ទម្លាប់៥យ៉ាងមិនគួរធ្វើបន្ទាប់ពីទទួលទានអាហារភ្លាមៗ
Loading...
មនុស្សមួយចំនួនមិនដឹងថា អ្វីដែលពួកគេធ្វើ បន្ទាប់ពីញ៉ាំអាហារកំពុងតែបំផ្លាញសុខភាពខ្លួនគេនោះទេ។ សកម្មភាពមួយចំនួនត្រូវបានហាមប្រាមមិនឲ្យធ្វើជាដាច់ខាតបន្ទាប់ស្រស់ស្រូបអាហារហើយភ្លាមៗ។ បែបនេះអ្នកត្រូវតែដឹងដើម្បីសុខភាពរបស់អ្នក។ តើមានអ្វីខ្លះដែលត្រូវបានគេហាមប្រាមនោះ?

១. ហាមផឹកតែភ្លាមៗបន្ទាប់ពីពិសារអាហារ

ការផឹកតែបន្ទាប់ពីញ៉ាំអាហារនោះ បានក្លាយជាទម្លាប់ធម្មតាសម្រាប់មនុស្សមួយទៅហើយ។ ប៉ុន្តែទម្លាប់មួយនេះមិនប្រាកដជាល្អ១០០%នោះទេ ព្រោថាទឹកតែនឹងចូលទៅរាំងស្ទះជាតិដែកនៅក្នុងខ្លួនប្រាណមនុស្ស។ ជាពិសេសសម្រាប់ ក្មេងៗ ស្រ្តីមានផ្ទៃពោះនិងអ្នកខ្វះជាតិដែកត្រូវតែកុំផឹកតែជាដាច់ខាតក្នុងរយៈពេល១ម៉ោង បន្ទាប់ពីញ៉ាំអាហារ។
២. មិនត្រូវងូតទឹកភ្លាមៗ

នៅពេលដែលយើងងូតទឹក សីតុណ្ហភាពក្នុងខ្លួនប្រាណនឹងមានការកើនឡើង ហើយដើម្បីទប់ស្កាត់ការកើនកម្ដៅនេះ ខ្លួនប្រាណរបស់អ្នកនឹងបញ្ជូន ឈាមកាន់តែច្រើនថែមទៀតទៅកាន់ចៀសជាងធម្មតា។ លើសពីនេះវានឹងបង្ករឲ្យមានការពិបាកដល់ការរំលាយអាហារ និងការបំលែងអាហារទៅជាថាមពល។ ពេលវេលាសមស្របដែលអ្នកគួរតែងូតទឹកនោះ គឺយ៉ាងហោចណាស់ក៏៣០នាទីក្រោយពីញ៉ាំអាហារដែរ។
៣. គេងបន្ទាប់ពីញ៉ាំហើយភ្លាមៗ

ជាធម្មតាអ្នកបានដឹងស្រាប់ហើយថា ការគេងភ្លាមៗបន្ទាប់ញ៉ាំអ្វីឆ្អែតនោះនឹងឲ្យអ្នកធាត់។ ប៉ុន្តែផលអវិជ្ជមានមានច្រើនជាងនេះ ហើយកាន់តែធ្ងន់ធ្ងរដល់អាយុជីវិតទៀតផង។ ក្នុងនោះមានដូចជា ការក្ដៅអួលៗនៅចុងដង្ហើម ធ្វើឲ្យភើរ និងកើនឡើងជាតិអាស៊ីត។ លើសពីនេះ ការសម្រាកភ្លាមៗជាទៀងទាត់បន្ទាប់ពីញ៉ាំអាហារនោះនឹងបង្កឲ្យមានជម្ងឺដាច់សសៃឈាមខួរក្បាលថែមទៀតផង។ អ្នកជំនាញជាច្រើនបានឯកភាពគ្នាថាពេលវេលាដែលសមស្របសម្រាប់គេងនោះយ៉ាងហោចណាស់ក៏ ២ម៉ោងបន្ទាប់ការញ៉ាំអាហារដែរ។
៤. ការហាត់ប្រាណ
ការហាត់ប្រាណជាធម្មតាគឺជារឿងដែលសម្រាប់មនុស្សគ្រប់គ្នាដើម្បីសុខភាព។ ប៉ុន្តែវាមិនមែនជារឿងល្អនោះទេ បើសិនជាអ្នកហាត់ប្រាណភ្លាមៗបន្ទាប់ពីញ៉ាំអាហារឆ្អែតនោះ។ ការធ្វើបែបនេះ នឹងបង្កឲ្យអ្នកត្អើក មានអារម្មណ៍ចង់ក្អួតចង្អោរជាដើម។ បែបនេះអ្នកគួរតែចាប់ផ្ដើមហាត់ប្រាណយ៉ាងហោចណាស់ក៏២ម៉ោងក្រោយញ៉ាំអាហារដែរ។
៥. ការជក់បារី

ការជក់បារីគឺវាគ្រោះថ្នាក់ប៉ះពាល់ដល់សុខភាពទៅហើយ។ នៅពេលដែលអ្នកជក់បារី ជាតិនីកូទីននឹងត្រូវបានស្រូបចូលហើយវានឹងបង្ករឲ្យមានបញ្ហាជាច្រើន។ លើសពីនេះ ថ្នាំជក់ត្រូវបានគេរកឃើញថាវាអាចរាំងស្ទះការស្រូបយកជាតិវីតាមីន ជាតិរ៉ែ ជាតិកាល់ស្យ៉ូមផងដែរ។ បែបនេះហើយបើសិនជាអ្នកមិនទាន់អាចផ្តាច់បារីបាននោះទេ អ្នកគួរតែជក់វា២០នាទីក្រោយពីពិសារអាហារ។ ជម្រើសកាន់តែជាងនេះ គឺត្រូវផ្ដាច់បារីឲ្យបាន។
អត្ថបទដោយ៖ ប៉ោ គឹមហុក
ប្រភព៖ Brightside
(ហាមដាច់ខាតការយកអត្ថបទនេះដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 010 666 520 )

No comments