ព័ត៌មានថ្មីបំផុត

វិធីសាស្រ្ត​ជួយ​ឲ្យអ្នក​​​​​សុបិន្ត​ល្អ

Loading...

ការ​ដេក​ពេល​យប់​អាច​មាន​ឥទិ្ធពលដល់​ការ​ធ្វើការ​របស់​យើង​ ព្រោះនៅពេល​ដែល​យើង​ដេក​មិន​បាន​ស្រួល​វា​អាច​ធ្វើ​អោយ​យើងមានអារម្មណ៍នឿយ​ហត់​រំពេច​ក្រោយ​ពេល​ក្រោក​ពីដេក​ភ្លាម​ ដូច្នេះ​នេះ​ជា​វិធី ដែល​អាច​ជួយរក្សា​សុបិន្ត​ល្អ​របស់​យើង​៖
Photo Credit: Dr.Rosenberg

១. ប្រយ័ត្ន​ជាមួយ​រឿង​ដែល​យើង​មើល​មុន​ពេល​ដេក​
អ្វីដែល​យើងឃើញ និង​ជួប​ប្រទះមុន​ពេល​ចូល​ដេក​ជា​រូប​ភាព ដែល​ពិបាក​នឹង​បំភ្លេច​ជាង​គេ​ដូច្នេះពេលវា​អាច​នឹង​ធ្វើ​អោយ​យើង​ដិត​ជាប់​ជាមួួ​យ​នឹង​អារម្មណ៍​ពេល​មើល​រហូត​ដល់​ពេល​ដេក​ទៀត​។ 
 
២. រៀប​ចំទម្លាប់​ពេលដេក​
រៀប​ចំ​ពេល​វេលា​ពេល​ដេក​ដែល​គិត​ថា​ខ្លួន​ឯង​អាច​ទទួល​យក​បានដូចជា​ពេល​ចាប់​ផ្តើម​ដេក​ និង​ពេល​ក្រោក​។ ការ​រៀប​ចំ​ពេល​ដេក​អោយ​គ្រប់​គ្រាន់​ធ្វើ​អោយ​ខួរក្បាល​យើង​សាំុ​នឹង​ទម្លាប់​ ហើយ​មិន​រំខាន​ដោយ​កត្តា​មួយ​ចំនួន​។​


៣.​ ជៀស​វាង​ការ​ទទួល​ទាន​ជាតិ​ដែល​ប៉ះពាល់​ដល់​ការ​ដេក​
គ្រឿង​បរិភោគដែល​មាន​ជាតិ​ទាំង​នេះ ​អាច​ធ្វើ​អោយ​រំខានដល់​ការ​ដេក​​ បើ​ទោះជា​អាច​ដេក​សំរាក​បាន​ក៏​នៅ​មាន​អារម្មណ៍ថា​វា​មិន​ស្អប់​ស្រួល​ដូច​ធម្មតា​ដែរ។


៤. ធ្វើ​អោយ​អារម្មណ៍​ល្អ​មុន​ពេល​ដេក​
ការ​ដែល​ធ្វើ​អោយ​ខ្លួន​ប្រាណ មាន​ភាព ស្រណុក​ និង​កំសាន្ត​ខ្លួន​ឯង​ធ្វើ​អោយ​អារម្មណ៍​ធ្វើ​អោយ​យើង​មាន​អារម្មណ៍​ថា ខ្លួន​បាន​បញ្ចប់​ការ​ការងារ​របស់​ខ្លួន​យ៉ាង​ល្អ​សំរាប់​ថ្ងៃ​នេះ។ 


៥. រៀប​ចំ​កន្លែង​ដេក​អោយ​​មាន​ផា​សុខភាព​
រៀបចំ​កន្លែ​ង​ដូចអោយ​ឡូយ​ ដែល​អាច​ធ្វើអោយ​ពេល​ដែល​យើង​ចូល​ទៅមាន​អារម្មណ៍ ស្រស់​ថ្លាបន្ទាប់​ពីនឿយ​ហត់អស់​មួយ​ថ្ងៃក៏​ដោយ​។ ជា​កន្លែង​ដែល​ធ្វើ​អោយ​ធូរស្រាលទាំងពេល​ចូល​ទៅ ដល់​នឹងពេល​គេងសំរាក​ដោយ​គ្មាន​អារម្មណ៍ស្មុគដោយ​របស់​ជំុវិញ​ខ្លួន។​

អត្ថបទដោយ​៖ ហ៊ុន​ កែវលីដែត
ប្រភព៖​
livestrong.com

ហាមដាច់ខាតការយក​អត្ថបទនេះដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 010 666 520៕


No comments