ព័ត៌មានថ្មីបំផុត

ងាយៗ​​សិក្សា​​វេយ្យាករណ៍​​អង់គ្លេស​​ Conjunction​ ​

Loading...
Conjunction ក្នុង​អង់គ្លេស ឬ ដែល​ជា​ឈ្នាប់ក្នុង​វេយ្យករណ៍​ខ្មែរ​​គឺ​ជា​ពាក្យ ឬ កន្សោម​​សម្រាប់​ភ្ជាប់​ឃ្លា​មួយ​ជា​មួយ​នឹង​ឃ្លា​មួយ​ទៀត​ដើម្បី​បង្កើត​ប្រយោគ​ថ្មី ហៅថា ល្បះផ្សំ(complex sentence)​ និង​ល្បះ​ក្រង (Compound Sentence)។ 







នៅ​ក្នុង​ភាសាអង់គ្លេស គេ​ចែក​ឈ្នាប់​​ជា​២​ប្រភេទ គឺ Coordinating Conjunction and Subordinating Conjunction:

1. Coordinating Conjunction: or FANBOYS ( For, And, Nor, But, Or, Yet, So), ប្រើ​សម្រាប់​ភ្ជាប់​ឃ្លា​ច្បង​(Independent Clause) ជា​មួយ​ឃ្លា​ច្បង​ (Independent Clause) ដូច​គ្នា។



· For: For គឺជា​ឈ្នាប់​ដែលមាន​ន័យ​ស្មើរ​ឬ​ប្រហែល​នឹង because។ វា​ត្រូវ​បាន​គេ​ប្រើ​ក្នុង​ប្រយោគ​ដែល​និយាយ​ពី​ហេតុ​(Reason).

Ex: I want to go to school, for I want to make new friends.

She cannot come to school today, for she is badly ill.

· And: And គឺជា​ឈ្នាប់​ប្រើ​ក្នុង​គោល​បំណង​បន្ថែម​ទៅ​លើ​អ្វី​ដែល​បាន​និយាយ​រួច​ក្នុង​ឃ្លា​មុន។ អ្នក​ប្រើ​វា​នៅ​ពេល​ដែល​ឃ្លា​ច្បង​ពីរ​ដូចគ្នា ហើយ​បន្ថែម​គ្នា​ទៅ​វិញ​ទៅ​មក ឬ​ស្ថានភាព​កើត​ឡើង​បន្ទាន់​គ្នា​ជា​ដើម​។

EX: I want to be a journalist, and I will do anything just to achieve it.

My mother is a teacher, and my father is a director.

· Nor: Nor ប្រើ​សម្រាប់​បញ្ជាក់​បង្ហាញ​ពី​គំនិត​បដិសេធ ឬ​ស្រប​គ្នា។

EX: She does not want to join the group, nor do I.

My friend never late before, nor do I.


· But: យើង​ប្រើ​វា​នៅ​ពេល​ដែល​យើង​ចង់​ភ្ជាប់​ឃ្លា​ចំនួន​ពីរឬ​ច្រើន​ដែល​មាន​ន័យ​ផ្ទុយ​គ្នា។

Ex: I like hanging out with my friend, but my sister like staying home.

People like watching movies, but I prefer reading book.

· Or: គេ​ប្រើ​វា​នៅ​ពេល​ដែល​និយាយពី​គំនិត​ពីរ​ដែល​ត្រូវ​ការ​ជ្រើស​រើស។

Ex: You have to eat this meal, or you will die.

I have to agree with the deal, or I will not receive anything.

· Yet:

Ex: I have not done any work, yet it is deadline already.

I have read through all chapters in this book, yet I do not understand a bit of it.

· So: គេ​ប្រើ​វា​នៅ ពេល​និយាយ​ពី​ផល (Result)

Ex: She pretend to be ill, so she do not have to go to school.

People study hard, so they will not be fooled by the others.
 

2. Subordinating Conjunction: គឺ​ជា​ប្រភេទ​ឈ្នាប់​ដែល​ភ្ជាប់គ្នា​រវាងឃ្លា​ច្បង (Independent Clause) ​ជា​មួយ​ឃ្លា​រណប(Dependent Clause) បើដើម្បី​បង្កើត​ល្បះផ្សំ (Complex Sentence)។ វា​មាន​ច្រើន​ដូច​ជា Because, since, before, after, until, so that, as if, as long as, as much as, now that, lest, whenever, as soon as, provided (that), where, wherever, as though,… ។


ឈ្នាប់​ទាំង​នេះ​ជា​ពាក្យ​ប្រើ​សម្រាប់​បង្ហាញ​ពី ពេល ទីកន្លែង ហេតុផល ស្ថានភាព​ផ្ទុយ លក្ខខណ្ឌ គោលបំណង...​។ បើ​សិន​ជា​ឃ្លា​ដែល​មាន​ប្រើ​ឈ្នាប់​នេះ​នៅ​ខាង​មុខ អ្នក​ត្រូវ​ការ​ប្រើ comma តែ​បើ​សិនជា​អ្នក​ប្រើ​នៅ​ពាក់​កណ្តាល​ល្បះ comma មិន​ត្រូវ​ការ​ប្រើ​ទេ។

· ពាក្យ​បង្ហាញ​ពី ពេល៖ (Before, after, as soon as, as, when, while, since, …)

Ex: After I have breakfast, my mom always take me school.

My family always meet and talk for a while before going to bed.

· ពាក្យ​បង្ហាញ​ពី ហេតុផល ( Because, as, since,…)

Ex: Because she really want to pass the exam, she decide to skip many parties to make time for study.

I will go there since you ask me to.

· ពាក្យ​ប្រើ​បង្ហាញ​ពី​ គោល​បំណង៖ (so that, …)

Ex: I eat so that I can live.

អត្ថបទដោយ៖ ហ៊ាង សុគន្ធារី

ហាមដាច់ខាតការយក​អត្ថបទនេះដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 010 666 520

No comments