ព័ត៌មានថ្មីបំផុត

ភាព​ខុសគ្នា​ក្នុង​ការ​ប្រើ​ Although,​ though,​ In spite of,​ despite​

Loading...
ក្នុង​ភាសា​អង់គ្លេស ពាក្យ​ដែល​មាន​ន័យ​ប្រហាក់​ប្រហែល​គ្នា​មាន​ច្រើន​ណាស់ ហើយ​ជួន​កាល​មាន​ការ​ប្រើ​ស្រដៀង​គ្នា​ទៀត​ផង។ ពេល​ដែល​ត្រូវ​ប្រើ​ពាក្យ​ធម្មតា វា​មិន​មែន​ជា​បញ្ហា​ទេ តែ​បើ​សិន​ជា​ពាក្យ​ទាំង​នោះ​ទាក់​ទង​នឹង​វេយ្យាករណ៍​វិញ វា​ពិត​ជា​ពិបាក​មិន​ខាន។ ក្នុង​ចំណោម​នោះ​ដែរ Although, though, In spite of, despite គឺជា​ពាក្យដែល​មាន​ន័យច្រលំគ្នា និង​ប្រើ​ប្រាស់​ខុស​ៗ​គ្នា​នៅ​ក្នុង​ប្រយោគ។ ខាង​ក្រោម​នេះ​គឺជា​ការ​ប្រើ​ប្រាស់​របស់​ពួក​វា៖ 





1. ការ​ប្រើ​ប្រាស់​ Although, even though និង though
Although, even though និង though គឺជា​ឈ្នាប់។ វា​ប្រើ​សម្រាប់​ភ្ជាប់​ឃ្លា​ពីរ​ឬ​ច្រើន។ ជា​ធម្មតា ពួក​វា​ត្រូរ​បាន​ប្រើ​នៅ​ខាង​មុខឃ្លា ឬ (ប្រធាន និង កិរិយា) ។ តែ​ក្នុង​ចំណោម​ពាក្យ​ទាំង​បី even though ត្រូវ​បាន​ប្រើ​ក្នុង​ន័យ​សង្កត់​ធ្ងន់ ជាជាង​ការ​ប្រើ ​although និង​ though។ បើ​អ្នក​ប្រើ Although, even though ឬ though នៅ​ខាង​មុខ​ល្បះ អ្នក​ត្រូវ​ដាក់ comma(,)។ តែ​បើ​ប្រើ​នៅ​កណ្តាល​ល្បះ comma(,) មិន​ត្រូវ​ការ​ទេ។

Ex:

- I still enjoy the holiday although it rained every day.

- Although she work hard for it, she still cannot get it.

- Though she sick, she is still going to school.

- We decided to sell the house even though we do not have place to go..

- Even though she does not rich, she is happy.



2. ការ​ប្រើ​ប្រាស់​របស់ In spite of និង Despite

In spite of និង Despite គឺជា​ធ្នាក់។ គេ​ប្រើ​ពួក​វា​នៅ​មុខ​ នាម កន្សោម​នាម ឬ កន្សោម។ ពួក​វា​មាន​ន័យ​ដូច although ដែរ។ តាម​ពិត​ទៅ យើង​ក៍​អាច​ប្រើ​ពួក​វា​ទាំង​ពីរ​ជា​មួយ​ឃ្លា​ (នាម + កិរិយា) បាន​ដែរ គឺ​ដោយ​បន្ថែម the fact that.

Ex:

- In spite of the fact that he work hard, he cannot manage to pass the exam.

- Despite the fact that he fail, he still act happily.

- In spite of his ambition, he decided to get married.



- Despite the illness inside me, I will never give up on study.

ដោយ៖ ហ៊ាង សុគន្ធារី
ហាមដាច់ខាតការយក​អត្ថបទនេះដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 010 666 520  

No comments