ទម្លាប់ខុសឆ្គងក្នុងការប្រើគ្រឿងអេឡិចត្រូនិចដែលអាចប៉ះពាល់ដល់អាយុជីវិត
Loading...
ជាទូទៅ សម្ភារ:អេឡិចត្រូនិចនឹងប្រែប្រួលដំណើរការតាមការវិវត្តន៍នៃពេលវេលាដែលយើងប្រើប្រាស់។ មនុស្សភាគច្រើនមិនសូវយកចិត្តទុកដាក់ក្នុងការថែទាំ និងប្រើប្រាស់អោយបានត្រឹមត្រូវនោះទេ ដែលវាជាកំហុសឆ្គងធ្វើអោយខាតបង់ថវិកាបន្ថែម ពេលវេលា និងអាចប៉ះពាល់ដល់សុខភាពអាយុជីវិតទៀតផង។

១. ហាមដាច់ខាតក្នុងការសាកថ្មទូរស័ព្ទនឹងកុំព្យូទ័រ

ការអនុវត្តន៍បែបនេះមិនត្រឹមត្រូវទេ វាអាចងាយធ្វើអោយថ្មកុំព្យូទ័រឆាប់អស់ជាងមុននិងឆាប់។ សម្រាប់កុំព្យូទ័រមិនសូវទំនើបទៀតនោះ វាអាចនឹងមានភាគរយនៃការឆ្លងភ្លើងផងដែរ។ ដូច្នេះអ្នកគួរតែសាកទូរស័ព្ទនឹងឆ្នាំងសាកវាអោយបានត្រឹមត្រូវទើបប្រសើរ។
២. ត្រួតពិនិត្យសីតុណ្ហភាពសមរម្យនៅពេលប្រើប្រាស់គ្រឿងអេឡិចត្រូនិច

នៅពេលប្រើប្រាស់កុំព្យូទ័រយួរដៃ ហាកមដាច់ខាតក្នុងការដាក់វានៅលើជើង ឬលើគ្រែ។ ជម្រើសល្អសម្រាប់កាត់បន្ថយកម្តៅ គឺគួរតែប្រើប្រាស់ជើងទ្រក្រោមកុំព្យូទ័រ។ មួយវិញទៀតមិនត្រូវទុកកុំព្យូទ័រចំកម្តៅថ្ងៃទាំងស្រុងទេ និងមិនគួរដាក់វាក្បែរម៉ាស៊ីនកម្តៅ។ បើសិនជាអ្នករស់នៅក្នុងប្រទេសត្រជាក់ខ្លាំង អ្នកមិនគួរបើកប្រើកុំព្យូទ័រភ្លាមទេ ពេលចូលក្នុងបន្ទប់ អ្នកគួរតែទុកវាមួយសន្ទុះ ដើម្បីអោយម៉ាស៊ីនខាងក្នុងសម្របនឹងសីតុណ្ហភាពបន្ទប់សិន។
៣. បិទកុំព្យូទ័រពេលមានភ្លៀងរន្ទះខ្លាំង

ក្នុងករណីមានភ្លៀងរន្ទះខ្លាំងពេលអ្នកកំពុងប្រើ អ្នកគួរតែបិទកុំព្យូទ័រ ដកឆ្នាំងសាកចេញ ហើយបើមានខ្សែអ៊ិនធើណែត អ្នកគួរតែដកវាចេញសិនដែរទៅ។ ជាការពិត ក្នុងអំឡុងភ្លៀងផ្គរ សម្ភារ:អេឡិចត្រូនិចងាយចម្លងចរន្តធម្មជាតិ ហើយវាក៏អាចបង្កហានិភ័យដល់អាយុជីវិតអ្នកប្រើប្រាស់ផងដែរ បើសិនជាពួកគេមិនបានប្រុងប្រយ័ត្ន។
រៀបរៀង និងសរសេរដោយ: ចន ច័ន្ទបូតា
ប្រភពអត្ថបទ: brightside.me
(ហាមដាច់ខាតការយកអត្ថបទនេះដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 010 666 520)

No comments