ខ្លីៗខ្លឹមៗពីតារានិករ Leo
Loading...
ភាពវិជ្ជមាននិងអវិជ្ជមានតែងកើតមានឡើងនៅលើមនុស្សគ្រប់រូប ប៉ុន្ដែអ្នកអាចដឹងបានទេថា នៅក្នុងខ្លួនអ្នក គុណសម្បត្ដិនិងគុណវិបត្ដិមួយណាមានច្រើនជាង។ សំរាប់ថ្ងៃនេះដែរ បណ្ណាល័យខ្មែរសូមលើកឡើងពីផលវិជ្ជមាននិងអវិជ្ជមាននិងចំនុចមួយចំនួនទៀតរបស់តារានិករ Leo មកបកស្រាយនូវខាងក្រោមនេះ ។
១. គុណសម្បត្ដិ
សំរាប់តារានិករ Leo គុណសម្បត្ដិមានប្រហាក់ប្រហែលនឹងគុណវិបត្ដិដែរ ដោយតារានិករ Leo ជាមនុស្សដែលមានចិត្ដល្អ សប្បុរសធម៌ ទូលាយ មានគំនិតឆ្នៃប្រឌិតក្នុងការធ្វើអ្វីមួយ។ ម្យ៉ាងទៀតតារានិករនេះមានគំនិតម៉ឺងម៉ាត់ ម៉ត់ចត់ មិនចង់ឲ្យគេមកថាឲ្យខ្លួនចំពោះរឿងការងារ។

២. គុណវិបត្ដិ
សំរាប់គុណវិបត្ដិរបស់ Leo វិញក៏មានច្រើនគួរសមដែរ ដោយតារានិករនេះជាមនុស្សដែលចូលចិត្ដជ្រៀតជ្រែកក្នុងរឿងអ្នកដទៃ ហើយចូលចិត្ដត្រួតត្រាអ្នកផ្សេង។ មួយវិញទៀតតារានិករនេះមានចិត្ដមានះ តាមតែគំនិតឬមានជំនឿលើខ្លួនងង។ មានពេលខ្លះទៀតដោយសារតែភាពម៉ឺងម៉ាត់របស់ខ្លួន Leo មិនចេះយោគយល់ឬលើកលែងឲ្យអ្នកដទៃ។

៣. ភាពទាក់ទាញ
ដោយសារតែតារានិករ Leo មានភាពម្ញិកម្ញក់ ចូលចិត្ដបញ្ចេញរឹកគួរស្រលាញ់ទើបមានមនុស្សជាច្រើនចូលចិត្ដតារានិករនេះ។ មួយវិញទៀតតារានិករនេះមានឬកពារគួរឲ្យគោរព មានភាពគួរសម ចំពោះអ្នកផងទាំងពួង។

៤. នៅពេលដែលតារានិករ Leo ឈ្នះឆ្នោត
មិនថាអ្នកណាទេ នៅពេលដែលត្រូវឆ្នោតពិតជាសប្បាយចិត្ដនិងរំភើបជាខ្លាំង។ ចំពោះ Leo វិញនៅពេលដែលត្រូវឆ្នោតហើយគឺនឹងចាយលុយនោះទាំងអស់គឺមិនទុកទេ។

៥. សកម្មភាពរបស់ Leoនៅពេលព្រឹក
គឺថាប្រសិនបើអ្នកចូលបន្ទប់ទឹកក្រោយតារានិករ Leoនោះគឺមានន័យថាអ្នកមិនបាច់ចូលបន្ទប់ទឹកតែម្ដង ព្រោះថាសកម្មភាពពេលព្រឹករបស់ Leo គឺចូលបន្ទប់ទឹករាប់ម៉ោង៕

ប្រែសម្រួលដោយ ណយ ធានី
ប្រភព Zodi.ack
(ហាមដាច់ខាតការយកអត្ថបទនេះដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 010 666 520)

No comments