្លេីយនូវសំណួរផ្សេងៗដែលពាក់ព័ន្ធនឹងមេរៀនក្នុងសៀវភៅរបស់អ្នក ទុកជាការហ្វឹកហាត់។

៥. ត្រូវមានពេលសំរាក
ទោះបីជាសល់ពេលតិច ដើម្បីត្រៀមខ្លួនសម្រាប់ការប្រឡងក៏ដោយ តែទោះជាយ៉ាងណាអ្នកគប្បីបែងចែកពេលខ្លះដើម្បីសម្រាកខួរក្បាលកុំអោយមានអារម្មណ៍ខ្លាំងពេក ដូចជារៀងរាល់៣០ ឬ ៦០នាទី អ្នកគួរសម្រាកយ៉ាងតិច ៥ ទៅ១០នាទី។

៦. គេងអោយបានគ្រប់គ្រាន់
ការគេងមិនគ្រប់គ្រាន់ក៏ជាមូលហេតុមួយដែលអាចប៉ះពាល់ដល់ការប្រឡងរបស់អ្នកបានដែរព្រោះថាពេលដែលអ្នកគេងមិនគ្រប់គ្រាន់អ្នកនិងមានអារម្មណ៍ថាឈឺក្បាលនៅពេលគិតច្រើននិងមិនសូវមានស្មារតីគ្រប់គ្រាន់សម្រាប់ការប្រឡង ដូច្នេះទោះជាយ៉ាងណាអ្នកគប្បីគេងអោយបានគ្រប់គ្រាន់មុនថ្ងៃប្រឡងចូលមកដល់ទើបជាការប្រសើរ។

អត្ថបទដោយ៖ ជុំ រស្មី
ប្រភព៖ Wikihow

ហាមដាច់ខាតការយក​អត្ថបទនេះដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 010 666 520៕

No comments