មើលចរិតមនុស្សតាមរយ:ការកាន់ចង្កូតបើកឡាន
Loading...
ចិត្តវិទ្យាក្នុងការមើលចរិតមនុស្សមានច្រើនបែប ច្រើនទម្រង់ដែលគួរអោយចាប់អារម្មណ៍ និងងាយស្រួលក្នុងការរៀន។ ដឹងទេថាគ្រាន់តែការកាន់ចង្កូតបើកឡានរបស់អ្នក ក៏អាចបង្ហាញយ៉ាងច្បាស់ថាអ្នកជាមនុស្សចរិតយ៉ាងម៉េចដែរ។
មើលរូបភាពខាងក្រោមនេះទៅ ហើយចាប់អារម្មណ៍ថាតើមួយណាជាស្ទាយ៍កាន់ចង្កូតរបស់អ្នក។
ចូរផ្ទៀងផ្ទាត់តាមលេខ៖
១. មនុស្សចរិតសាមញ្ញ
អ្នកចូលចិត្តរស់នៅដោយធ្វើខ្លួនអោយសាមញ្ញតាមដែលអាចធ្វើទៅបាន។
អ្នកមិនចូលចិត្តជ្រើមជ្រួលតាមសម្ភារ:និយម ហើយអ្នកជាមនុស្សនិយាយត្រង់ៗ និងមានភក្តីភាពជាមួយមិត្តភក្តិ។
២. មនុស្សចូលចិត្តលេងសើច
ខួរក្បាលរបស់អ្នកបញ្ជាសកម្មភាពប្លែកៗគ្រប់បែបយ៉ាងអោយធ្វើការ។
អ្នកជាមនុស្សកំប្លុកកំប្លែង និងរហ័សរហួន ព្រមទាំងមានការច្នៃប្រឌិតខ្ពស់
និងមានទេពកោសល្យសិល្ប:គួរអោយស្ងើចសរសើរ ដែលអ្នកផងស្រឡាញ់ចូលចិត្ត។
៣. មនុស្សបង្កើតសន្តិភាព
អ្នកមិនចូលចិត្តបង្ករឿង ឫធ្វើអោយអ្នកដទៃពិបាកដោយសារខ្លួនទេ។
បើសិនជាអ្នកនិយាយសម្តីធ្ងន់ ឫតម្លើងសម្លេងតែបន្តិច អ្នកដទៃនឹងភ្ញាក់ផ្អើល ហើយច្បាស់ណាស់រឿងនោះមិនមែនជារឿងលេងសើចនោះទេ។
អ្នកផ្តោតសំខាន់ទៅលើរឿងគ្រប់ជ្រុងជ្រោយ ហើយអ្នកតែងតែគម្រោងផែនការមុននឹងធ្វើអ្វីមួយជានិច្ច។
អ្នកតែងតែប្រាប់ខ្លួនឯងថា អ្នកត្រូវតែសម្រេចកិច្ចការមួយអោយបានល្អឥតខ្ចោះ មិនអោយរួចតែពីដៃទេ។ អ្នកជាមនុស្សមានសណ្តាប់ធ្នាប់បំផុត។
៥. មនុស្សប្រុងប្រយ័ត្នគ្រប់ជំហាន
អ្នកតែងតែត្រួតពិនិត្យសព្វគ្រប់មុននឹងចាកចេញ។ អ្នកមិនធ្វើការងារលំៗ
ឫប្រថុយប្រថានទេ អ្នកតែងតែប្រាកដថា អ្វីៗរៀបរយត្រឹមត្រូវ ឃើញច្បាស់នឹងភ្នែកទើបជឿជាក់។
អ្នកជាមនុស្សដែលអ្នកដទៃអាចពឹងពាក់បាន ជាពិសេសអំពីបញ្ហាសុវត្ថិភាព សន្តិសុខជាដើម។
៦. មនុស្សចូលចិត្តផ្សងព្រេង
អ្វីដែលអ្នកប្រាថ្នាចង់ធ្វើយ៉ាងហោចណាស់មួយដងក្នុងឆាកជីវិត
គឺការលោតឆ័ត្រយោងពីលើអាកាស ឫការលោតខ្សែពីលើចង្កេះភ្នំជាដើម។ បើទោះបីជាមិត្តភក្តិរបស់អ្នកមួយចំនួនធំមិនចូលចិត្តការសាកល្បងទាំងនេះក៏ដោយ
ក៏អ្នកនៅតែធ្វើវាអោយបានដោយខ្លួនឯង។
៧. មនុស្សមានចរិតជាថៅកែ
អ្នកចូលចិត្តដឹកនាំអ្នកដទៃអោយដើរតាមការគ្រប់គ្រងរបស់ខ្លួនស្ទើរតែគ្រប់ស្ថានការណ៍។
ដោយសារតែភាពជឿជាក់ ការដឹកនាំល្អដែលអ្នកមាន ធ្វើអោយអ្នកដទៃតែងតែមកពឹងពាក់ សួរនាំនូវឱវាទរបស់អ្នកជាប់ជានិច្ច។
៨. មនុស្សដែលអាចពឹងពាក់បាន
អ្នកផងចូលចិត្តអ្នកដោយសារតែអ្នកជាអ្នកជាជំហរក្នុងគ្រួសារ
និងតែងតែលើកទឹកចិត្តដល់មិត្តភក្តិ។ អ្នកគឺជាអ្នកស្តាប់រឿងរ៉ាវដ៏ល្អម្នាក់ និងជាអ្នកជម្រុញទឹកចិត្តអោយអ្នកដទៃតស៊ូ
ប្រឹងប្រែងដោយខ្លួនឯងបាន។
៩. មនុស្សមានចរិតរឹងរូស
អ្នកមិនសូវចាត់ទុករឿងទាំងឡាយដាក់ក្នុងបេះដូងទេ ដែលអ្នកដទៃច្រើនគិតថាអ្នកមិនដែលខ្វល់ខ្វាយនឹងរឿងអ្វីទាំងអស់។
បើទោះជាមានឧបសគ្គកើតឡើង អ្នកចូលចិត្តដោះស្រាយដោយខ្លួនឯង
ហើយតែងតែធ្វើខ្លួនអោយសប្បាយជានិច្ច។
១០. មនុស្សមិនចូលចិត្តខ្វល់រឿងគេ
អ្នកតែងតែរវល់គ្រប់ពេលវេលា ឥតល្ហែណាស់លោកអើយ ដូច្នេះហើយអ្នកក៏គ្មានពេលទៅយកចិត្តទុកដាក់លើអ្នកដទៃដែលមិនចូលចិត្តអ្នក
ហើយផ្តោតលើខ្លួនឯងច្រើនជាង។
រៀបរៀង និងសរសេរដោយ: ចន
ច័ន្ទបូតា
ប្រភពអត្ថបទពី: wiki.com
(ហាមដាច់ខាតការយកអត្ថបទនេះដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 010 666 520)













No comments