ឈប់បារម្ភរឿងអានសៀវភៅមេរៀនលែងយល់ទៀតទៅ
Loading...
សិស្សមួយណាក៏ណាមួយណាដែលតែងតែរអ៊ូរទាំថា
សៀវភៅមេរៀនមើលមិនយល់រឺពិបាកយល់ខ្លាំង។ បញ្ហាមួយនេះអាចដោះស្រាយបាន
បើសិនជាអ្នកដឹងច្បាស់ពីតិចនិកងាយៗមួយចំនួន។ តើតិចនិកទាំងនោះមានអ្វីខ្លះ?

ដូចជាដឹងស្រាប់ហើយថា សៀវភៅមេរៀនភាគច្រើនគួរឲ្យធុញទ្រាន់ខ្លាំងណាស់។ បែបនេះហើយអ្នកត្រូវតែឆ្លាតក្នុងការអានវា។
· Preview វាជាមុនសិន
វាជាជម្រើសល្អមួយដែលអ្នកត្រូវតែ Preview វាជាមុនសិន។ អ្នកអាចចាប់ផ្ដើមដោយ Previewចំណងជើងមេរៀន មើលរូបភាពរឺក្រាបមួយចំនួនដែលមាននៅក្នុងមេរៀន ព្យាយាមអានឲ្យយល់នូវពាក្យគន្លឹះមួយចំនួន និងអានមេរៀនសង្ខេបរបស់វាដើម្បីទទួលគំនិតខ្លះពីមេរៀននោះ។
· សួរសំនួរ
បន្ទាប់មកពីធ្វើការ Previewរួចរាល់ហើយ អ្វីដែលអ្នកត្រូវធ្វើនោះ គឺបង្កើតកម្រងសំណួរមួយចំនួនដែលអ្នកចង់ដឹងពីមេរៀននោះ។ ការបង្កើតសំណួរបែបនេះ នឹងជួយសម្រួចគំនិតរបស់អ្នកឲ្យបានច្បាស់ថាអ្នកចង់ដឹងអ្វីពីមេរៀននោះ ហើយពេលអានអ្នកនឹងព្យាយាមរកចម្លើយ។
២. ពេលកំពុងអាន
· ព្យាយាមគិតនូវអ្វីដែលអ្នកបាន Preview
មុននឹងចាប់ផ្ដើមអាន អ្នកបាន Previewចំណុចមួយចំនួនរួចរាល់ ហើយក៏បានបង្កើតសំណួរមួយចំនួនដែលអ្នកចង់ដឹងពីមេរៀនផងដែរ។ បន្ទាប់មកអ្នកអាចសាកល្បងទាយចម្លើយ និងព្យាយាមស្វែងរកវាថាត្រឹមត្រូវរឺទេ។ ហើយពេលអានអ្នកត្រូវតែអានវាឲ្យលឺ និងព្យាយាមធ្វើឲ្យវាចេញជារូបភាពមួយងាយស្រួលចាំសម្រាប់អ្នក។
· ព្យាយាម Highlight
អ្នកក៏ត្រូវតែគូស Highlightខណៈពេលកំពុងអានមេរៀនផងដែរ។ ប៉ុន្តែអ្នកមិនត្រូវគូសឲ្យពេញទំព័រសៀវភៅនោះទេ។ អ្នកត្រូវតែគូសរាលចំណុចសំខាន់ ពាក្យគន្លឹះ និងទិន្ន័យមួយចំនួនប៉ុណ្ណោះ។ ការគូសនេះ ក៏មានសារៈប្រយោជន៍សម្រាប់ថ្ងៃក្រោយផងដែរ ដោយអ្នកគ្រាន់តែមើលលើអ្វីដែលអ្នកបាន Highlightនោះអ្នកនឹងមានការចងចាំ និងមានភាពងាយយល់ដោយមិនចាំបាច់ត្រឡប់ទៅអានមេរៀនទាំងអស់វិញនោះទេ។
៣. បន្ទាប់ពីការអាន
អានចប់មិនមានន័យថាវាចប់នោះទេ។ អ្នកក៏នូវមានកិច្ចចំនួន ២ធំៗទៀតដែលត្រូវធ្វើផងដែរ។ ក្នុងនោះមានដូចជា៖
· ព្យាយាមពន្យល់ទៅអ្នកដទៃ
វាជាវិធីល្អមួយដែលជួយឲ្យអ្នកមានការយល់ពីមេរៀនបានកាន់តែច្បាស់។ អានចប់ភ្លាម អ្នកអាចរកអ្នកណាម្នាក់ ហើយព្យាយាមប្រាប់និងពន្យល់នូវអ្វីដែលអ្នកទើបតែអានចប់នោះ។
· ត្រូវតែរំលឹក
ចំណុចចុងក្រោយនេះ អ្នកត្រូវតែរំលឹកវាជាថ្មីម្ដងហើយម្ដងទៀត។ អ្នកមិនត្រូវទុកវាចោលនោះទេ ព្រោះថាបើអ្នកមិនរំលឹកញឹកញាប់នោះទេ ការចងចាំនឹងរលាយបាត់ក្នុងរយៈពេលណាមួយ។ បែបនេះរាល់គ្រប់ពេល អ្នកត្រូវតែរំលឹក។
ប្រភព៖ educationcorner
អត្ថបទដោយ៖ ប៉ោ គឹមហុក
(ហាមដាច់ខាតការយកអត្ថបទនេះដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 010 666 520)








No comments