ព័ត៌មានថ្មីបំផុត

ទម្លាប់​រស់​នៅ​មួយ​ចំនួន​ដែល​ប៉ះ​ពាល់​ដល់​សុខ​ភាព​

Loading...
មាន​ទម្លាប់​ជា​ច្រើន​ដែល​យើង​បាន​ប្រព្រឹត្ត​ដោយ​ដឹង​ខ្លួន​ និង​មិន​ដឹង​ខ្លួន​ហើយ​មួយ​ចំនួន​ធ្វើ​អោយ​ប៉ះពាល់​ដល់​សុខភាពទៀត​ផង​។ ទម្លាប់​មួយ​ចំនួន​ធ្វើ​ឈឺក្បាល មិន​ស្រួល​ខ្លួន និង​បញ្ហា​ផ្សេងៗដែល​យើង​ពេល​ខ្លះ​មិន​បាន​ចាប់​អារម្មណ៍ថា​មក​ពី​ទម្លាប់​អាក្រក់​របស់​ខ្លួន។​

១. បញ្ឈប់​ការ​កណ្តាស់
មាន​ពេល​ច្រើន​ណាស់ដែល​យើង​ចង់​កណ្តាស់​ហើយ​ខំទ្រាំអោយ​វា​ចូល​ទៅវិញ ទាំង​មិន​ដឹង​ថា​ហេតុ​អ្វី។ ហើយ​ពេល​ទប់​ម្តងៗធ្វើ​អោយ​ក្នុង​ក្បាលមាន​អារម្មណ៍​ថា ​ស្ទះ​ខ្យល់។ ​នោះហើយ​គឺ​ផល​ប៉ះពាល់។​

២. សម្លឹង​កញ្ចក់​ទូរសព្ទមុន​ពេល​ដេក​
យើង​គិត​ថាខំប្រឹង​សម្លឹង​កញ្ចក់​ទូរទស្សន៍យូរ ឬទូរសព្ទដៃយូរអាច​នឹង​ប៉ះពាល់​ដល់​ភ្នែក ធ្វើ​អោយ​មីញ៉ូប និង​ចុះ​ខ្សោយ ប៉ុន្តែ​វា​មិន​មែន​តែប៉ុណ្ណោះទេ វា​ធ្វើអោយ​ប៉ះ​ពាល់​ដល់​សរសៃប្រសាទ និង​ខួរក្បាល​ទាំង​មូល​។​

៣. ដុះធ្មេញភ្លាម​បន្ទាប់​ពីញ៉ាំអាហាររួច
យើង​គិត​ថា​ញាំុ​អី ហើយ​គួរ​ដុះ​ធ្មេញ​ដើម្បីជៀស​វាង​ការ​បញ្ចេញក្លិន​មិន​ល្អ ប៉ុន្តែ​ត្រូវ​ចាំថា​ម្ហូប​អាហារ​ដែល​យើង​ញាំុ​គឺ​សុទ្ធតែ​ផ្ទុក​ជាតិ​អាសីុត ដូច្នេះពេល​យើង​ដុះ​ធ្មេញ គឺដូច​ជួយ​នាំអាសីុត​នោះទៅ កន្លែង​ប្រហោង​ផ្សេងៗនិង​ងាយ​សឹក​ធ្មេញ។


៤. ស្លៀក​ខោចង្អៀត​រឹប​ពេក​
ជាពិសេស​ស្រីៗ​យើង​គិត​ថា​ស្លៀក​ខោដែល​ធ្វើ​អោយ​ជើង​មើល​ទៅ តូច​ស្អាត​វា​រឿង​ល្អ​មួយ​ប៉ុន្តែ​បើ​ញយ​ពេក​វា​អាច​ប៉ះ​ពាល់​ ដោយ​ហេតុ​វា​ធ្វើ​អោយ​ចរន្ត​ឈៀម​ដើរ​មិន​ល្អ ធ្វើ​អោយ​មាន​អារម្មណ៍ហប់​ តឹង​ណែន​ដែល​ប៉ះ​ពាល់​ដល់​អារម្មណ៍ទាំង​មូល​។​

៥. ប្រើ​ទឹក​អប់​ហួស​កំណត់

អ្នក​ខ្លះ ខ្លាច​វា​មិន​មាន​សុពលភាពតិច​ពេក​ក៏ប្រើ​ច្រើន ​ប៉ុន្តែ​ពួក​គេ​មិន​បាន​ចាប់​អារម្មណ៍​ថា​ខ្លួន​ឯង​ពិបាក​ក្នុង​ការ​ដក​យក​ខ្យល់​ជំុ​វិញខ្លួន​នៅពេល​បាញ់​ទឹក​អប់​ឡើយ។ ពេល​ហិត​ច្រើន​ពេក​ទៅ​ធ្វើ​អោយ​ចង់​ក្អួត​បន្តិច​ និង​ឈឺក្បាល ដូច្នេះ​បើគិត​ថា​ខ្លួន​ប្រើ​ច្រើន​គួរ​ទិញ ផលិតផល​ដែល​មាន​គុណភាព​ខ្ពស់់​ព្រោះ វា​មិន​ទុក​ជាតិ​គីមីខ្លាំង​ធ្វើ​អោយ​ប៉ះ​ពាល់​។


អត្ថបទដោយ​៖ ហ៊ុន​ កែវលីដែត
ប្រភព​៖ lifehack
(ហាមដាច់ខាតការយក​អត្ថបទនេះដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 010 666 520)


No comments