កត់ត្រាបែបណាទើបមានប្រយោជន៍សម្រាប់ការសិក្សា?
Loading...
ការ Take Note (កត់ត្រា) មានសារៈសំខាន់ណាស់សម្រាប់សិស្សគ្រប់រូប។ ប៉ុន្តែ Noteនឹងក្លាយជាអត់ប្រយោជន៍នៅពេលដែលកត់ត្រារញ៉េរញ៉ៃមើលមិនយល់នោះទេ។
ការ Take Noteត្រូវតែមានតិចនិចក្នុងការធ្វើវា បើសិនជាអ្នកចង់ឲ្យ Note របស់អ្នកក្លាយជារបស់ដែលមានប្រយោជន៍សម្រាប់ការសិក្សា។
អត្ថបទនេះនឹងបង្ហាញអ្នកពីវិធីងាយៗមួយចំនួនដែលអ្នកអាចអនុវត្តខ្លួនឯងបានយ៉ាងងាយស្រួល៖
សិស្សមួយចំនួនតែងតែធ្វេសប្រហែសដោយមិនកត់ត្រាអ្វីទាំងអស់
ព្រោះពួកគេគិតថាវាងាយស្រួលមិនពិបាកចាំ។ ការគិតបែបនេះពិតជាខុស ព្រោះថា
មនុស្សយើងគ្រប់គ្នាតែងតែភ្លេច គ្រាន់តែតិចនិងច្រើនតែប៉ុណ្ណោះ។
បែបនេះហើយអ្នកត្រូវតែ Take Note គ្រប់ពេលរាល់ចំណុចសំខាន់ៗ
ឲ្យបានម៉ត់ចត់ដើម្បីទុករម្លឹកនិងធ្វើការសិក្សាបន្ថែមដោយខ្លួនឯងបន្ថែមទៀត។
រាល់មុនពេលមករៀន
អ្នកត្រូវតែមានការត្រៀមខ្លួនឲ្យរួចជាស្រេច។ ហើយអ្វីដែលត្រូវធ្វើនោះមានដូចជាអានមេរៀនដែលនឹងត្រូវរៀន
និងរំលឹកមេរៀនចាស់ដែលអ្នកបានកត់ត្រាជាដើម។ ការធ្វើបែបនេះនឹងជួយឲ្យអ្នកមានគំនិតខ្លះពីមេរៀនដែលនឹងត្រូវរៀន
និងអាចមានសំណួរខ្លះដើម្បីសួរគ្រូបង្រៀនរបស់អ្នក។ ពេលដែលអ្នកបានធ្វើរឿងទាំងនេះ
អ្នកនឹងដឹងច្បាស់ថាត្រូវកត់ត្រាអ្វីខ្លះ។
ដើម្បីប្រាកដថា Noteរបស់អ្នកពិតជាត្រឹមត្រូវ និងមានការម៉ត់ចត់បានល្អនោះ
អ្នកត្រូវប្រៀបធៀបNoteរបស់អ្នកជាមួយមិត្តភក្តិនៅពេលដែលចប់ម៉ោងរៀន។
ការធ្វើបែបនេះមានសារៈសំខាន់ណាស់ ព្រោះពេលខ្លះមិត្តភក្តិរបស់អ្នកអាចកត់ត្រាបាននូវចំណុចខ្លះដែលអ្នកស្ដាប់មិនទាន់
រឺស្ដាប់មិនសូវយល់។
អ្នកប្រាកដជាដឹងហើយថា ការកត់ត្រាទាមទារឲ្យមានការផ្ដោតអារម្មណ៍បានមូលដើម្បីស្ដាប់គ្រូពន្យល់។
ហេតុបែបនេះបើសិនជាអ្នកចង់ Take Noteបានល្អនោះ អ្នកត្រូវតែនៅឲ្យឆ្ងាយពីអ្វីដែលរំខានដល់ការស្ដាប់មេរៀនរបស់អ្នក។
លើសពីនេះ
អ្នកគួរតែប្ដូរទីតាំងមកអង្គុយខាងមុខវិញ ដើម្បីកាន់តែងាយស្រួលក្នុងមើលនិងស្ដាប់គ្រូពន្យល់។
៥. ប្រើប្រាស់ពាក្យកាត់និងសញ្ញាមួយចំនួន
អ្នកដឹងស្រាប់ហើយថា
ពេលគ្រូពន្យល់មិនដែលយឺតនោះទេ។ ពេលខ្លះស្ដាប់សឹងតែមិនទាន់។
បើសិនជាអ្នកព្យាយាមកត់ត្រាគ្រប់ពាក្យគ្រប់ម៉ាត់ដែលគ្រូពន្យល់នោះច្បាស់ជាNoteមិនទាន់ហើយ។
បែបនេះអ្នកត្រូវតែឆ្លាតដោយត្រូវប្រើប្រាស់ពាក្យកាត់
និងសញ្ញាមួយចំនួនដើម្បីចំណេញពេលវេលា។ ប៉ុន្តែអ្នកត្រូវប្រាកដថា
ពាក្យកាត់និងសញ្ញាទាំងនោះអ្នកអាចយល់ពីវាបាននៅពេលរម្លឹកវាសារជាថ្មី។
៦. Take Noteឲ្យបានច្បាស់
ការកត់ត្រានឹងក្លាយរបស់ដែលគ្មានប្រយោជន៍នៅពេលដែលអានវាមិនដាច់នោះ។
រាល់ការកត់ត្រា អ្នកត្រូវតែប្រាកដថាអ្នកអាចមើលវាយល់ដោយខ្លួនឯង។ មានមនុស្សមិនតិចទេ
ដែលកត់ត្រាហើយមើលខ្លួនឯងមិនយល់ដោយសារតែអក្សរអាក្រក់ពេករឺជាប់គ្នាពេកមិនដឹងស្អីជាស្អីនោះ។
ប្រភព៖ educationcorner
អត្ថបទដោយ៖ ប៉ោ គឹមហុក
(ហាមដាច់ខាតការយកអត្ថបទនេះដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 010 666 520)











No comments