ព័ត៌មានថ្មីបំផុត

ទង្វើ៨យ៉ាង​ដែល​ឳពុកម្ដាយ​នាំ​កូន​ដើរ​ផ្លូវ​ខុស​ដោយ​មិន​ដឹង​ខ្លួន​

Loading...
ឳពុកម្ដាយជាច្រើនតែងតែឆ្ងល់ថា ហេតុអ្វីបានជាអាកប្បកិរិយាកូនៗរបស់ពួកគេបានផ្លាស់ប្ដូរដោយមិនដឹងថា មូលហេតុបណ្ដាលមកពីអ្វីទាល់តែសោះ។ ជួនកាលទង្វើររបស់ឳពុកម្ដាយនេះផ្ទាល់ដែលបាននាំអោយកូនៗប្រែប្រួល ដូច្នេះពួកយើងនឹងបង្ហាញអ្នកក្នុងអត្ថបទមួយនេះ។




១. ការខឹងហួសប្រមាណ



អ្នកប្រហែលជាមិនបានដឹងទេថា ការខឹងហួសប្រមាណរបស់អ្នក អាចជាដើមហេតុដែលនាំឲកូនៗចាប់ផ្ដើមមានការលាក់លាមច្រើន និងបាត់បង់ជំនឿចិត្តលើខ្លួនឯងក្នុងការធ្វើរឿងអ្វីមួយ។


២. ការជួយ


ជំនួយពីឳពុកម្ដាយពិតជាសំខាន់ ប៉ុន្តែមិនប្រាកដថាអ្នកត្រូវតែជួយពួកគេគ្រប់រឿងនោះទេ ព្រោះថាការជួយរបស់អ្នកក៏អាចជាផលប៉ះពាល់ដែលនាំអោយពួកគេមានអារម្មណ៍រារែក ឬខ្មាស់អៀនក្នុងការធ្វើរឿងអ្វីមួយនៅពេលដែលមិនមានអ្នកចាំជួយ។


៣. ជំរើស


ធ្លាប់ឆ្ងល់ដែរទេថា ហេតុអ្វីបានជាទោះបីជាអ្នកទិញរបស់លេងអោយពួកគេច្រើនយ៉ាងណា ក៏ពួកគេនៅតែដណ្ដើមរបស់លេងពីក្មេងដ៏ទៃ? ពិតមែនហើយគឺដោយសារតែពួកគេគ្មានសិទ្ធជ្រើសរើសនូវអ្វីដែលពួកគេចង់បាន។

៤. ការប្រៀបធៀប


បើសិនជាអាច ចូរកុំយកកូនរបស់អ្នកទៅប្រៀបធៀបជាមួយក្មេងដទៃអី ព្រោះវានឹងអាចធ្វើអោយពួកគេកើតមានអារម្មណ៍ថាច្រណែន ឬ អន់ចិត្តរយៈពេលវែងក៏ថាបាន។


៥. អាកប្បកិរិយារបស់អ្នក


បើសិនជាកូនរបស់អ្នកមានអាកប្បកិរិយាឈ្លើយ មិនសមរម្យ គឺអាចមកពីពួកគេរៀន ឬធ្វើតម្រាប់តាមអ្នក ឬនរណាម្នាក់ក្នុងគ្រួសារក៏បាន ព្រោះអ្នកនេះហើយដែលជាឧទាហរណ៍សម្រាប់ពួកគេ។


៦. ការចាប់អារម្មណ៍


បើសិនជាកូនរបស់អ្នក ឆាប់ខឹងខ្លាំង ឬ ធ្វើអ្វីខុសដោយខ្វះការពិចារណា គឺអាចដោយសារមកពីពួកគេខ្វះការចាប់អារម្មណ៍ពីអ្នក ដូច្នេះពួកគេខំធ្វើអ្វីផ្សេងៗដើម្បីអោយអ្នកចាប់អារម្មណ៍ជាមួយពួកគេ។


៧. ការដាក់ទោស


ជួនកាលការដាក់ទោសខ្លាំងពេករបស់អ្នក នៅពេលដែលពួកគេធ្វើខុស ក៏អាចជាហេតុដែលអាចអោយពួកគេចាប់ផ្ដើមចេះកុហក នៅពេលដែលពួកគេធ្វើខុសលើកក្រោយក៏ថាបាន។

៨. ការស្ដីបន្ទោសចំពោះមុខអ្នកដទៃ


ដាច់ខាតមិនគួរស្ដីបន្ទោសពួកគេចំពោះមុខអ្នកដទៃ នៅពេលដែលពួកគេធ្វើខុសនោះទេសូម្បីតែចំពោះមុខបងប្អូនរបស់គេក៏ដោយ ព្រោះពួកគេក៏មានអារម្មណ៍ថាអាម៉ាស់ដូចជាយើងដែរ ហើយអ្វីដែលសំខាន់វាក៏អាចបណ្ដាលអោយពួកគេមិនអាចក្រោកឈរ ដើម្បីប្រឈមមុខជាមួយបញ្ហាលំបាកផ្សេងៗនៅថ្ងៃមុខក៏ថាបាន។

អត្ថបទដោយ៖ ជុំ រស្មី
(ហាមដាច់ខាតការយក​អត្ថបទនេះដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 010 666 520)

No comments