យូរៗទៅបាត់មិត្តភក្តិអស់! ដឹងមកពីហេតុអីទេ?
Loading...
ចំណែកមួួយនៃការលូតលាស់នៃជីវិត គឺការបាត់បង់មិត្តមួយចំនួនដែលយើងធ្លាប់គិតថានឹងដើរកាត់ទុក្ខលំបាកជាមួួយគ្នាបានយូរអង្វែង។
ប៉ុន្តែអ្នកទាំងនោះចាប់ផ្តើមដើរចេញ ពីជីវិតយើងម្តងម្នាក់ដែលយើងខ្លួនឯងពេលខ្លះ
មិនដឹងថាពេលណា និងហេតុអ្វីអោយច្បាស់នោះទេ ៖
១. ពេលវេលារបស់យើងមានការផ្លាស់ប្តូរ
នៅពេលដែលយើងកាន់តែចាស់ទៅ យើងតែងចំណាយពេលលើការងារនិងការរៀនសូត្រច្រើនជាងមុន
ដែលធ្វើអោយការផ្តល់ពេលវេលាអោយគ្នាទៅវិញទៅមកកាន់តែតិចទៅ ហើយយូរៗវាអាចនឹងបាត់បង់។
២. យើងភ្លេចថាមិត្តភាពមិនត្រូវការការពារដែរ
យើងពេលខ្លះភ្លេចថាដើម្បី
រក្សាមិត្តភាពមួយវាត្រូវការការលះបង់អ្វីខ្លះ ហើយវាសំខាន់យ៉ាងណាសំរាប់ខ្លួន។
យើងច្រើនគិតថាវានឹងមិនទៅណាទេ ហើយវាក៏មិនរីកចំរើនដូចការរៀនសូត្ររបស់យើងដែរ។
៣. ការស្រលាញ់ក៏អាចប៉ះពាល់មិត្តភាពដែរ
ជាធម្មតានៅពេលដែលយើងស្រលាញ់នរណាម្នាក់ យើងតែងផ្តល់អាទិភាពដល់ម្នាក់នោះ
ច្រើនជាងមិត្តឯទៀតដែលធ្វើអោយមានការអាក់អន់ស្រពោនចិត្តផ្សេងៗរវាងគ្នា ហើយយូរៗទៅគេនឹងបង្កើតគំលាតពីយើងកាន់តែឆ្ងាយ។
៤. រាប់អានមនុស្សខុស
ពេលខ្លះ ស្រាប់តែមានអារម្មណ៍នឿយហត់មួួយរំពេច
ដែលពេលខ្លះគិតថាមានតែខ្លួនម្នាក់ឯងដែលខំប្រឹងរក្សាមិត្តភាពនោះ ហើយយូរៗនឹងចង់លះបង់វា ដោយសារពំុអាចស្វែងរកមូលហេតុនឹងរក្សាវាទុកតទៀត។
៥. កាន់តែធំឡើង មិត្តកាន់តែច្រើន
ការរក្សារង្វង់មិត្តមួយក្រុមអោយយូរអង្វែងវាមិនមែនជាការងាយស្រួលនោះទេ ពីព្រោះមិត្តថ្មី ៗដែលយើងរាប់អានក៏អាចជំនាស់មិត្តពីមុនរបស់ខ្លួនបាន។
អត្ថបទដោយ៖ ហ៊ុន កែវលីដែត
ប្រភព៖ mensxp.com
(ហាមដាច់ខាតការយកអត្ថបទនេះដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 010 666 520)
(ហាមដាច់ខាតការយកអត្ថបទនេះដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 010 666 520)










No comments