ព័ត៌មានថ្មីបំផុត

ហេតុ​ផលសំខាន់ៗដែល​អ្នក​គួរ​តែចំណាយ​ពេល​ធ្វើ​ដំណើរ​កម្សាន្ត

Loading...
ការធ្វើដំណើរកម្សាន្ដមិនត្រឹមតែធ្វើឲ្យអ្នកមានអារម្មណ៍ស្រស់ថ្លាប៉ុណ្ណោះទេ ថែមទាំងធ្វើឲ្យ​អ្នកមានសុខភាពល្អទៀតផង។ អ្នកគួរតែសន្សំប្រាក់ទុកសំរាប់ធ្វើដំណើរកម្សាន្ដឲ្យហើយទៅ នៅពេលដែលអ្នកបានដឹងពីហេតុផលដែលអ្នកគួរធ្វើដំណើរកម្សាន្ដទីកាន់កន្លែងណាមួយ។




១.​ បង្កើនភាពជិតស្និទ្ធ
នៅពេលដែលអ្នកបានទៅកម្សាន្ដនៅទីណាមួយជាមួយមិត្ដភក្ដិ មនុស្សជាទីស្រលាញ់ ក្រុម​គ្រួសារ នោះមានន័យថាអ្នកកំពុងតែបង្កើនភាពជិតស្និត ផ្អែមល្អែម​ជាមួយពួកគេថែមមួយ​កំរឹតទៀត។




២. មានទំនាក់ទំនងសង្គមល្អ
ពេលដែលអ្នកទៅកម្សាន្ដអាចជួយឲ្យអ្នកមានទំនាក់ទំនងល្អជាមួយមនុស្សនៅក្នុងសង្គមរបស់​អ្នក ពីព្រោះថានៅពេលដែលអ្នកទៅទីណាមួយអ្នកប្រាកដជាធ្វើការទំនាក់ទំនងជាមួយ​មនុស្សរស់នៅទីនោះជាមិនខាន។





៣. ជួយដោះស្រាយបញ្ហាស្មុគស្មាញ
ពេលដែលអ្នកមានបញ្ហាពីកន្លែងការងារ ពីការសិក្សា ឬពីក្រុមគ្រួសារ ការធ្វើដំណើរអាចជួយ​អ្នកក្នុងដោះស្រាយបញ្ហាទាំងនោះបាន។ ពីព្រោះថានៅពេលដែលអ្នកមានបញ្ហា​ អ្នកប្រាកដ​ជាត្រូវកន្លែងណាមួយសំរាប់ត្រិះរិះពិចារណាដើម្បីដោះស្រាយបញ្ហា។ ដំណើរកម្សាន្ដអាចឲ្យ​អ្នកស្រស់ស្រាយនិងមានគំនិតក្នុងការដោះស្រាយរឿងរ៉ាវទាំងនោះ។





៤. មានគំនិតច្នៃប្រឌិត
ដើរលេងច្រើន ឃើញអ្វីដែលប្លែកច្រើន អាចឲ្យអ្នកមានគំនិតច្នៃប្រឌិតច្រើន។ ព្រោះថាពេល​ដែល​អ្នក​ឃើញ​អ្វីផ្សេងៗដែលអ្នកមិនធ្លាប់បានឃើញពីមុនមកអាចបណ្ដុះគំនិតអ្នកកាន់តែ​ច្រើន។





៥. មានសុខភាពល្អ
ពេលដែលអ្នកសប្បាយចិត្ដ អារម្មណ៍នោះមានន័យថាអ្នកក៏មានសុខភាពល្អដែរ។ ដំនើរ​កម្សាន្ដធ្វើឲ្យសុខភាពខួរក្បាលអ្នកបានល្អ និងធ្វើរូបរាងនៅថេរជានិច្ច។





៦. កាត់បន្ថយភាពភ័យខ្លាច
នៅពេលដែលអ្នកដើរលេងច្រើន អ្នកបានជួយអ្វីដែលប្លែក សាកល្បងអ្វីដែលចម្លែក នោះគឺ​មាន​ន័យថា ដំនើរកម្សាន្ដជាផ្នែកមួយជួយកាត់បន្ថយភាពភ័យខ្លាចរបស់អ្នកបាន។





៧. ធ្វើឲ្យអារម្មណ៏ល្អ
ការកម្សាន្ដជួយឲ្យអ្នកបំបាត់ភាពខ្វល់ខ្វាយ ស្រ្ដេស និង តប់ប្រមល់ជាដើម។​ ដូច្នេះអ្នកគួរតែ​ចំណាយពេលរបស់អ្នកខ្លះធ្ចើដំណើរកម្សាន្ដឲ្យបានច្រើនដើម្បីសុខភាពរបស់ខ្លួន ក៏ដូចជា​ប្រយោជន៍របស់ខ្លួននាពេលខាងមុខ៕





ប្រែសម្រួលដោយ ណយ ធានី
ប្រភព Health Digezt

ហាមដាច់ខាតការយក​អត្ថបទនេះដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 010 666 520

No comments