ព័ត៌មានថ្មីបំផុត

"WannaCry" មេរោគកុំព្យូទ័រប្រភេទថ្មីដែលយេីងគួរតែប្រុងប្រយ័ត្ន

Loading...
ការប្រេីប្រាស់កុំព្យូទ័រនិងអ៊ីនធេីណេតបានផ្ដល់ភាពងាយស្រួលជាច្រេីនដល់មនុស្សសព្វថ្ងៃតែទោះជាយ៉ាងណាវាក៏នៅតែមានភាពហានិភ័យសម្រាប់យេីងដូចគ្នាបេីសិនជាយេីងប្រេីប្រាស់វាដោយមិនមានការប្រុងប្រយ័ត្នដូចជាការវាយប្រហារតាម​Virus ផ្សេងៗពីHacker ជាដេីម។




WannaCry គឺជាមេរោគកុំព្យូទ័រថ្មីមួយកំពុងសាយភាយពេញពិភពលោកដែលក្រុម​ Hacker ទេីបតែបង្កេីតឡេីងក្នុងគោលបំណងដេីម្បីលួចទិន្នន័យពីកុំព្យូទ័ររបស់យេីងហេីយគោលដៅរបស់ពួកគេគឺកុំព្យូទ័រដែលប្រេីប្រាស់ប្រព័ន្ធប្រតិបត្តិការ​ OS Microsoft Windowsនេះតែម្ដង។

ការវាយប្រហារតាមអ៊ីនធេីណេតនេះបានចាប់ផ្ដេីមតាំងពីថ្ងៃទី១២ខែឧសភាឆ្នាំ២០១៧នេះនិងយ៉ាងហោចណាស់វាបានវាយប្រហារកុំព្យូទ័រចំនួន​ 230,000 គ្រឿងក្នុងចំណោម​ 150ប្រទេសហេីយប្រទេសដែលទទួលការវាយប្រហារខ្លាំងបំផុតមានដូចជា​ Russia, Ukraine, India, និង​ Taiwan​ 



ការវាយប្រហារនេះត្រូវបានកេីតឡេីងតាមរយៈ​ EternalBlue ដែលជាចន្លោះប្រហោងមួយរបស់​Microsoft Window និងរកឃេីញដោយ​ U.S. National Security Agency តាំងពី២ខែមុនការវាយប្រហាមកដល់តែទីបំផុតក៏ត្រូវក្រុម​ Hacker ឈ្មោះថា​ The Shadow Broker បានបញ្ចេញវាចេញមកហេីយបង្កេីតទៅជាមេរោគប្រភេទ​ WannaCry នេះ។



យ៉ាងណាមិញក្រុមហ៊ុន​ Microsoft ក៏បានចេញនូវកំណែទម្រង់អាប់ដេតថ្មីដេីម្បីជួសជុលចំណុចប្រហោងមួយនុះផងដែរតែមានអ្នកប្រេីប្រាស់ជាច្រេីនពុំបានអាប់ដេត​ Window របស់ខ្លួនជាហេតុនាំអោយក្រុម​ Hacker អាចចូលទៅគ្រប់គ្រងក្នុងកុំព្យូទ័ររបស់គេបាន។​  ពួកគេនិងចាប់ផ្ដេីមដោយការ​ Encrypts រាល់​ Data សំខាន់ៗនៅក្នុងកុំព្យូទ័រ បន្ទាប់មកក្រុម​ Hacker និងជំរិតទារប្រាក់ពី៣០០$ ទៅ​ 600$ ទៅតាមទំហំទិន្នន័យដែលមានហេីយបេីសិនជាមិនផ្ទេរប្រាក់អោយនោះទេពួកគេនិងលុបឬបញ្ចេញទិន្ន័យសំងាត់ទាំងនោះទៅកាន់សាធារណៈជាក់ជាមិនខាន។




គួររំលឹកផងដែរថាចំពោះ​ Window Xp និង​ Window 2003​ បានបិទមិនអោយមានការអាប់ដេតជំនាន់ថ្មីយូរណាស់មកហេីយតែដោយសារតែមានបញ្ហានេះកេីតឡេីងក្រុមហ៊ុន​ Microsoft ក៏បានបង្កេីតទម្រង់អាប់ដេតសម្រាប់​ Window version ចាស់ៗទាំងនោះផងដែរ។

បច្ចុប្បន្នមេរោគប្រភេទនេះពុំទាន់មានវត្តមាននៅក្នុងប្រទេសយេីងនៅឡេីយទេតែទោះជាយ៉ាងណាយេីងគួរតែមានការប្រុងប្រយ័ត្នខ្ពស់ដោយគប្បីអាប់ដេត​ Window របស់អ្នកទៅកាន់ជំនាន់ចុងក្រោយបំផុតទេីបជាការប្រសេីរ។

អត្ថបទដោយ៖ជុំរស្មី

No comments