ឃ្លាមួយចំនួនដែលមិនគួរនិយាយទៅមិត្តសម្លាញ់
Loading...
ធ្វើជាមិត្តនឹងគ្នាយើងក៏ត្រូវដឹងពីអត្តចរិត
និងការប្រើប្រាស់សម្តីរបស់ខ្លួន ដើម្បីរក្សាមិត្តភាពអោយយូរអង្វែង។ កំុគិតថាមិត្តភក្តិគ្នាមិនចេះប្រកាន់គ្នាអោយសោះ
ព្រោះនៅពេលយើងអាចធ្វើជាមិត្តនឹងគ្នាបានគឺយើងរំពឹងថាគេជាមនុស្សដែលយើងអាចចែករំលែកគ្រាល្អ
និងអាក្រក់ជាមួួយគ្នាបាន។ ដូចនេះគួរជៀសវាងសម្តីនេះទៅកាន់មិត្ត៖
១. នេះជាកំហុសដែលមិនគួរធ្វើ
ឯងមិនគួរអោយវាកើតឡើងទេ
ដឹងថាគ្នាកំពុងតែធ្លាក់ទឹកហើយ ចូរកំុរុញបន្ថែម។
ចៀសវាងការប្រើពាក្យដែលធ្វើអោយគេមានអារម្មណ៍មិនល្អជាងនេះ។
២. ឯងជាអ្នកខុស
មិនថាអ្នកណាខុសឬត្រូវទេ
ពេលមិត្តកំពុងឈ្លោះគ្នាគួរណាកំុលូកដៃចូលកាន់ជើងខាងនេះ ខាងនោះព្រោះបើមិត្តយើងជាអ្នកខុសមែននឹងធ្វើអោយគេអន់ចិត្តមិនខាន។
៣. ខ្ញំុមិនចូលចិត្តមិត្តប្រុសឯងទេ
ទោះមនុស្សម្នាក់នោះ ជានរណាក្តីយើងបានត្រឹមជួយអោយយោបល់ប៉ុណ្ណោះប៉ុន្តែយើងមិនអាចថាយើងមិនចូលចិត្តម្នាក់នោះទេ
វាអាចធ្វើអោយមិត្តយើងទើសទាល់។
៤. កំុខ្វល់ជាមួយជីវិតខ្ញំុ
បើអ្នកនិយាយបែបនេះ វាអាចធ្វើអោយមិត្តភាពរបស់អ្នកបាត់បង់មួយរំពេច
ព្រោះដោយសារតែមិត្តបារម្ភទើបគេចង់ជួយធ្វើអោយជីវិតយើងងាយស្រួល ។ បើមិនអោយគេខ្វល់
គេចូលមកក្នុងជីវិតយើងមានប្រយោជន៍អ្វី ។
៥. ខ្ញំុមិនអាចនិយាយជាមួយអ្នកបានទេ
គួរកំុបដិសេដពេលដែលមិត្តកំពុងត្រូវការអ្នក
ព្រោះដោយសារតែគេត្រូវការយើង ទើបគេមករកយើង។
៦. ឯងត្រូវតែជ្រើសរើសមួយ
ក្នុងកាលៈទេសៈនេះ
មួយឃ្លានេះ ដូចជាកំពុងតែបង្ខំអោយគ្នាដើរផ្លូវទាល់
ធ្វើអោយគេពិបាកចិត្តជាងមុនទៅហើយធ្វើអោយគេពិបាកចិត្តជាងមុនទៀត ។
៧. និយាយរឿងផ្ទាល់ខ្លួនរបស់មិត្តប្រាប់ទៅគេ
ធ្វើជាមិត្តនឹងគ្នាគឺ
ត្រូវគោរពរឿងផ្ទាល់ខ្លួនគ្នាទៅវិញទៅមក ព្រោះមានតែយើងដែលជាមិត្តនឹងហើយទើបអាចចែករំលែករឿងផ្ទាល់ខ្លួនបានក្រៅពី។
៨. ឯងគួរអោយវាកន្លងផុតបាត់ទៅ
និយាយបែបនេះដូចជាការនិយាយអោយតែបាននិយាយទេ
មិនមែនស្តាប់បញ្ហាគេភ្លាមប្រាប់អោយគេបំភ្លេចភ្លាមទេ ត្រូវជួយគេរកបញ្ហាធ្វើអោយគេធូរស្រាល។
៩. ឯងល្ងង់ខ្លាំងណាស់
គ្មាននរណាម្នាក់ឆ្លាតគ្រប់រឿងនោះទេ
ហើយយើងក៏គ្មានសិទ្ធិនឹងថាអោយគេជាមនុស្សល្ងង់ទេ ព្រោះយើងក៏មិនឆ្លាតជាងគេប៉ុន្មានទេ
យើងគួរកំុនិយាយអ្វីដែលធ្វើអោយមិត្តអន់ចិត្ត។
អត្ថបទដោយ៖ ហ៊ុន កែវលីដែត
ប្រភព៖ thetalko.com
(ហាមដាច់ខាតការយកអត្ថបទនេះដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 010 666 520)
(ហាមដាច់ខាតការយកអត្ថបទនេះដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 010 666 520)














No comments