ធ្វើម៉េចកុំឲ្យមានការគាបសង្កត់ពីមិត្តភក្តិ (Peer Pressure)?
Loading...
មនុស្សទាំងអស់ ជាពិសេសយុវវ័យតែងទទួលរងការគាបសង្កត់ពីមិត្តភក្តិ។ ការគាបសង្កត់នេះមានន័យថាអ្នកត្រូវបានគេបង្ខិតបង្ខំដោយផ្ទាល់ឬមិនផ្ទាល់ ឲ្យធ្វើអ្វីមួយដែលពួកម៉ាកកំពុងធ្វើ។ អ្នកអាចអនុវត្តវិធីខាងក្រោមនេះដើម្បីចៀសវាងការគៀបសង្កត់នេះ៖

១. និយាយថាទេ
និយាយថាទេទៅកាន់អ្វីដែលអ្នកមិនចង់ធ្វើ និងអ្នកគិតថាមិនត្រូវ ដោយម៉ឺងម៉ាត់ និងដោយមិនខ្លាចអ្វីដែលគេគិត។
២. និយាយដដែលៗ
កុំខ្លាចនូវការនិយាយដដែលៗពីជំហររបស់អ្នក។ ពេលអ្នកប្រាប់ពីជំហររបស់អ្នកទៅមិត្តជារឿយៗនោះគេនឹងដឹងហើយឈប់នាំអ្នកទៅធ្វើរឿងមិនល្អ។
៣. ដើរចេញ
៤. ស្វែងរកការគាំទ្រ
ស្វែងរកការគាំទ្រពីមនុស្សជុំវិញខ្លួន ព្រោះអ្នកផ្សេងក៏អាចនឹងត្រូវបានគេបង្ខិតបង្ខំដូចអ្នកដែរ ដូច្នេះការនិយាយទៅកាន់មនុស្សដែលស្ថិតក្នុងស្ថានភាពដូចគ្នាជារឿងសំខាន់បំផុត។
៥. កុំគាបសង្កត់អ្នកដទៃ
បើសិនអ្នកស្អប់ការគាបសង្កត់ហើយមិនចង់ឲ្យគេធ្វើបែបនេះដាក់អ្នក អ្នកក៏មិនត្រូវធ្វើដាក់គេដែរ៕
អត្ថបទ៖ ជី បូណ៌មី
ប្រភព៖ Your life counts
ហាមដាច់ខាតការយកអត្ថបទនេះដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 010 666 520

១. និយាយថាទេ
២. និយាយដដែលៗ
៣. ដើរចេញ
ដើរចេញពីក្រុមមនុស្សដែលផ្តល់សម្ពាធដល់អ្នក និងមនុស្សដែលបង្ខំអ្នកធ្វើអ្វីដែលអ្នកមិនចង់ធ្វើ។
៤. ស្វែងរកការគាំទ្រ
៥. កុំគាបសង្កត់អ្នកដទៃ
អត្ថបទ៖ ជី បូណ៌មី
ប្រភព៖ Your life counts
ហាមដាច់ខាតការយកអត្ថបទនេះដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 010 666 520









No comments