8 វិធីងាយៗធ្វើឲ្យគ្រូសប្បាយចិត្ត និង ឲ្យពិន្ទុច្រើន
Loading...
ក្នុងនាមជាសិស្ស
អ្នកត្រូវតែធ្វើយ៉ាងណាឲ្យគ្រូគាត់ចូលចិត្ត។ ហេតុដូចនេះហើយ
អ្នកត្រូវតែមានអ្វីដើម្បីimpressគាត់។ តើអ្នកដឹងថាត្រូវធ្វើអ្វីខ្លះដើម្បី impressដែរឺទេ?
តោះទៅអានអត្ថបទាំងមូលខាងក្រោមទាំងអស់គ្នា៖
១.
ផ្ដោតអារម្មណ៍រាល់ពេលក្នុងថ្នាក់រៀន
រាល់ពេលដែលគ្រូររបស់អ្នកប្រាប់ឲ្យធ្វើអ្វីមួយនោះ
អ្នកត្រូវតែស្ដាប់បង្គាប់ធ្វើតាមគ្រប់ពេលវេលា។ ហើយម្យ៉ាងវិញទៀត អ្នកត្រូវតែធ្វើយ៉ាងណាមករៀនឲ្យបានទៀងទាត់ដោយមិនត្រូវយឺតនោះទេ។
អ្នកក៏មិនត្រូវបង្ករភាពរញ៉េរញ៉ៃក្នុងថ្នាក់រៀនផងដែរ។
២. ធ្វើរាល់ Homework ទាំងអស់
បើសិនជាគ្រូដាក់ Homeworkឲ្យធ្វើនោះ អ្នកត្រូវតែប្រាកដថាអ្នកបានបញ្ចប់វាមុនពេលមកដល់ថ្នាក់រៀន។
អ្នកមិនត្រូវមកដៃទទេ ហើយប្រាប់គ្រូថាអ្នកភ្លេចធ្វើវានោះទេ។ ព្រោះថាការឆ្លើយបែបនេះ
នឹងធ្វើឲ្យគាត់គិតថា អ្នកមិនមានការយកចិត្តទុកដាក់និងឲ្យតម្លៃដល់នោះទេ។ ទោះបីជា Homeworkនឹងអ្នកមិនសូវយល់រឺពិបាកពេកក៏ដោយ
អ្នកត្រូវតែធ្វើហើយប្រគល់ឲ្យគ្រូ។ ការធ្វើបែបនេះបង្ហាញនូវភាពព្យាយាមរបស់អ្នក។
៣. ឆ្លើយសំណួរ
ពេលដែលគ្រូសួរសំណួរគឺជាពេលវេលាមួយដែលអ្នកអាចimpressគាត់បាន។ ប៉ុន្តែដើម្បីឆ្លើយបាននោះ
អ្នកត្រូវតែមានការត្រៀមខ្លួនដោយអានរាល់មេរៀនទុកជាមុនគ្រប់ពេល។ ការធ្វើបែបនេះ
ចំណេញខ្លាំងព្រោះអ្នកបានទាំងចំណេះ ថែមទាំងធ្វើឲ្យគ្រូចូលចិត្តថែមទៀតផង។
៤. ចេះជួយយកឧស្សាហ៍គាត់
អ្នកត្រូវចាំថា
អ្នកណាក៏ចូលចិត្តមនុស្សចិត្តល្អចេះគោរពចាស់ទុំដែរ។ ហេតុដូចនេះ
រាល់គ្រប់ពេលដែលអ្នកជួបពួកគាត់អ្នកត្រូវតែចេះគោរពដោយឲ្យសម្លៃខ្ពស់
និងជួយគាត់បើសិនជាគាត់កំពុងធ្វើអ្វីមួយនោះ។ ឧទាហរណ៍ ដូចជាការជួយកាន់ឥវ៉ាន់គាត់ក៏ធ្វើឲ្យគាត់សប្បាយចិត្តដែរ។
៥. ស្ម័គ្រចិត្តឲ្យបានច្រើនក្នុងថ្នាក់
វាក៏ជាពេលវេលាដែលអាចឆាបយកការចូលចិត្តពីគ្រូរបស់អ្នកផងដែរ។
គ្រប់ពេលដែលគ្រូត្រូវការអ្នកស្ម័គ្រចិត្តធ្វើអ្វីមួយនោះ
អ្នកត្រូវមានភាពក្លាហានចេញមុខនឹងទទួលធ្វើកិច្ចការនោះ។
៦. និយាយពាក្យថាអគុណ
អ្នកមិនចាំបាច់និយាយពាក្យថា អរគុណរាល់ថ្ងៃនោះទេ។
តែអ្នកត្រូវតែនិយាយវា រាល់ពេលណាដែលវាចាំបាច់។ ការអរគុណមិនចាំបាច់ជាពាក្យសម្ដីគ្រប់ពេលនោះទេ
អ្នកក៏សរសេររឺផ្ញើរសារឲ្យគាត់ក៏បានដោយអរគុណរាល់អ្វីដែលគាត់បានជួយ ដូចជាការពន្យល់ពី Homeworkបន្ថែមជាដើម។
៧. ជូនកាដូរដែលមិនអាចបំភ្លេចបាន
អ្នកត្រូវតែមានកាដូររាល់ថ្ងៃដែលពិសេសៗសម្រាប់គ្រូរបស់អ្នក
ព្រោះវានឹងធ្វើឲ្យគាត់រំភើបចិត្តជាខ្លាំង។
កាដូរទាំងនោះមិនចាំបាច់ជាអ្វីដែលមានតម្លៃថ្លៃនោះទេ។ អ្នកអាចជូនកាដូរនៅថ្ងៃខួបកំណើត
ថ្ងៃទិវាគ្រូបង្រៀន រឺមុនការធ្វើដំណើរកំសាន្តរបស់គាត់។
អត្ថបទដោយ៖ ប៉ោ គឹមហុក
ប្រភព៖ ThoughtCo
(ហាមដាច់ខាតការយកអត្ថបទនេះដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 010 666 520)
(ហាមដាច់ខាតការយកអត្ថបទនេះដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 010 666 520)





No comments