ព័ត៌មានថ្មីបំផុត

បើ​​អ្នកមានការលំបាក​​ទាំង​​នេះ​ បញ្ជាក់​​ថា​​អ្នក​ជា​​មនុស្ស​​ឆ្លាត​​ខ្លាំង​ណាស់​

Loading...
មនុស្ស​ម្នាក់​ៗ​តែង​តែ​មាន​លក្ខណៈពិសេសរៀងៗ​ខ្លួន។ មាន​មនុស្ស​ភាគ​ច្រើន​គិត​ថា អ្នក​ឆ្លាតគឺជា​មនុស្ស​ដែល​ពិសេស​ ព្រោះថា​ពួក​គេ​មាន​ខួរក្បាល​ល្អ ពូកែគិត​ ហើយអាច​ជួយ​រឿង​រ៉ាវ​ជីវិត​គេ​បាន​ច្រើន។ ពួក​គេមើល​ទៅមាន​លក្ខណៈល្អ​ណាស់។ តែ​ការគិត​ទាំង​អស់​នោះ​មិន​ប្រាកដ​ថា​ជា​ការ​សន្និដ្ឋាន​ដែល​ត្រឹម​ត្រូវ​ទាំង​អស់​ទេ។ ការ​ពិត​គឺថា ទោះបី​ជា​ពួក​គេ​គិត​បាន​ល្អ ហើយ​ឆ្លាត​ប៉ុណ្ណា​ក៏​ដោយ ពួក​គេ​នៅ​តែ​ជា​មនុស្ស មនុស្ស​ដែល​អាច​មាន​ខុស​ខ្លះ​ ត្រូវ​ខ្លះ​ដូចនោះ​ដែរ។ បើ​សិន​ជា​អ្នក​ជា​មនុស្ស​ឆ្លាត​ពិត​មែន អ្នក​ប្រហែល​ជាជួប​ការ​លំបាក​ជា​មួយ​នឹង​បញ្ហា​មួយ​ចំនួន​ដូច​ខាង​ក្រោម។





1. អ្នក​មិន​ចូល​ចិត្ត​និយាយ​គ្នា​លេង​ទេ


វា​អាច​ជា​ការ​លំបាក​មួយ​របស់​មនុស្ស​ឆ្លាត​ក្នុង​ការ​ចូល​រួម​និយាយ​គ្នា​លេង​ជាមួយ​មិត្តភក្តិ​ឬអ្នក​ស្គាល់​គ្នា​មួយ​ចំនួន។ នេះ​ដោយ​សារ​តែ​ខួរ​ក្បាល​របស់​អ្នក​មិន​បាន​គិត​និង​ចាប់​អារម្មណ៍​ទៅ​លើ​ប្រធាន​បទ​និយាយគ្នា​លេង​ទេ។ តាម​ធម្មតា ប្រធាន​បទ​ដែល​អ្នក​​ចូល​ចិត្ត​មាន​ដូចជា​វិទ្យាសាស្ត្រ សិល្បៈ ការ​សិក្សា ចិត្តវិទ្យា បច្ចេកវិទ្យា...។ ជួន​កាល​ អ្នក​ថែម​ទាំង​គិត​ថា ចំណាយ​ពេល​និយាយ​គ្នា​លេង​ជា​ការ​ចំណាយ​ពេល​ឥត​ប្រយោជន៍ ហើយ​គិត​រក​ធ្វើ​អ្វី​ដែល​សំខាន់ជាង​ទៅ​វិញ។


