មើលចរិតមនុស្សតាមរយ:ទម្រង់មុខធម្មជាតិ
Loading...
ចិត្តវិទ្យាក្នុងការមើលចរិតមនុស្សមានច្រើនបែប ច្រើនទម្រង់ដែលគួរអោយចាប់អារម្មណ៍ និងងាយស្រួលក្នុងការរៀន។ ការមើលចរិតមនុស្សតាមរយ:ទម្រង់មុខ គឺជាមធ្យោបាយមួយក្នុងចំណោមវិធីសាស្រ្តផ្សេងទៀតដែលយើងអាចកត់សម្គាល់បានដោយខ្លួនឯង។ តើលោកអ្នកចង់ចេះទេ តោះសាកអានលមើល៍។
គឺជាមនុស្សឆាប់រំភើប ឆាប់អន់ចិត្ត
ហើយក៏ជាមនុស្សដែលយកចិត្តទុកដាក់ខ្លាំងណាស់ដែរ។ មនុស្សដែលមានថ្ពាល់ពេញ មុខមូល គឺភាគច្រើនជាមនុស្សចូលចិត្តស្រមើស្រមៃអំពីរឿងផ្លូវភេទ
ជាងនេះទៅទៀត ពួកគេចូលចិត្តរក្សាទំនាក់ទំនងក្នុងរយ:ពេលយូរ ជាជាងក្តីស្រឡាញ់មួយឆែវ។
២. មុខរាងទ្រវែង
ភាគច្រើនមនុស្សដែលមានទម្រង់បែបនេះ គឺជាអ្នកដែលមានរូបរាងជាអ្នកកីឡា
និងស្រឡាញ់ថែទាំសុខភាពរាងកាយ។ ពួកគេចូលចិត្តការអនុវត្ត ច្រើនជាងទ្រឹស្តី ហើយមួយចំនួនធំជាមនុស្សធ្វើការហួសហេតុក៏ថាបាន។
ពួកគេមួយចំនួនអាចមានបញ្ហាប្រឈមទាក់ទងនឹងរឿងស្នេហា ដោយសារពួកគេអោយតម្លៃទៅលើរូបរាងច្រើនជាង។
៣. មុខរាងរាងបេះដូង
ជាមនុស្សដែលមានរាងតូចស្គមស្តើង និងជាមនុស្សពូកែឈ្លាសវៃ។
ពួកគេមានភាពច្នៃប្រឌិតខ្ពស់ និងមានការយោគយល់ អធ្យាស្រ័យល្អផងដែរ។
៤. មុខរាងជ្រុង
ជាប្រភេទមនុស្សដែលមានការវិភាគខ្ពស់ និងការសម្រេចចិត្តយ៉ាងប្រុងប្រយ័ត្ន។
ទម្រង់មុខនេះ បង្ហាញថាម្នាក់នោះជាមនុស្សដែលមានភាគឆេវឆាវ និងមានទម្លាប់គ្រប់គ្រងលើអ្នកដទៃ។
៥. មុខរាងពងក្រពើ
បង្ហាញយ៉ាងច្បាស់អំពីភាពស្មើគ្នា ភាពផ្អែមល្ហែម ភាពទាក់ទាញ
ដែលបុគ្គលមុខរាងពងក្រពើមាន។ ពួកគេពូកែខាងការទូត និងសិល្ប: ប៉ុន្តែត្រូវប្រុងប្រយ័ត្នជាមួយមនុស្សប្រភេទនេះផងដែរ
ជាពិសេសដោយសារពួកគេមិនសូវមានភាពយោគយល់ និងអធ្យាស្រ័យខ្ពស់ប៉ុន្មានទេ។
រៀបរៀង និងសរសេរដោយ: ចន
ច័ន្ទបូតា
ប្រភពអត្ថបទពី: leadingpersonality.wordpress.com
(ហាមដាច់ខាតការយកអត្ថបទនេះដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 010 666 520)
(ហាមដាច់ខាតការយកអត្ថបទនេះដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 010 666 520)










No comments