ព័ត៌មានថ្មីបំផុត

គំនិត​ងាយៗ​ជួយ​ឲ្យ​អ្នក​ស្វែង​រក​សុភមង្គល​ក្នុង​ជីវិត​ដោយ​ខ្លួន​ឯង

Loading...
មនុស្ស​មួយ​ចំនួន​ខំ​ប្រឹង​ដើរ​រក​សុ​ភមង្គល​ក្នុង​ជីវិត​ដោយ​ការ​រាប់​អាន​ជាមួយអ្នក​នៅជំុវិញ​ខ្លូន​គេ និង​ចំណាយ​ពេល​ទៅលើ​ការ​កំសាន្ត​ផ្សេងៗដែល​គិត​ថា​អាច​នឹង​ផ្តល់​ក្តីរី​ករាយ​ដល់​ខ្លួន ​ប៉ុន្តែ​ពួក​គេ​ភ្លេច​ថា​សុភមង្គលជា​ចម្បង​គឺ​កើត​ចេញពីខ្លួន​ឯង​មុន វា​ស្ថិត​លើ​ថា ​តើ​យើង​គួរ​ស្វែង​រក​វា​ដោយ​របៀប​ណា​៖



១. តែង​មាន​ភាព​ជឿជាក់​លើ​ខ្លួន​ឯង​
​ទោះបីជា​គិត​ថា​ខ្លួន​ឯង​ធ្វើ​អ្វី​មួយ​មិន​បាន​ក្តី ត្រូវ​តាំង​ចិត្ត​ហើយ​សាក​ល្បង ​​ព្រោះ​​យើង​មិន​ដឹង​ទេថាលទ្ធផល​នឹង​ទៅ​ជា​យ៉ាង​ណា​ ប៉ុន្តែ​ទោះ​បីជា​លទ្ធផល​មិន​ល្អ​ក្តីក៏​វា​ជា​បទពិសោធន៍មួយ​នៃ​ការ​យក​ឈ្នះចិត្ត​ខ្លួន​ឯង​ដែរ។​

២. ស្ថិត​នៅកន្លែង​ជាមួយ​មនុស្ស​ដែល​ធ្វើ​អោយ​យើង​រីករាយ
នៅ​ពេល​ដែល​គេ​រីករាយ​ពេល​នៅជាមួយ​យើងអាច​បញ្ជាក់​ថា​គេ​ជាមនុស្ស​ដែល​ទទួល​ស្គាល់​នៃ​ភាព​រីករាយ​ដែល​យើង​មាន ដែល​អាច​អោយ​អារម្មណ៍​យើង​ក៏ធូរ​ស្រាល​ទៅ​តាម​នឹង​ដែរ។

៣ កំុ​តឹង​តែង​នឹង​ខ្លួន​ឯង​ពេក​
កំុ​គិត​តែ​ពីរឿង​នឿយ​ហត់​ខ្លាំង​ពេក​ ទោះ​បីជា​ការងារ​គ​ដូច​ភ្នំ ក៏គួរ​ទុក​ពេល​ខ្លះ​សំរាប់​ខ្លូន​ កំុ​គិត​តែ​ពី ធ្វើ​នេះ​ធ្វើ​នោះ​អោយ​រួច​។​

៤. មិន​មែន​រឿង​អាក្រក់​ទាំង​អស់​សុទ្ធតែ​ជា​កំហុស​របស់​ខ្លួន​ទេ
វា​មិន​អាច​ចៃដន្យ​ដល់​ថ្នាក់​រឿង​អ្វី​សុទ្ធតែជាកំហុសរបស់​ខ្លួន​ ហើយ​លែង​ហ៊ាន​ធ្វើ​អ្វីទៀតនោះទេ។ ការពិតទៅ​រាល់​កំហុស​ទាំង​អស់​សុទ្ធ​តែ​ជា​ការ​បញ្ជាក់​នៃ​ភាព​ក្លាហាន​របស់​ខ្លួន​ទៅ​វិញទេ។

៥.​ តែង​តែ​គិត​ថា​ខ្លួន​សម​នឹង​ទទួល​បានក្តី​សុខមិនថា​ក្នុង​កាលៈទេសៈណា​ក៏​ដោយ​

កំុ​អោយ​អ្នក​ណា​មក​ធ្វើ​អោយ​យើង​ស្អប់​ខ្លួន​ឯង​ គ្មាន​នរណា​ស្រលាញ់​យើង​ជាង​ខ្លួន​ឯង​ទេ ដូច្នេះ​គួរ​កំុ​អោយ​គេ​មក​ធ្វើ​អោយ​ប៉ះ​ពាល់​អារម្មណ៍យើង​។

៦. មិន​ផ្លាស់​ប្តូរ​ខ្លួន​សំរាប់​នរណា​ម្នាក់​
អ្នក​ដែល​គេ​ចូល​ចិត្ត​យើង​គឺ​ទទួល​ស្គាល់​នូវ​អ្វី ដែល​យើង​មាន​​ហើយ​រស់​នៅជាមួួយ​ជីវិត​នឹង​អ្វីដែល​ខ្លួន​មាន​ ជា​វីធីធ្វើ​អោយ​មាន​ចិត្ត​ស្អប់​ជាជាង​ខំរស់​នៅជាមួួ​យ​ជីវិ​ត​ដែល​មិន​មែន​ជា​របស់​ខ្លួន​ ព្រោះវា​មិន​អាច​ធ្វើ​អោយ​មាន​ក្តីសុខ​នោះទេ។​

អត្ថបទដោយ​៖ ហ៊ុន​ កែវលីដែត

(ហាមដាច់ខាតការយក​អត្ថបទនេះដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 010 666 520)

No comments