ឈប់ដេកពេលអានសៀវភៅទៀតហើយ ជាមួយគន្លឹះទាំងនេះ!
Loading...
អានដេក អានដេក។ នេះគឺជាបញ្ហាមួយដែលសិស្សមួយចំនួនកំពុងប្រឈម និងស្វែងរកវិធីសាស្រ្តដើម្បីបញ្ឈប់ទម្លាប់ដ៏អាក្រក់មួយនេះ។ តើអ្នកដឹងថាត្រូវធ្វើយ៉ាងណានោះទេ? អត្ថបទនេះនឹងបញ្ជាក់ពីរបៀបងាយៗមួយចំនួន ដែលធ្វើឲ្យអ្នកឈប់ងងុយគេងពេលអានសៀវភៅបាន។
របៀបទាំងនោះមានដូចជា៖
១. ត្រូវគេងឲ្យបានគ្រប់គ្រាន់
វាស្ដាប់ទៅហាក់បីដូចជាធម្មតា ប៉ុន្តែវាមានប្រសិទ្ធភាពខ្លាំងណាស់។ ការចំណាយពេលដល់យប់ជ្រៅសម្រាប់អានសៀវភៅមិនមែនជាជម្រើសដែលល្អនោះទេ ព្រោះវាមិនបានធ្វើឲ្យអ្នកចាំបានគ្រប់យ៉ាងនោះទេ។
អ្វីដែលអ្នកត្រូវធ្វើគឺគេងឲ្យបានឆ្អែត ហើយងើបដើម្បីអានវិញទើបជាការល្អ ហើយវានឹងមិនធ្វើងងុយដេកដូចរាល់ដងនោះទេ។

២. ទៅអាននៅកន្លែងសាធារណៈ
អ្នកគួរតែចៀសវាងអានសៀវភៅនៅក្នុងបន្ទប់ដែលស្ងប់ស្ងាត់ម្នាក់ឯង ជាពិសេសអាននៅលើគ្រែតែម្ដង។ អ្វីដែលអ្នកត្រូវធ្វើគួរតែ ទៅអានសៀវភៅក្នុងបណ្ណាល័យជាដើម ព្រោះនៅទីនោះមានមនុស្សជុំវិញហើយបរិយាកាសជុំរុញទឹកចិត្តអ្នកឲ្យអានសៀវភៅផងដែរ។ ពេលដែលមានមនុស្សជុំវិញច្រើននោះ អ្នកនឹងមិនហ៊ានគេងនោះទេ។

៣. កុំព្យាយាមដេកអាន
អ្នកមិនត្រូវតម្រេតខ្លួនដេកដើម្បីអានសៀវភៅនោះទេ។ ព្រោះថាការធ្វើបែបនេះ នឹងធ្វើឲ្យអ្នកងងុយគេងភ្លាមៗជាពិសេសសម្រាប់សៀវភៅដែលពិបាកយល់។ ដូច្នេះអ្នកគួរតែអង្គុយអានសៀវភៅវិញទើបជាការល្អ។

៤. សម្រាកខ្លះ
នៅពេលដែលអ្នកមានកិច្ចការជាច្រើនត្រូវអាននោះ អ្នកគួរតែមានពេលខ្លីសម្រាប់សម្រាកខ្លះ។ អ្នកអាចទៅធ្វើអ្វីផ្សេងៗក្រៅពីអានសៀវភៅ ដូចជា ងូតទឹកជាដើម ដើម្បីធ្វើឲ្យខ្លូនអ្នកមានអារម្មណ៍ស្រស់ស្រាយ។ បើមិនធ្វើដូច្នេះនោះទេ អ្នកច្បាស់ជាដេកលក់ពេលកំពុងអានជាមិនខាន។

៥. ញ៉ាំអ្វីមួយពេលកំពុងអាន
អ្នកខ្លះប្រហែលជាមានការពិបាកសម្រាប់ការបែងចែកអារម្មណ៍រវាងការញ៉ាំនិងការអាន។ ប៉ុន្តែវាអាចមានប្រសិទ្ធភាពសម្រាប់អ្នកមួយចំនួន ដោយអ្នកអាចទំពារស្ករកៅស៊ូបណ្ដើរអានបណ្ដើរនោះ វានឹងមិនធ្វើឲ្យអ្នកងងុយដេកនោះទេ។
៦. កំណត់ចំនួនទំព័រ ឬមេរៀនសម្រាប់អាន
វាក៏ជាជម្រើសដែលប្រសើរផងដែរ ដោយអ្នកត្រូវតែកំណត់ចំនួនទំព័រ ឬមេរៀនដែលត្រូវអាន។ នៅពេលដែលអ្នកមានគោលការណ៍ច្បាស់លាស់បែបនេះ អ្នកនឹងស្វែងរកវិធីដើម្បីបញ្ចប់វាឲ្យបានទោះបីជាអ្នកងងុយដេកប៉ុណ្ណាក៏អ្នកមិនបោះបង់ដែរ។
៧. ស្ដាប់ចម្រៀងពេលកំពុងអាន
មនុស្សមួយចំនួនតែងតែអានសៀវភៅបណ្ដើរស្ដាប់ចម្រៀងតិចៗបណ្ដើរដើម្បីជួយព្រោះវាអាចជួយឲ្យពួកគេផ្ដោតអារម្មណ៍លើមេរៀនបានល្អ និងមិនងងុយដេក។ ប៉ុន្តែអ្នកខ្លះមិនមានសមត្ថិភាពបែបនេះនោះទេ។ បែបនេះអ្នកត្រូវតែដឹងឲ្យច្បាស់ពីខ្លួនរបស់អ្នក។
៨. កុំព្យាយាមទុកកិច្ចការឲ្យគរច្រើនពេក
សិស្សមួយណាក៏ដូចមួយណាតែងតែប្រើពាក្យថាចាំស្អែកហើយស្អែកទៀត រហូតដល់ថ្ងៃចុងក្រោយទើបអាន។ ការធ្វើបែបនេះនឹងធើឲ្យអ្នកមិនចាំនូវអ្វីទាំងអស់ដែលអ្នកបានអាននោះទេ ផ្ទុយទៅវិញវានឹងធ្វើឲ្យងងុយដេកដោយគ្រាន់តែឃើញកិច្ចការជាច្រើនទាំងនោះ។
ប្រភព៖ Odyssey
អត្ថបទដោយ៖ ប៉ោ គឹមហុក
(ហាមដាច់ខាតការយកអត្ថបទនេះដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 010 666 520)

No comments