របស់ប្រើប្រាស់ប្រចាំថ្ងៃទាំង១០ មានតម្លៃនឹកស្មានមិនដល់
Loading...
ពិតមែនហើយវាមិនមែនជារបស់អ្វីអស្ចារ្យណាស់ណានោះទេមិនថាអ្នកមាន ឬអ្នកក្រគឺតែងតែប្រើប្រាស់វាប្រចាំថ្ងៃ ប៉ុន្តែខាងក្រោមនេះយើងនិងបង្ហាញរបស់ប្រើប្រាស់ប្រចាំថ្ងៃមួយចំនួន ដែលមានតម្លៃថ្លៃរហូតអ្នកស្មានមិនដល់។
១. ស្រោមជើង $1.800
ជឿអត់ថាស្រោមជើងមួយគូនេះមានតម្លៃរហូតទៅដល់ ១,៨០០ដុល្លាអាមេរិក ? យ៉ាងណាវាជាតម្លៃនៅលើទីផ្សារដែលមានពិតជាមួយនិងស្រោមជើងម៉ាក Falke ហើយបានក្លាយជាស្រោមជើងដែលមានតម្លៃថ្លៃបំផុតនៅលើពិភពលោក និងជាប្រភេទស្រោមជើងដែលមានចំនួនកំណត់។
២. Iphone $15.3លាន
ចាប់តាំងពីការដាក់លក់ដំបូងបំផុតនារដូវក្ដៅក្នុងឆ្នាំ ២០០៧ មក Iphone ក៏បានក្លាយជាម៉ាកទូរស័ព្ទមួយដែលមានភាពល្បីល្បាញពាសពេញពិភពលោក តែអ្នកបានដឹងដែរឬទេថាក្រុមហ៊ុននេះក៏បានផលិតនូវទូរស័ព្ទ Iphone 5 មួយប្រភេពដែលមានតម្លៃរហូតទៅដល់ ១៥.៣លានដុល្លាអាមេរិក ព្រោះតែទូរស័ព្ទប្រភេទនេះបានស្រោបជាមួយ មាសទំងន់ ២៤ក្រាត់ និងរំលេចដោយគ្រាប់ពេជ្រពណ៌ខ្មៅនិងសនៅខាងលើកញ្ចក់អេក្រង់រហូតទៅដល់ ៦០០គ្រាប់។
៣. ថ្នាំដុសធ្មេញ $100
វាជាថ្នាំដុសធ្មេញមួយប្រភេទដែលមានឈ្មោះថា Theodent និងត្រូវបានបង្កើតដោយ Dr.Tetsu Nakamoto ដែលវាមានតំលៃរហូតទៅដល់ ១០០ដុល្លាក្នុងមួយដបហើយវាមិនមានលក់គ្រប់ទីផ្សារទាំងអស់នោះទេ។
៤. ក្រដាស់អនាម័យ $1.5លាន
វាគឺជាដែលគួរអោយភ្ញាក់ផ្អើលខ្លាំងណាស់ ព្រោះគ្រាន់តែក្រដាស់អនាម័យមួយដុំសោះមានតំលៃរហូតទៅដល់ ១.៥លានដុល្លាអាមេរិក ព្រោះតែវាត្រូវបានគេផលិតជាមួយនិងមាសទំងន់ ២២ក្រាត់ ដែលជាផលិតផលមកពីប្រទេស អូស្ត្រាលី។
៥. Keyboard $548
សម្រាប់អ្នកប្រើប្រាស់កុំព្យូទ័រតែងតែចង់បានក្រដាចុចដែលងាយស្រួលចុចនិងប្រើប្រាស់បានយូរក្នុងការប្រើប្រាស់ប្រចាំថ្ងៃដូច្នេះអ្នកប្រហែលជាអាចពិចារណាជាមួយក្ដាចុចមួយប្រភេទនេះដែលផលិតដោយលោក Gokukawa ក្នុងតំលៃត្រឹមតែ ៥៤៨ដុល្លាអាមេរិកតែប៉ុណ្ណោះ។
៦. Popcorn
ខ្លាំងបាត់ពោតលីងសោះមានតំលៃរហូតទៅដល់ ២៥០ដុល្លាអាមេរិក តែបើនិយាយពីគ្រឿងផ្សំវិញកប់របស់គេដែរហ្នឹងព្រោះត្រូវបានផលិតពីគ្រឿងផ្សំដែលពិបាករក និងល្អបំផុតក្នុងពិភពលោក ហើយសំខាន់បានផលិតលាយជាមួយកំទេចមាស ដែលអាចទទួលទានបានរហូតទៅដល់់ ២៣ក្រាត់ផងដែរ។
៧. ឆ័ត្រ
ឆ័ត្រនេះជាផលិតផលរបស់ក្រុមហ៊ុន Billionaire Couture ដែលត្រូវបានផលិតពីស្បែកក្រពើសុទ្ធដែលមានតំលៃរហូតទៅដល់ ៥០.០០០ដុល្លាអាមេរិក តែឆ័ត្រប្រភេទនេះមិនអាចបត់បាននោះទេព្រោះតែទម្ងន់របស់វា។
៨. កាំបិត
កាំបិតមួយដើមនេះជាផលិតផលដែលមានឈ្មោះថា Nemusk ដែលត្រូវបានផលិតដោយស្បែកសត្វ និងដែកដែលល្អបំផុតបូករួមជាមួយគ្រាប់ពេជ្រមួយចំនួន ហើយវាបានក្លាយជាកាំបិតដែលមានតំលៃថ្លៃបំផុតក្នុងពិភពលោកដោយតំលៃរបស់វាគឺ ៤០.០០០ដុល្លាអាមេរិក។
៩. មីកំប៉ុង
ត្រឹមតែមីកំប៉ុងសោះតែមានតំលៃថ្លៃរហូតទៅដល់ ៥០ដុល្លាអាមេរិកក្នុងមួយកំប៉ុង តែតាមពិតទៅមីប្រភេទនេះគឺលក់សម្រាប់អ្នកមានដែលចំនូលដែលរកបាន គឺទុកសម្រាប់ធ្វើការបរិច្ចាគតែប៉ុណ្ណោះ។
១០. កាសត្រចៀក
ជាទូទៅយើងតែងតែឃើញជាមួយកាសដែលភាគច្រើនត្រូវបានផលិតឡើងពីជ័រ ឬដែកតែប៉ុណ្ណោះតែជាមួយកាសមួយប្រភេទនេះគឺត្រូវបានផលិតដោយមាសទម្ងន់ ១៨ក្រាត់ និងរំលេចទៅដោយពេជ្រ ១១៨គ្រាប់ដែលមានតំលៃរហូតទៅដល់ ៥.២០០ដុល្លារ។
អត្ថបទដោយ៖ ជុំ រស្មី
ហាមដាច់ខាតការយកអត្ថបទនេះដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 010 666 520។

No comments