ចង់បញ្ឈប់ទម្លាប់ Procrastination មែនទេ?
Loading...
ទម្លាប់ Procrastination វាមិនល្អនោះទេ ហើយសិស្សគ្រប់រូបសុទ្ធតែដឹងច្បាស់ពីវា។ ប៉ុន្តែមានសិស្សចំនួនតិចណាស់ដែលអាចគេចផុតពីវាបាន។ បើចង់បោះបង់ទម្លាប់ Procrastination វាមិនពិបាកនោះទេដោយអ្នកអាចអនុវត្តិតាមវិធីងាយៗដូចជា៖
១. បំបែកកិច្ចការទាំងអស់ជាផ្នែកតូចៗ
ជាធម្មតាសិស្សគ្រប់រូប procrastinate ដោយសារតែពួកគេមានកិច្ចការច្រើនពេក។ ពួកគេស្រ្តេសជាមួយកិច្ចការទាំងនោះពេក ក៏ចេះតែបណ្ដែតបណ្ដោយទុកកិច្ចការទាំងអស់ឲ្យគររហូតដល់ថ្ងៃចុងក្រោយដែលគ្រូប្រមូល។ បែបនេះអ្វីដែលអ្នកត្រូវធ្វើ គឺបែងចែកកិច្ចការទាំងនោះជាផ្នែកតូចៗ និងព្យាយាមធ្វើរឺបញ្ចប់វាជារៀងរាល់ថ្ងៃ។
២. ផ្លាស់ប្ដូរបរិស្ថានជុំវិញខ្លួន
បរិស្ថានផ្សេងគ្នានឹងបង្កើតឲ្យមានលទ្ធឋផលផ្សេងគ្នា។ អ្នកគួរតែរៀបចំកន្លែងសិក្សារបស់អ្នកឲ្យបានស្អាតរៀបរយ ដោយធ្វើយ៉ាងណាអ្នកត្រូវតែប្រាកដថាបន្ទប់សិក្សារបស់អ្នកមិនធ្វើឲ្យអ្នកមានអារម្មណ៍ងងុយគេងនោះទេ។
៣. បង្កើតកាលវិភាគខ្លួនឯងឲ្យបានច្បាស់លាស់មួយ
វាគឺជាការដាក់កម្រិតលើខ្លួនឯងដែលទាមទារឲ្យអ្នកត្រូវធ្វើតាមយ៉ាងជាប់លាប់។ បន្ទាប់ពីទទួលកិច្ចការសាលារួច អ្នកត្រូវតែបង្កើតកាលវិភាគមួយសម្រាប់បំពេញកិច្ចការទាំងនោះ។ ការធ្វើបែបនេះនឹងជួយជុំរុញទឹកចិត្តអ្នក ឲ្យបញ្ចប់រាល់កិច្ចការដែលអ្នកបានកំណត់ពេលវេលារួចហើយ។
៤. ដើរជាមួយមនុស្សដែលជុំរុញទឹកចិត្តអ្នកឲ្យឈប់ Procrastination
អ្នកត្រូវតែឆ្លាតដោយព្យាយាមសម្គាល់ថាមិត្តភក្តិម្នាក់ណាដែលឧស្សាហ៍ព្យាយាម និងយកចិត្តទុកដាក់លើការសិក្សាខ្លាំង ហើយតែងតែបំពេញកិច្ចការទាំងអស់មិនដែលយឺតពេលនោះទេ។ នៅពេលដែលអ្នកដើរជាមួយមនុស្សប្រភេទនេះ អ្នកនឹងមានការជុំរុញទឹកចិត្តខ្លួនឯងនិងព្យាយាមផ្លាស់ប្ដូរទៅតាមមិត្តភក្តិនោះ។
៥. ប្រាប់អ្នកដទៃពីគោលបំណងរបស់អ្នក
ការធ្វើបែបនេះជាការជំរុញទឹកចិត្តអ្នកឲ្យព្យាយាមធ្វើកិច្ចការផ្សេងទាំងអស់បានទាន់ពេលវេលា ដោយមិនបណ្ដែតបណ្ដោយទុកវាចោលដល់ថ្ងៃកំណត់នោះទេ។ អ្នកអាចប្រាប់មិត្តភក្ដិ ក្រុមគ្រួសារក៏បាន ព្រោះថាការប្រាប់បែបនេះ ពួកគេនឹងសាកសួរអ្នកពីដំណើរការរាល់ពេលដែលអ្នកបានជួបពួកគេ។ ដើម្បីចៀសវាងភាពខ្មាសគេ អ្នកនឹងព្យាយាមបញ្ចប់កិច្ចការទាំងអស់ឲ្យបាន។
៦. ព្យាយាមបោះបង់ពាក្យថា “ចាំស្អែក”
ពាក្យថាស្អែកគឺស្អែករហូតគ្មានថ្ងៃចប់នោះទេ។ បែបនេះអ្នកត្រូវតែឈប់ប្រើប្រាស់ពាក្យនេះ និងត្រូវចាប់ផ្ដើមធ្វើវាភ្លាមដោយមិនត្រូវរកលេសនេះ លេសនោះ ហើយចាំថ្ងៃនេះ ថ្ងៃនោះនោះទេ។ ធ្វើវាភ្លាមៗ នោះអ្នកអាចចាកផុតពី Procrastination បានយ៉ាងងាយ។
ប្រភព៖ Lifehack
អត្ថបទដោយ៖ ប៉ោ គឹមហុក
ហាមដាច់ខាតការយកអត្ថបទនេះដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 010 666 520

No comments