២០ម៉ោងជួយឲ្យអ្នករៀនអ្វីថ្មីៗបានទាំងអស់
Loading...
ការរៀនអ្វីថ្មីៗមិនពិបាកទៀតនោះទេ។ អ្នកអាចធ្វើវាបានដោយចំណាយពេលត្រឹមតែ ២០ម៉ោងប៉ុណ្ណោះ។ តោះទៅសិក្សាអ្វីថ្មីៗទាំងអស់គ្នាដោយគ្រាន់តែធ្វើតាមវិធីទាំង ៤ខាងក្រោមប៉ុណ្ណោះ។

១. ធ្វើការវិភាគលើជំនាញមួយនោះ
បន្ទាប់ពីរៀនអ្វីមួយហើយ អ្នកត្រូវតែធ្វើការវិភាគឲ្យបានម៉ត់ចត់ថាតើអ្នកចង់ចេះអ្វីពីវា។ ជំនាញជាច្រើន ត្រូវបានបែងចែកជាផ្នែកតូចៗជាច្រើនទៀត។ បែបនេះហើយនៅពេលដែលអ្នកដឹងថា ផ្នែកតូចៗមួយណាសំខាន់នោះអ្នកអាចចាប់ផ្ដើមសិក្សាពីវាមុនគេ។
២. ជ្រើសរើសធនធានដែលល្អ
ការសិក្សាគឺទាមទារជាសំខាន់នូវធនធានគ្រប់គ្រាន់។ អ្នកត្រូវតែជ្រើសរើស ប្រភពដែលល្អណាមួយដើម្បីជួយដល់ការរៀនរបស់អ្នក។ ក្នុងនោះអ្នកអាចជ្រើស សៀវភៅ ទស្សនាវដ្ដី DVDs រឺក៏ប្រភពផ្សេងៗទៀតបាន។
៣. នៅឲ្យឆ្ងាយពីរបស់រំខាន
អ្នកដឹងច្បាស់ណាស់ពីខ្លួនអ្នក ថាតើអ្វីទៅជារបស់ដែលទាក់ទាញងារម្មណ៍អ្នកខ្លាំងបំផុត។ បើសិនវាជា ទូរទស្សន៍ ទូរស័ព្ទ រឺរបស់មួយចំនួនទៀតនោះអ្នកត្រូវតែនៅឲ្យឆ្ងាយពីពួកវា។ ពេលធ្វើបែបនេះបាន អ្នកនឹងអាចរៀនជំនាញថ្មីបានយ៉ាងងាយ។
៤. ចំណាយពេលយ៉ាងហោចណាស់២០ម៉ោងដើម្បីអនុវត្ត
នៅពេលដែលអ្នកចង់បង្កើតរឺរៀនជំនាញថ្មីណាមួយនោះ អ្នកត្រូវតែអនុវត្តវាឲ្យបានច្រើនដោយយ៉ាងហោចណាស់ក៏ចំណាយពេល ២០ម៉ោងដែរ។ ហើយអ្នកមិនត្រូវរកលេសខ្ជិលនោះទេ។ វាមិនមែនជាការពិបាកនោះទេ ដោយគ្រាន់ចំណាយពេល ២០ម៉ោងក្នុង១ខែដើម្បីរៀនជំនាញថ្មីៗនោះ។
អត្ថបទដោយ៖ ប៉ោ គឹមហុក
ប្រភព៖ Brightside
ហាមដាច់ខាតការយកអត្ថបទនេះដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 010 666 520

១. ធ្វើការវិភាគលើជំនាញមួយនោះ
២. ជ្រើសរើសធនធានដែលល្អ
៣. នៅឲ្យឆ្ងាយពីរបស់រំខាន
៤. ចំណាយពេលយ៉ាងហោចណាស់២០ម៉ោងដើម្បីអនុវត្ត
អត្ថបទដោយ៖ ប៉ោ គឹមហុក
ប្រភព៖ Brightside
ហាមដាច់ខាតការយកអត្ថបទនេះដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 010 666 520








No comments