របៀបបង្កើតមិត្តភក្តិពេលទៅរៀននៅស្រុកក្រៅ
Loading...
ពេលទទួលបានឱកាសទៅរៀននៅក្រៅប្រទេស និសិ្សតមួយចំនួនតែងបារម្ភពីភាពឯការឬការនឹកផ្ទះ ដូច្នេះដំណោះស្រាយមួយនោះ គឺត្រូវបង្កើតមិត្តឲ្យបានច្រើនពេលនៅក្រៅ។ ខាងក្រោមជាវិធីមួយចំនួនដែលអ្នកអាចធ្វើបាន៖

១. ចូលរួមក្លឹបសិក្សា
នៅបរទេស សាលានីមួយៗតែងមានក្លឹបសិក្សានានាដូចជាក្លឹបអាន ក្លឹបសរសេរ ក្លឹបនិយាយ និងក្លឹបផ្សេងៗជាច្រើន។ ដូច្នេះអ្នកគួរចូលរួមក្លឹបយ៉ាងហោចណាស់មួយ ដើម្បីស្គាល់មនុស្សច្រើននិងបង្កើតបណ្តាញទៅថ្ងៃមុខ។
២. កុំនៅក្នុងបន្ទប់ច្រើនពេក
ព្យាយាមកុំនៅក្នុងបន្ទប់គេងរបស់អ្នកយូរពេក។ ចេញទៅក្រៅជាមួយមិត្តរួមថ្នាក់ឬអ្នកស្គាល់គ្នា ដើម្បីរៀនជាក្រុមឬធ្វើការងារផ្សេងៗឲ្យបានច្រើន។
៣. ចូលរួមកម្មវិធី
សាលានៅបរទេសក៏តែងប្រារព្ធកម្មវិធីជាច្រើន អញ្ចឹងអ្នកអាចយកឱកាសនេះចូលរូមកម្មវិធីនានាដើម្បីរាប់អានមិត្ត។
៤. ប្រើបណ្តាញសង្គម
ប្រើប្រាស់ប្រព័ន្ធបណ្តាញសង្គមរបស់អ្នក ដើម្បីទាក់ទងនឹងមិត្តរួមថ្នាក់និងអ្នកដទៃឲ្យកាន់តែច្រើន។
៥. មានភាពក្លាហាន
កុំខ្លាចនឹងនិយាយស្តីទៅកាន់គេមុន។ តាំងចិត្តឲ្យក្លាហានហើយសំដៅទៅរកភាពជោគជ័យ៕
អត្ថបទ៖ ជី បូណ៌មី
ប្រភព៖ Top Universities
(ហាមដាច់ខាតការយកអត្ថបទនេះដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 010 666 520)

១. ចូលរួមក្លឹបសិក្សា
២. កុំនៅក្នុងបន្ទប់ច្រើនពេក
៣. ចូលរួមកម្មវិធី
សាលានៅបរទេសក៏តែងប្រារព្ធកម្មវិធីជាច្រើន អញ្ចឹងអ្នកអាចយកឱកាសនេះចូលរូមកម្មវិធីនានាដើម្បីរាប់អានមិត្ត។
៤. ប្រើបណ្តាញសង្គម
៥. មានភាពក្លាហាន
អត្ថបទ៖ ជី បូណ៌មី
ប្រភព៖ Top Universities
(ហាមដាច់ខាតការយកអត្ថបទនេះដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 010 666 520)









No comments