ព័ត៌មានថ្មីបំផុត

ចំណុច​បញ្ជាក់​ថា​អ្នក​ដទៃ​កំពុង​ស៊ីខ្សែ​លើ​អ្នក​

Loading...

ពេល​ខ្លះវា​អាច​ជា​អចេតនា ពេល​ខ្លះ វា​ជារឿង​ធម្មតា​ចំពោះ មនុុស្ស​មួយ​ចំនួន​នៅពេល​ដែល​ត្រូវ​ការ​ជំនួយ​ពី​អ្នក​ដទៃ​ តែ​យ៉ាង​ណា​ក៏​ដោយ​នៅពេល​គេ​ជួយ​ត្រូវ​ចេះសង្កេត​មើល​ឥរិយាបថ​របស់​គេ ចៀស​វាង​ការ​ធ្វើ​បាប​ខ្លួន​ឯង​ពេល​ក្រោយ​។​



១. ការលួង​លោម​
ការ​ពឹង​ពាក់​ទៅ​លើ​រឿង​ដែល​មិន​ចាំ​បាច់​ត្រូវ​ការ​ជំនួយ​ ដោយ​យក​សម្រស់​មក​ទាក់​ទាញ ធ្វើ​អោយ​គេ​លង់​ចិត្ត​ មិន​ជួយ​មិន​បាន ហើយ​កាយ​វិការ​ទាំង​នេះ គឺ​ខុស​ពី​ធម្មតា។


២. ប្រើ​ការ​កុហក​មក​បាំង​
ពន្លើស​ការ​ពិត​អោយ​យើង​ស្តាប់​ទៅដូច​ជា​មាន​បញ្ហា​ធំ​ដំុ​ អោយ​ហេតុ​ផល​មិន​ច្បាស់​លាស់ ​ដឹង​តែ​ពី ត្រូវ​បាន​ជួយ​។


៣. បដិសេដ គ្មាន​ការ​ទទួល​ខុស​ត្រូវ​
ប្រកែក​ថា​ខ្លួន​មិន​បាន​ធ្វើ​កំហុស មិន​បាន​និយាយ​អ្វី ដែល​ធ្វើ​អោយ​យើង​ជា​អ្នក​ទទួល​កំហុស​ជំនួសទៅវិញ។​


៤. គេចវេស​
ពេល​យើង​ខំ​សួរ​ដេញ​ដោលលើ​បញ្ហា​ គេតែង​ខំបែរ​ប្រធាន​បទមិន​អោយ​យើង​ចាប់​បាន​។


៥. ធ្វើ​អោយ​យើង​ខ្មាស់​គេ​​ដោយ​ចេតនា​
ធ្វើ​អោយ​អ្នកដទៃ​មើល​មក​យើង​អាក្រក់​ ដោយ​ការ​ប្រើ​ពាក្យកំប្លែង ដើម្បីអោយ​យើង​គិត​ថា​ជា​រឿង​លេង​សើច​ ។


៦. ដើរ​តួ​ជា​ជន​រង​គ្រោះ
ពេល​មក​រក​យើង​មិន​ដែល​ខ្វះ ហេតុ​ផល​ក្នុង​ការ​បង្ហាញអោយ​យើង​គិត​ថា​គេ​ពិត​ជា​កំពុង​រង​ទុក្ខហើយ​ត្រូវ​ការ​អោយ​ជួយ​លើនេះ លើ​នោះ។


៧. ធ្វើ​ដូច​អត់​ដឹង​រឿង​ពេល​យើង​ត្រូវ​ការ​វិញ
យក​ចិត្ត​ទុកដាក់​តែលើ​រឿង​របស់​ខ្លួន​ ហើយ​មិន​ខ្វល់​ពីស្ថាន​ភាពរបស់​យើង​ ពេល​យើង​ត្រូវ​ការ​ធ្វើ​ដូច​មិន​ដឹង​រឿង ភ្លេច​ចាប់​អារម្មណ៍ ឬមិន​ចេះ មិន​យល់​ពី បញ្ហា​។


អត្ថបទដោយ៖ ហ៊ុន​ កែវលីដែត​

(ហាមដាច់ខាតការយក​អត្ថបទនេះដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 010 666 520)

No comments