2. អ្នក​គិត​ច្រើន​ជាង​អ្វី​ដែល​អ្នក​និយាយ​ 

ដោយ​សារ​តែ​ខួរ​ក្បាល​របស់​អ្នក​ធ្លាប់​ជា​មួយ​ការ​គិត​ច្រើន នៅ​ពេល​មាន​រឿង​អ្វី​មួយ អ្នក​តែង​គិតល្អិត​ល្អន់​ រក​ដំណោះ​ស្រាយ​ដែល​អាច​ទៅ​រួច ឆ្លើយ​សំនួរ​ដែល​មាន​ប្រសិទ្ធិភាព​ជាង​គេ​ទូទៅ។ នេះ​ហើយ​គឺជា​ហេតុ​ផល​ដែល​អ្នក​មិន​សូវ​និយាយ​ព្រោះ​ថា បើ​សិន​ជា​អ្នក​មិន​ច្បាស់​ក្នុង​ចិត្ត​ថា​អ្នក​គិត​ត្រូវ ឬ​មាន​គំនិត​ល្អ​ទេ អ្នក​នឹង​មិន​និយាយ​ទេ។ ផ្ទុយ​ទៅ​វិញ នៅ​ពេល​អ្នក​ដទៃ​មិន​សូវ​ឃើញ​អ្នក​និយាយ គេ​ក៏​នឹង​បែរទៅ​ជា​គិត​ថា​អ្នក​ជា​មនុស្ស​មិន​សកម្ម មិន​និយាយ​ស្តី មិន​ចាប់​អារម្មណ៍ ជា​ដើម។


3. អ្នក​ងាយ​នឹង​ធុញ​ជា​មួយ​ការ​ងារ​ដែល​ធ្វើ 



ដោយ​សារ​ខួរ​ក្បាល​របស់​អ្នក​ត្រូវ​​ការទទួល​បាន​នូវ​គំនិត​ថ្មីៗ ជួប​អ្វី​ថ្មីៗ មាន​ការ​លំបាក​និងគំនិតល្អៗជាង​នេះ ទើប​បាន​ជា​អ្នក​មិន​អាច​ធ្វើ​ការងារ​ដដែលៗ​​បាន​យូរ​ទេ។ អ្នក​តែង​មាន​អារម្មណ៍​ធុញ និង​ហត់​នឿយ។ វា​ប្រៀប​បាន​ទៅ​នឹង​ការ​តស៊ូ​បំពេញ​ការងារ​ទាំង​លំបាក​លំបិន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ដូច្នោះ​ដែរ។


4. អ្នក​គិត​ថា​ចូល​រួម​សង្គម (Socialize) ​ជា​រឿង​ទើស​ទាល់​ (Awkward)

វា​ជា​រឿង​ធម្មតា​ដែល​អ្នក​មិន​សូវ​ចូល​ចិត្ត​និយាយ​ មិន​ចូល​ចិត្ត​ចូល​រួម​កម្ម​វិធី​សង្គម។ នៅ​ពេល​នៅ​ជា​មួយ​មនុស្ស​ផ្សេង​ទាំង​នោះ អ្នក​មាន​អារម្មណ៍​មិន​សូវ​ស្រួល​ក្នុង​ចិត្ត មិន​ដឹង​និយាយ​ពី​រឿង​អ្វី ហើយ​ក៏​មិន​ដឹង​និយាយ​ជាមួយ​អ្នក​ដទៃ​ទៀត​ផង។

5. អ្នក​ពិបាក​នឹង​មាន​ស្នេហា​ណាស់

ចុង​ក្រោយ​គឺ​រឿង​ស្នេហា។ បើ​ប្រៀប​ធៀប​នឹង​គេ​ផ្សេង អ្នក​មាន​បញ្ហា​បន្តិច​បន្តួច និង​ពិបាក​មាន​​ស្នេហា​ណាស់។ ដោយ​សារ​តែ​អ្នក​មាន​ការ​គិត​ជ្រៅ​ មាន​ការ​ប្រុង​ប្រយត្ន័​ខ្លាំង មាន​ការ​វិភាគ ព្រម​ទាំង​មាន​ភាព​ឯករាជ្យ​ម្ចាស់​ការ​ខ្លួន​ឯង​ទៀត ទើប​អ្នក​មិនមាន​ការ​គិត​លើ​រឿង​ស្នេហា​ទេ។ បន្ថែម​លើនេះ​ទៀត ហេតុ​ផលទាំង​នេះ​ក៏​អាច​ជាហេតុ​ផល​​​ដែលធ្វើ​ឲ្យ​​គូរ​ស្នេហ៍របស់​អ្នក​ឆាប់​ឈប់​ចាប់​អារម្មណ៍លើអ្នក​ដែរ។

អត្ថបទដោយ៖ ហ៊ាង សុគន្ធារី​
ប្រភព៖ LifeHack


(ហាមដាច់ខាតការយក​អត្ថបទនេះដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 010 666 520)

No comments