ព័ត៌មានថ្មីបំផុត

របស់​អ្វី​ខ្លះ​ដែល​ញ៉ាំ​ពេល​យប់​ហើយ​មិន​ធាត់?​

Loading...
ពិត​ណាស់ ម្នាក់ៗ ជា​ពិសេស​ស្រីៗ​មិន​ចង់​ឲ្យ​ឡើង​គីឡូទេ ព្រោះ​ខ្លាច​រាង​មិន​ស្អាត។ ជួន​កាល ពេលឃ្លាន​ញ៉ាំអី​នៅ​ពេល​យប់ មិន​ហ៊ាន​ញ៉ាំ​ទេ។ តើ​វាពិត​ជា​ពិបាក​បែប​ហ្នឹង​មែន​ទេ? ហេតុ​អ្វី​ឃ្លាន​ហើយ​តែ​ញ៉ាំ​មិនបាន? តើមាន​អ្វី​ដែល​អាច​ញ៉ាំ​ហើយ​មិន​ឡើង​គីឡូ​ទេ? ខាង​ក្រោម​នេះ​គឺជា​អាហារ​មួយ​ចំនួន​ដែល​បានណែ​នាំ​ដោយ​អ្នក​ជំនាញ ថា​អាច​ញ៉ាំ​បាន​ពេល​យប់ ដោយ​មិន​ខ្លាច​ឡើង​ទំងន់។ 


1. ផ្លែ​ចេក
ផ្លែ​ចេក​ជា​អាហារ​សំបូរ​សារធាតុ​សរសៃរ (fiber) ដែល​មាន​កា​ឡូរី​ទាប មិន​បង្ក​ឲ្យ​អ្នក​ឡើង​ទម្ងន់​នៅ​ពេល​ញ៉ាំ​ពេល​យប់។ ជាពិសេស​ជាង​នេះ ចេក​ជា​អាហារ​ងាយ​ស្រួល​រក​ទិញដែល​អ្នក​តែ​ង​មាន​ក្នុង​ផ្ទះ​បាយ​ជា​និច្ច ដូចនេះ​អ្នក​ស្រួល​រក​វា​ញ៉ាំ​ហើយ។

2. ការុត​ខ្ចីៗ
ការុត​ជា​អាហារ​រូបត្ថម្ភ​ល្អ​សម្រាប់​សុខភាព ជា​ពិសេស​សុខភាព​ភ្នែក។ វា​សំបូរ​ដោយ​សារធាតុ​បំប៉ន ព្រម​ទាំង​ធ្វើ​ឲ្យ​អ្នក​ញ៉ាំ​ឆាប់​ឆ្អែត​ទៀត​ផង។ ជា​ពិសេស​ជាង​នេះ ទោះអ្នក​ញ៉ាំ​វា​ដល់​ឆ្អែត អ្នក​ក៏​មិន​ខា្លច​ធាត់​ដែរ។

3. សូកូឡា​ដែល​គ្មាន​សារជាតិ​ធាត់
សូកូឡា​គឺជា​អាហារ​ដែល​មនុស្ស​សឹង​តែ​គ្រប់​គ្នា​ចូល​ចិត្ត។ វា​មិន​ត្រឹម​ឆ្ងាញ់នោះ​ទេ តែ​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ស្វាង ស្រស់​ស្រាយ និង បំបាត់​ភាព​តាន​តឹង។ ពេល​អ្នក​ញ៉ាំសូកូឡា​ដែល​គ្មាន​ជាតិ​ធ្វើ​ឲ្យ​ធាត់​ទេ អ្នកនឹង​មិន​ព្រួយ​ថា​ក្រពះ​របស់​អ្នក​ធ្វើ​ការ​មិន​ល្អ​ទេ។

4. ផ្លែ​ប៉ោម (ជា​មួយ​ប៊ឺ​សណ្តែក​ដីមួយ​ស្លាបព្រាបាយ)
ផ្លែប៉ោម​ជា​អាហារ​សរសៃរ​ដ៏ល្អ ហើយ​វា​ក៏ជា​អាហារ​រូបត្ថម្ភ​សំខាន់​សម្រាប់​របប​អាហារ​ប្រចាំ​ថ្ងៃ​ដែរ។ វា​មាន​កាឡូរី​តិច និង​មិន​ធ្វើ​ឲ្យ​អ្នក​ធាត់​ទេ។ បើ​អ្នក​ញ៉ាំ​វា​ជាមួយ​ប៊ឺ​រសណ្តែក​ដី អ្នក​នឹង​មាន​អារម្មណ៍​ថា​ឆាប់​ឆ្អែត​ជាង​មុន។

5. ស៊ុត​ស្ងោរ
ស៊ុត​សំបូរ​ដោយ​ប្រតេអ៊ីន និង​មាន​កាឡូរី​ទាប។ ដូច្នេះ អ្នក​គួរ​ជ្រើស​រើស​ញ៉ាំ​ស៊ុត​ស្ងោរ​នៅ​ពេល​អ្នក​ឃ្លាន​នៅ​ពេល​យប់​ម្តង​ៗ។ វា​មិន​ពិបាក​រក​ទេ ព្រោះ​ថា​ជា​ធម្មតា ស៊ុត​តែង​តែ​មាន​ក្នុង​ទូ​ទឹក​កក​របស់​អ្នកជា​និច្ច។

6. ញ៉ាំ​Cereal
Cereal ជា​អាហារ​ពេញ​និយម​របស់​ជនជាតិ​អឺរ៉ុប ឬ អាមេរិក។ ពួក​គេ​ច្រើន​ញ៉ាំ​វា​នៅ​ពេល​ព្រឹក។ អាហារ​នេះ​គ្មានជាតិ​ធ្វើ​ឲ្យ​ធាត់​ទេ តែ​មាន​សារធាតុ​ចិញ្ចឹម​ល្អ និង​ធ្វើ​ឲ្យ​អ្នក​ឆាប់​ឆ្អែត។ ជួន​កាល​អ្នក​នឹង​គេង​លក់​ស្រួល​ទៀត​ផង​បន្ទាប់​ពី​ញ៉ាំ​វា​ហើយ ព្រោះ​អ្នក​បាន​ញ៉ាំ​ទឹក​ដោះ​គោ។

ប្រភព៖ Womenhealth
ដោយ៖ ហ៊ាង សុគន្ធារី
(ហាមដាច់ខាតការយក​អត្ថបទនេះដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 010 666 520)   

No comments