ព័ត៌មានថ្មីបំផុត

ទង្វើ​ដែល​អ្នក​មិន​គួរ​ធ្វើ​នៅ​ក្លឹប​ហាត់​ប្រាណ​

Loading...
បើសិនជាអ្នកជាមនុស្សដែលនិយមថែរក្សាសុខភាព ដោយទៅក្លឹបហាត់ប្រាណនានាជាញឹកញាប់ អ្នកប្រហែលជាធ្លាប់ជួបប្រទះបទពិសោធន៍មួយចំនួនហើយ ដែលស្ទើរតែទ្រាំមិនបាននិងពិតជារំខានណាស់។ ដូច្នេះហើយ អ្នកផ្ទាល់ក៏ត្រូវដឹងអោយច្បាស់ដូចគ្នានូវអ្វីដែលមិនគួរធ្វើនៅក្លឹបហាត់ប្រាណ ចៀសវាងអ្នកដទៃនិយាយដើម។




១. ជូតញើសរបស់អ្នកដែលប្រឡាក់លើម៉ាស៊ីនហាត់ប្រាណចេញ
នៅពេលដែលអ្នកហាត់ប្រាណខ្លាំង អ្នកនឹងបែកញើសខ្លាំងដូចគ្នា អ្នកគួរតែចងចាំថា ត្រូវយកកូនកន្សែងពោះគោទៅជាមួយជានិច្ច សម្រាប់ជូតញើសចេញពីម៉ាស៊ីនហាត់ប្រាណដែលអ្នកប្រើប្រាស់។ អ្នកត្រូវដឹងថា ម៉ាស៊ីនហាត់ប្រាណទាំងឡាយ តែងតែគ្របដោយជាតិអេប៉ុងរឹងដែលមិនស្រូបជាតិទឹកជាដាច់ខាត បើសិនជាអ្នកមិនជូតចេញ។





២. បើមិនប្រើប្រាស់ម៉ាស៊ីនហាត់ប្រាណទេ ដើរចេញទៅ
មានមនុស្សជាច្រើននាក់ដែលរង់ចាំហាត់ម៉ាស៊ីនដែលអ្នកកំពុងប្រើប្រាស់។ វាជាការប្រព្រឹត្តខុស នៅពេលដែលអ្នកចុចទូរស័ព្ទផ្ញើសារ ថតរូប ឫអង្គុយលេងលើម៉ាស៊ីននានា នៅពេលអ្នកដទៃរង់ចាំប្រើ។ ត្រូវចាំថា អ្នកទៅក្លឹបហាត់ប្រាណ ដើម្បីហាត់ប្រាណ មិនមែនទៅថតរូប ឫធ្វើអ្វីអត់ប្រយោជន៍នោះទេ។





៣. និយាយទូរស័ព្ទ ឫបើកចម្រៀងលឺៗ
មនុស្សមួយចំនួននៅក្លឹបហាត់ប្រាណតែងតែរំខានអ្នកដទៃ ដោយការនិយាយទូរស័ព្ទលឺៗ ហើយនិយាយយូរទៀត។ ចំណែកមនុស្សរំខានមួយក្រុមទៀត ខុសទំនងដោយសារការបើកចម្រៀងលឺជ្រុលហួស។ វិធីល្អកុំអោយអ្នកដទៃនិយាយដើម គឺអ្នកគួរតែប្រើប្រាស់នូវកាសទូរស័ព្ទសម្រាប់ទំនាក់ទំនង ឫស្តាប់ចម្រៀងវិញទើបជាការប្រសើរ។




រៀបរៀង និងសរសេរដោយ: ចន ច័ន្ទបូតា
ប្រភពអត្ថបទពី: brightside.me

(ហាមដាច់ខាតការយក​អត្ថបទនេះដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 010 666 520)

No comments